A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 December 2013

Analysis: Can Hun Sen follow Thai PM Yingluck's example and resign in order to solve the political problems? វិភាគ​៖​ លោក ​ហ៊ុន សែន ហ៊ាន​យក​គំរូ​លោកស្រី​ យី​ង​ឡាក់​ ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរឬទេ​?​

ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃពុធ ទី11 ខែធ្នូ ឆ្នាំ2013, ម៉ោង 11:44 AM​

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និង លោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីថៃ​
​​នៅ​ព្រឹក​ថ្ងៃទី​០៩ ​ខែ​ធ្នូ​នេះ លោកស្រី យី​ង​ឡាក់ បានប្រកាស​រំលាយ​សភា ហើយ​រៀប​ចំ​ការបោះឆ្នោត​ឡើងវិញ នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ដើម្បី​ជា​ការបំពេញ​ចិត្តបាតុ​ក​រ ហើយក៏​ជា​ចំណុច​​សំ​ខាន់​ក្នុង​ទម្លុះ​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​កំពុង​កើតមាន​ដែរ​។​
​​ចាប់ពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​មក​បាតុករ​រាប់សែន​នាក់ ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ ជា​គណបក្សប្រឆាំង​នៅ​ប្រទេស​ថៃ​តវ៉ា​នៅ​ទីក្រុង​បាងកក បាន​ចូលលុកលុយ​ក្រសួង​ស្ថាប័ន​រដ្ឋ ជា​បន្តបន្ទាប់ ក្នុងនោះ​រួម​ទាំង​វិមាន​រដ្ឋាភិបាល​ផង​ដែរ​។​
​​ការទាមទារ​របស់​បាតុករ​ គឺ​ចង់​ឲ្យ​លោកស្រី ​យីង​ឡាក់ ​ចុះចេញ​ពី​តំណែង​ដោយ​មិន​មាន​លក្ខខណ្ឌ ហើយ​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​តាម​ការចាត់តាំង​។ បាតុករ​ចោទ លោក​ស្រី យី​ង​ឡាក់ ​ជា​កូន​អ៊ុក​របស់​លោក​ ថាក់ស៊ីន​ ប​ង​ប្រុស​លោក​ស្រី​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស គេចចេញ​ពី​ការ​ជាប់​ពន្ធនាគារ​ពី​ឆ្នាំ​ពី​បទ​អំពើពុករលួយ និង​រំលោភ​អំណាច​រដ្ឋ​។​
​​ជា​ការឆ្លើយតប​បាតុករ លោកស្រី​ យី​ង​ឡាក់ សម្រេច​រំលាយ​សភា​ប្រែក្លាយ​រដ្ឋាភិបាល ទៅ​ជា​រដ្ឋាភិបាលចាំផ្ទះរ​ហូត​ដល់​ការបោះឆ្នោត បង្កើត​រដ្ឋាភិបាល​​​​ថ្មី​នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ ​ឆ្នាំ ២០១៤​។​
​​បើ​ទោះ​ជា​ការសម្រេច​របស់​លោកស្រី ​យីង​ឡាក់ មេដឹកនាំ​បាតុករ​លោក ​ស៊ូ​ថេប ថង​ស៊ូ​បាន​ មិន​ទទួលយក​ក៏​ដោយ តែ​ព្រះមហាក្សត្រ​ថៃ​ថ្លែង​យល់​ព្រម​​ចំពោះ​ការរំលាយ​សភា និង​បោះ​ឆ្នោត​ឡើងវិញ​នេះ​។ នគរបាល​ក្រុង​បាងកក​ក៏​បានឲ្យ​ដឹង​ដែរថា ក្នុងចំណោម​បាតុករ​ ១៤០ ០០០​នាក់​ដែល​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃ​ចន្ទ ក្នុងនោះ​បាតុករ​៧៦៥០​នាក់ បាន​យល់ព្រម​ចំ​ពោះ​ការរៀប​ចំ​ការបោះឆ្នោត​របស់​លោក​ស្រី​ យី​ង​ឡាក់​។
​​មើល​ទៅ​ស្ថានភាព​នៅ​ថៃ បើទោះជា​មិនទាន់មាន​ដំណោះស្រាយ​ទាំងស្រុង​ក៏ដោយ ក៏​បង្ហាញថា ពួកគេ​កំពុង​ដើរ​ទៅ​មុខ​ក្នុង​ផ្លូវ​មួយ​ដើម្បី​បញ្ចប់​បញ្ហា​ដែរ​។​
​​ចំណែក​នៅ​កម្ពុជា​វិញ បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ជាង​៤​ខែ​មក​ហើយ ហាក់​មិន​ទាន់​ឃើញ​សញ្ញា​នៃ​ដំណោះស្រាយ​បញ្ហា​ទេ​ គឺ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​​ជាតិ​ទាមទារ​នោះ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​តែ​សន្យាថា យក​ទៅ​ពិចារណា តែ​មិនឃើញ​ឯកភាព​គ្នា​ទេ​។​
​​ការមើល​មិន​ឃើញ​ពន្លឺ​នៃ​ដំណោះស្រាយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ធ្វើ​បា​តុ​កម្ម​រៀងរាល់​ថ្ងៃ​អាទិត្យ​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​នេះ​ទៅ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុ​ជា យល់ព្រម​តាម​ការទាមទារ​របស់​ខ្លួន​ គឺ​ចង់​មាន​ការស៊ើបអង្កេត​ភាពមិនប្រក្រតី លើ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឬ​បោះឆ្នោត​ឡើងវិញ​។
​​ចំណុច​សំខាន់​ គឺ​ត្រង់​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ហ៊ាន​ធ្វើ​សកម្ម​ខ្លាំង​ដូច​នៅ​ថៃ​ឬ​អត់​? ហើយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ហ៊ាន​ដើរ​ផ្លូវ​លោក​ស្រី យី​ង​ឡាក់ ជា​ឆ្លើយតប​នឹង​បា​តុ​ក​រ ឬ​លោក​រើស​វិធី​ផ្សេង​ឆ្លើយតប ​និង​បាតុករ​?
​​អ្នកវិភាគ​បញ្ហា​សង្គម​មួយ​រូប ដែល​ធ្លាប់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ឆ្នាំ​លោកស្រី ជា វណ្ណាត យល់ឃើញថា កម្ពុជា​មិន​ទាន់​អាច​ឈាន​ដល់​ការរក​ដំណោះស្រាយ​ដូច​នៅ​ថៃ​ទេ ព្រោះ អ្នកនយោបាយ​ហាក់​នៅ​មាន​ភាព​លោភលន់​ច្រើន ខ្លាច​ខូចប្រយោជន៍​បក្ខ​ខ្លួន​ខុស​ពី​អ្នក​នយោបាយ​នៅ​ថៃ​ទាំង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច សុទ្ធតែ​តម្កល់​ផល​ប្រ​យោ​ជ​ន៍​ជាតិ ជា​ធំ​ដូច​គ្នា។
​​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និង​នយោបាយ លោក សុខ ទូច ធ្លាប់​លើក​ឡើង​ថា កម្ពុជា​មិនទាន់​អាច​ឈាន​ទៅ​ដូច​ថៃ​ទេ ព្រោះ​នៅ​ថៃ​អំណាច​កម្លាំង​ប្រដាប់​អាវុធ ស្ថិត​នៅ​អព្យាក្រឹត្យ ចំណែក​កម្ពុជា​កម្លាំងប្រដាប់អាវុធ​នៅក្រោម​គណបក្សកាន់អំណាច ហើយ​ម្យ៉ាងទៀត​គណបក្ស​ប្រឆាំង​នៅ​ថៃ​ធ្វើ​សកម្មភាព​ច្បាស់លាស់ ជាង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ក្នុង​ការតវ៉ា​៖ “​គេ​មាន​យុទ្ធសាស្ដ្រ​ច្បាស់​លាស់ គណបក្សប្រឆាំង ហើយ​រដ្ឋាភិបាល​គេ​ក៏​គេ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ជាតិ​​គេ​ដែរ គេ​អត់​មាន​ធ្វើ​ដើម្បី​ផលប្រយោជន៍​ឫ​ក្រុម​ខ្លួន​ទេ ពេលណា​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​គេ​ធំ ប្រជាជន​គេ​ធំ គេ​សុខចិត្ដ​ដើរចេញ​” ។​
​លោកស្រី ជា វណ្ណាត យល់ឃើញថា លទ្ធិ​ប្រជាធិបតេយ្យ​ដូច​នៅ​ថៃ​មិន​អាច​កើតមាន​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន តែ​នៅពេល​ខាងមុខ​អាច​នឹង​កើត​មាន​ឡើង ព្រោះ​​ពេល​នេះ​​ពលរដ្ឋ​​ខ្មែរ កំពុង​​ទាម​ទារ​ ៖ “​ខ្ញុំ​ជឿថា អ្នកដឹកនាំ​ប្រទេស​កម្ពុជា​ក្រោយៗ​ទៅ នឹង​ទៅជា​អញ្ចឹង​ហើយ​ព្រោះ​ប្រជាពលរដ្ឋ​រុញឲ្យ​ទៅ​ផ្លូវហ្នឹង”។

​​បើ​យើង​ពិនិត្យ​លើ​ស្ថានភាព​នៅ​ថៃ មាន​កត្តា​មួយចំនួន​ដែល​ជំរុញ​ឲ្យ​លោកស្រី យី​ង​ឡាក់​ រំលាយ​សភា​ គឺ​កម្លាំង​បាតុករ​កើនឡើង​ពី​១​សែន​ទៅ​២​សែន​នាក់ ហើយ​ពួកគេ​ធ្វើ សកម្ម​ភាព​ប្រចាំ​នៅ​បាងកក ជាហេតុ​អាច​នាំ​ឲ្យ​ហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​ដូច​ឆ្នាំ​២០១០ ហើយ​អាច​នាំ​ឲ្យ​ក្រុមយោធា ចេញមុខ​ធ្វើ​រដ្ឋប្រហារ​តែម្តង​។ ម្យ៉ាង​ទៀត​លោកស្រី យី​ង​ឡាក់​ សង្ឃឹម​ថា លោក​ស្រី​នៅ​តែ​ឈ្នះ​ឆ្នោត​នៅពេល​ខាងមុខ​នេះ​ទៀត​។​
​​ចំណែក​នៅ​កម្ពុជា​វិញ​បាតុកម្ម​ហាក់ដូចជា​ខ្សោយ ព្រោះ​ពួកគេ​ធ្វើ​១​ខែ ឬ​កន្លះ​ខែម្តង ដើម្បី​បាន​ជា​ទុន​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ចំណែក​លោក​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ​វិញ​មិន​បារម្ភ​ថា ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទេ​។ មូលហេតុ​មួយទៀត​នោះ បើ​រៀប​ចំការ​បោះ​ឆ្នោត​ឡើងវិញ​នោះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​ប្រាកដ​ថា ជាប់ ឆ្នោត​ទេ ព្រោះ​លទ្ធផល​បោះឆ្នោត​កាលពី​ខែ​កក្កដា​បង្ហាញថា លោក​ថយ​ចុះ​ការគាំទ្រ​បាត់​បង់​​​អាសនៈ ចំនួន​២២ ខណៈ​គណបក្សប្រឆាំង​ចោទថា គណបក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឈ្នះឆ្នោត ដោយ​ការលួចបន្លំ​នោះ​៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

4 comments:

Anonymous said...

no comparison to HS,
Thai's democracy was sucked was taking order from king,
Thai's king control everything

Khmer's democracy much better than thai

Anonymous said...

Cambodia under Hun Sen is under Hanoi's control.

True Khmer

Anonymous said...

Viet is the best ,, u need to learn from them

Anonymous said...

12 December 2013 5:22 am, current democracy under the illegal Yuon/Vietnamese installed Prime Minister Hun Sen is still fake.

You have a shitty head coming from evil Vietnamese/Yuon.