A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 16 January 2014
The meeting between Mr. Hun Sen and UN envoy Prof. Surya Subedi ជំនួបរវាងលោក នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស៊ូបេឌី
ដោយ ស៊ុន មេសា rfi ថ្ងៃ ពុធ 15 មករា 2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក សុរិយា ប្រាសាទ ស៊ូបេឌី នៅព្រឹកថ្ងៃពុធនេះនៅឯវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបដែលបានចាប់ផ្តើមឡើងតាំងពីម៉ោង៩ព្រឹកនៅមិនទាន់ចប់នៅឡើយទេរហូតដល់ពេលនេះ។ តើជំនួបនេះកំពុងប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ យើងភ្ជាប់ខ្សែទូរស័ព្ទជាមួយ ស៊ុន មេសា អ្នកយកព័ត៌មានរបស់យើងដែលកំពុងស្ថិតនៅវិមានសន្តិភាព។
សួស្តីមេសា! តើជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក ស៊ូបេឌី កំពុងតែប្រព្រឹត្តទៅយ៉ាងដូចម្តេចដែរ?
សូមបញ្ជាក់ថា លោក សុរិយា ប្រាសាទ ស៊ូបេឌី កំពុងបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១២ដល់១៧មករា។ ក្នុងអំឡុងពេលនះ លោកបានជួបពិភាក្សាការងារជាមួយភាគីពាក់ពន្ធ័នានាជាច្រើនដូចជាបានទទួលញត្តិពីក្រុមពលរដ្ឋអ្នករងគ្រោះដោយបញ្ហាដីធ្លី និងបញ្ហាប្រាក់ខែទាប ជួបជាមួយអង្គការសង្គមស៊ីវិល បក្សប្រឆាំង និងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បេសកកម្មរបស់លោក ស៊ូបេឌី គឺដើម្បីស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ វត្តមានរបស់លោក ស៊ូបេឌី នៅកម្ពុជាពេលនេះ កើតឡើងចំពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងរហូតដល់ផ្ទុះអំពើហិង្សាកាលពីដើមខែមករានេះ៕
សូមលោក អ្នកនាងរង់ចាំស្តាប់លទ្ធផលនៃជំនួបនេះដែលវិទ្យុយើងនឹងផ្សាយជូនជាបន្តបន្ទាប់នៅរសៀលនេះ និងនៅក្នុងកម្មវិធីព័ត៌មានល្ងាចនេះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment