A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 December 2013

People continue to protest against election result on Wednesday 11/12/13 ពលរដ្ឋ​មួយក្រុម​ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​រឿង​បោះឆ្នោត​ដោយ​គ្មាន​អ្នក​ដឹកនាំ​​

ដោយ៖​ ញឹម សុខន និងអ៊ឹង ប៊ុនថន​ | ថ្ងៃពុធ ទី11 ខែធ្នូ ឆ្នាំ2013 | 1 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
ក្រុមប្រជាជនដែលធ្វើការតវ៉ា​(រូបថតដោយ ញឹម សុខន)
​ពលរដ្ឋ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ហែ​ក្បួន​រក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស មួយចំនួន​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ រក​យុត្តិធម៌ រឿង​បោះឆ្នោត សម្រាប់​អាណត្តិ​ទី​៥​នេះ​។​
​អ្នក​តវ៉ា​ទាំង ១១​នាក់​នោះ បាន​ធ្វើបាតុកម្ម ដោយ​មិន​មាន​អ្នក​នយោបាយ​ណា​ដឹកនាំ​ទេ ហើយ​ពួកគេ​ត្រូវ​កម្លាំង​ចម្រុះរាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូនទៅ​វត្ត​កៀន​ឃ្លាំង ខណ្ឌ​ឫស្សី​កែវ កាល​ពី​យប់មិញ បន្ទាប់ពី​ពួកគេ​ព្យាយាម​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ជំរុញ​ឲ្យ​ស្ថានទូ​តមហាអំណាច​មួយ​នេះ ជួយ​រក​យុត្តិធម៌​រឿង​បោះ​ឆ្នោត​។​
​ក្រុមអ្នកតវ៉ា​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការតវ៉ា​នេះ គឺ​អ្វីៗ​ផុសចេញ​ពី​ការឈឺចាប់​របស់​ពួកគេ ដែល​រងគ្រោះ​រឿង​ដីធ្លី និង​អយុត្តិធម៌​សង្គម ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​អាច​ដោះ​ស្រាយបាន។​
​ក្បួន​ដង្ហែ​របស់​ពួកគេ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា តាម​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​ទៅកាន់​ស្ថានទូត​ជប៉ុន ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​លទ្ធផល​បោះឆ្នោត​។​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រារាំង និង​គំរាម​ដក​យក​ឧបករណ៍​តវ៉ា ដូចជា មេក្រូ និង​រឺ​ម៉ក​ម៉ូ តូនៅ​ពេល​ពួកគេ​ចូល​សម្រាក​បាយ​ថ្ងៃត្រង់​នៅ​វត្ត​កោះ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ ៖  “​បើ​គេ​ហ៊ាន​ដោះ​ណាស់ ក៏​យើង​ត្រូវតែ​ហ៊ាន​ប្ដូ​រដែរ ត្រូវតែ​ហ៊ាន​ប្ដូរ​ដោយសារ​មេក្រូ​ហ្នឹង​ដែរ​។ ខ្ញុំ​ដូច​ថា ប្ដូរជីវិត​ដើម្បី​ប្រទេសជាតិ ដើម្បី​ទឹកដី សិទ្ធិសេរីភាព ហើយ​បើ​បិទ​សិទ្ធិសេរីភាព​ចឹង​ឲ្យ​ខ្ញុំ​ពឹង​អី ចេញមក​ពី​ផ្ទះ​មក​គិតថា ខ្លួន​ច្បាស់​ជា​ស្លាប់​ហើយ ប៉ុន្ដែ​ស្លាប់ៗ​ទៅ ឲ្យតែ​ជាតិ​យើង​បានរ​ស់​នោះ​ណា​” ។​
​យ៉ាងណាក៏ដោយ ការប្រឈមមុខ​ដាក់គ្នា្ន​នោះ មិន​បង្ក​ឲ្យមាន​ហិង្សា​ទេ ដោយសារ​កម្លាំង​អាជ្ញាធរ ដែល​ដឹកនាំ​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ថា​នឹង​មិន​ទាម​ទារ​​ដក​ហូត​ឧបករណ៍ របស់​ក្រុមអ្នកតវ៉ា​។​
​ការសម្រេច​បែប​នេះ របស់​អាជ្ញាធរ​ស្របពេល​ដែល​ក្រុម​ព្រះសង្ឃ​មួយក្រុម អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាច្រើន ព្រមទាំង​តំណាង UN​ ផង បាន​សម្រុកចូល​ក្នុង​វត្ត​កោះ ដើម្បី​ឃ្លាំ​មើល​ពី​ចំណាត់ការ​នោះ​។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​ លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ យល់ថា ការតវ៉ា​បែបនេះ អ្នក​តវ៉ា​អាច​ប្រឈម​ខ្លាំង​ជាមួយ​អាជ្ញាធរ ដែល​មិន​ទាន់​ស្គាល់​ពី​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ប៉ុន្តែ​លោក​ថា បើ​ប្រទេស​គោរព​នូវ​លិទ្ធិប្រជាធិបតេយ្យ អាជ្ញាធរ​មិន​គួរ​ប្រើ​ហឹង្សា​ទៅលើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទេ ៖ “​ប្រជាធិបតេយ្យ​ស្រុក​គេ គេ​ម្នាក់​ពីរ​នាក់ ទៅ​បី​បួន​នាក់ ក៏​គេ​អាច​ទៅ​ឈរ​មុខ​ផ្ទះ​ប្រធានា​ធិបតេយ្យ ឫ​ក៏​ក្រសួង​ណាមួយ​ដើម្បី​ធ្វើ​ការទាមទារ ឫ​ក៏​បិទ​បា​ដា​អី​ផ្សេងៗ​នោះ ឃើញថា អា​ហ្នឹង​ហើយ​ដែល​គេ​ហៅថា លទ្ធិប្រជាធិបតេយ្យ​នោះ​” ។​
​នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​ខេត្តសៀមរាប ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​រាប់​ម៉ឺន​នាក់​ជាមួយ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​ដំណែង និង​បោះឆ្នោត​ឡើងវិញ​។ ប៉ុន្តែ​លោក ស ខេង នៅ​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​ការទាមទារ​នេះ​៕​
(រូបថតដោយ ញឹម សុខន)
សូមសរសេរមកកាន់ លោក ​ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: