A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 December 2013

Interior Minister Sar Kheng orders authority to investigate a death threat against deputy opposition leader Kem Sokha by a police officer and Facebook user named Phaeng Vannak លោក ស ខេង ឲ្យ​ស្ថាប័ន​ជំនាញ​រក​​អ្នក​​​គំរាម​​បាញ់​សម្លាប់​​លោក កឹម សុខា

ដោយ ម៉ម មុនីរតន៍ 2013-12-11 More: Read in English here.
កាំភ្លើង ៦១០
៥-ធ្នូ-២០១៣៖ រូបភាព​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់ ៧​គ្រាប់ ព្រម​ទាំង​រៀប​រាប់​ការ​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ម្ចាស់​គណនី​ឈ្មោះ ផែង វណ្ណៈ។
Screenshot
ការ​ស្នើ​ឲ្យ​សើរើ​រក​ឲ្យ​ឃើញ​ភស្តុតាង​ពិត​ប្រាកដ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សំណើ​ជា​ផ្លូវ​ការ​របស់​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​វែក​មុខ​ជន​បង្ក​ហេតុ។
មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ សំណើ​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ជំនាញ​នៃ​ស្នងការ​នគរបាល​ជាតិ ស៊ើប​អង្កេត​រក​​អ្នក​ដែល​សរសេរ​សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា នៅ​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​នៅ​ឡើយ​ទេ។ ការ​ពន្យារ​ពេល​នេះ ព្រោះ​លិខិត​អន្តរាគមន៍​របស់​លោក ស ខេង នៅ​មិន​ទាន់​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ឡើយ។
លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា អគ្គស្នងការ​នគរបាល​ជាតិ សូម​ពេល​សិក្សា​លើ​ខ្លឹមសារ​លិខិត​របស់​លោក ស ខេង ជា​មុន​សិន មុន​នឹង​ឆ្លើយ​តប​ថា តើ​គួរ​ចាត់​វិធានការ​ប្រឆាំង​សារ​គំរាម​បាញ់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដោយ​របៀប​ណា​នោះ។
លោក​បន្ត​​ថា៖ «ខ្ញុំ​កំពុង​ពិនិត្យ​រក​ឯកសារ។ ខ្ញុំ​ឮ​បង​ប្អូន​សួរ​​ខ្ញុំ ថា​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី​លោក​បាន​ចារ​លើ​លិខិត​មួយ។ ឥឡូវ​ខ្ញុំ​កំពុង​រក​មើល​លិខិត​ហ្នឹង។ សូម​ទុក​ពេល​ឲ្យ​ខ្ញុំ​មើល​តិច​បាន​ទេ? កំពុង​រក​មើល ពេល​ឮ​សូរ​អ៊ីចឹង»
គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​ចេញ​លិខិត​ដោយ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​អ្នក​ដែល​សរសេរ​សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ដោយ​កាំភ្លើង​ខ្លី​ចំនួន ៧​គ្រាប់ ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ។ប្រតិកម្ម​របស់​បក្ស​ប្រឆាំង​កាល​ណោះ ធ្វើ​ឡើង​ក្រោយ​ពី​បណ្ដាញ​សារព័ត៌មាន​ទម្លាយ​បញ្ហា​នេះ​ជា​សាធារណៈ។
លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ គេ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ប្រឆាំង​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នេះ​ដោយ​របៀប​ណា?
លោក ខៀវ សុភ័គ ថា ព្រោះ​សំណុំ​រឿង​នោះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «យើង​មិន​ទាន់​អាច​ថា អ្នក​ហ្នឹង​ទេ ព្រោះ​ចាំ​​ឲ្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចេញ​សិន។ អ្នក​ហ្នឹង​យើង​ដៅ​គ្នា​តែម្ដង ​ដូច​ជា​វា​មិន​ទាន់​ត្រូវ​ទេ។ បើ​ការ​ស៊ើប​អង្កេត​វា​ក្រែង​លោ​វា​មិន​មែន យើង​និយាយ​ទៅ វា​ខុស»
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​សំណើ​មក​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ចុង​សប្ដាហ៍ កន្លង​ទៅ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ។
លោក ផែង វណ្ណៈ អតីត​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បដិសេធ​ថា សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ក្នុង​គណនី​ហ្វេសប៊ុក របស់​លោក​នោះ គឺ​មិន​មែន​ជា​របស់​លោក​ឡើយ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​​សារ​គំរាម​សម្លាប់​នេះ​ថា​គឺ​ជា​ផ្នែក​មួយ​ប្រមាថ​អាយុ​ជីវិត​ថ្នាក់​ដឹកនាំ​របស់​បក្ស​មួយ​នេះ និង​អ្នក​នយោបាយ​ដទៃ​ទៀត។
ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា សារ​គំរាម​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ស្ថិរភាព និង​សិទ្ធិ​នយោបាយ​ពេញលេញ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​យ៉ាង​ណា ក្រមព្រហ្មទណ្ឌ​មាត្រា ២៣៣ ចែង​ថា ការ​គំរាម​កំហែង​ថា​នឹង​សម្លាប់​ម្ដង​ហើយ​ម្ដង​ទៀត សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: