A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 16 January 2014

Khieu Kanharith: The CPP is considering the CNRP's proposals លោក ខៀវ កាញារីទ្ធ៖ បក្ស​ប្រជាជន​កំពុង​ពិចារណា​សំណើ​បក្ស​សង្គ្រោះ​ជាតិ

RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ដល់​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ពេល​ខាង​មុខ។ ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ។

ដោយ​ ទីន ហ្សាការីយ៉ា2014-01-15 RFA

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ផ្ដល់​បទសម្ភាសន៍​​​ឲ្យ​​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិចារណា​លើ​លក្ខខណ្ឌ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ជូន ដើម្បី​សម្រេច​មុន​នឹង​ធ្វើ​ការ​ចរចា។

លោក ខៀវ កាញារីទ្ធ ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា បើ​សិន​ជា​លក្ខខណ្ឌ​នោះ មិន​លំបាក​ពេក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ។ ក៏ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​លក្ខខណ្ឌ​នោះ​មាន​អ្វី​ខ្លះ​ទេ?

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ការ​ដាក់​លក្ខខណ្ឌ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ។
ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​រក្សា​ជំហរ​ដដែល ដូច​ដែល​គណបក្ស​នេះ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លង​មក​គឺ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចរចា​ទៅ​បាន​ទេ លុះ​ត្រា​ណា​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ទាំង ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​កម្មករ និង​ប្រជាពលរដ្ឋ​ស្លាប់ ៤​នាក់ កាល​ពី​ថ្ងៃ​ទី​៣ មករា និង​បើ​ស្ថានភាព​ដូច​ដើម​វិញ ពោល​គឺ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​បញ្ចេញ​មតិ និង​បាតុកម្ម​ដូច​ដើម។

ទោះ​បី​ជា​នេះ​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ចរចា​នេះ​គឺ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប បាន​ដើរ​តួ​សម្របសម្រួល និង​យក​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​មុន​នឹង​ឈាន​ដល់​ការ​ចរចា។ លោក កែម ឡី បាន​ឲ្យ​ដឹង​អំពី​លក្ខខណ្ឌ​ទាំង​នោះ​ដូច្នេះ៖ «សំឡេង»។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ចរចា និង​អូស​បន្លាយ​ពេល​មក​ទល់​ពេល​នេះ បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា។ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។

ក្រោយ​ពី​បាន​បរាជ័យ​លើ​ការ​ចរចា​ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ ដល់​ថ្ងៃ​ទី​៤ មករា ដែល​ជា​ថ្ងៃ​កងកម្លាំង​រដ្ឋាភិបាល​បាន​ចុះ​ទៅ​បង្ក្រាប​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ៕

3 comments:

Anonymous said...

Why the minister of information said
"if the proposed discussing is not not to difficult for the CPP ".
Even though the CRNP don't even know or propose the matter?
I though they are all have the highest degree of education.

Anonymous said...

ah ah prett reng kmean doeung khos hoeuy noeng trov ros chea monus tveur avey reng nis sam te slab.

Anonymous said...

លោក ខៀវ កាញារីទ្ធ is a traitor.

True Khmer