A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 June 2014

The two major parties plan to meet next week to break the political impasse បក្ស​ធំ​ទាំង​ពីរ​គ្រោង​ជួប​ចរចា​គ្នា​បន្ត​ក្នុង​សប្ដាហ៍​នេះ

បក្ស​ប្រជាន សង្គ្រោះ​ជាតិ ចរចា ៦១០
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និយាយ​ទៅ​រក​​​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​នា​មន្ទីរ​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Tin Zakariya





មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៤ មិថុនា ឲ្យ​ដឹង​ថា ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ចរចា​គ្នា​បន្ត​នៅ​ក្នុង​សប្ដាហ៍​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា លោក​បាន​ជួប​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ក្រៅ​ផ្លូវការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ មិថុនា និង​បាន​ជូន​សេចក្ដី​ព្រាង​នៃ​ការ​ចរចា​ជូន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។
លោក គួយ ប៊ុនរឿន អះអាង​ថា លោក ព្រុំ សុខា ស្នើ​ឲ្យ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ មិថុនា តែ​លោក​មិន​ទាន់​ឯកភាព ដោយសារ​ចាំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​មុន​សិន។
លោក គួយ ប៊ុនរឿន បញ្ជាក់​ថា ការ​ជួប​គ្នា​ក្រៅ​ផ្លូវការ​ម្សិលមិញ​នោះ បាន​ជជែក​សំខាន់​អំពី​ក្របខ័ណ្ឌ​នៃ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត។ លោក​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​របៀបវារៈ​មក​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដើម្បី​ពិភាក្សា​គ្នា​ថា ចំណុច​ណា​ខ្លះ​ត្រូវ​យក​មក​ក្នុង​កិច្ច​ចរចា និង​ចំណុច​ណា​ខ្លះ​ដែល​មិន​យក​មក​ដាក់​លើ​តុ​ចរចា​របស់​សំណើ​គណបក្ស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

ពួកមេចោរ បក្សប្រជាជន ស្លៀកពាក់ស្អាតចងក្រវា៉ត់កក៏សមន៏ តែមាយាទជាខ្ញូំកព្ជាះយួន គួរអោយអាមា៉ស់ជនជាតិគេ ពួកយួនវាបាននិយាយពីក្រោយថាពួកកព្ជាះវាមានយាទដូចឆ្កែ ថៅកទាប សុខចិត្តធ្វើកព្ជាះវា ដូច្នេះមិនថ្លៃថ្នូរនឹងខោអាវ មនុស្សយើងថ្លៃថ្នូរឹនឹងមាយាទខ្ពង់ខ្ពស់ មិនសុខចិត្តថ្វើកពា្ជះអ្នកណា។