សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ
បានឱ្យដឹងថា
គេមានគម្រោងចុះអង្កេតទៅលើករណីសកម្មជននៃគណបក្សសង្គ្រោះជាតិ
ម្នាក់ ដែលត្រូវបានពស់ចឹកកាលពីពេលថ្មីៗ។ គម្រោងស៊ើបអង្កេតនោះ
ក្នុងពេលដែលក្រុមការងារគណបក្សសង្គ្រោះជាតិ
មួយចំនួនកំពុងសង្ស័យថា
តើអាចមានមនុស្សយកពស់ទៅបោះក្នុងផ្ទះសកម្មជនដែលរងគ្រោះ
ឬក៏យ៉ាងណា...?
ដោយ ហង្ស សាវយុត
2013-11-30
ប្រភពពីក្រុមការងារប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ
ខេត្តព្រះវិហារ បានឱ្យដឹងថា សកម្មជន
របស់គេម្នាក់កំពុងសម្រាកព្យាបាលឯមន្ទីរពេទ្យ
ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែ ពស់ពិស ១ក្បាលចឹក
កាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា។
ប្រធានក្រុមការងារប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ខេត្តព្រះវិហារ គឺលោក សឹង សាន់ដេ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ថា បុរសម្នាក់ឈ្មោះ ពៅ នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែពស់ពិសចឹក។ លោក សឹង សាន់ដេ បានមានប្រសាសន៍ទៀតថា បុរសឈ្មោះ ពៅ នោះ គឺជាសកម្មជននៃគណបក្សសង្គ្រោះជាតិ។ គាត់ត្រូវពស់ពិសចឹក នៅជិតផ្ទះរបស់គាត់នៅពេលដែលគាត់ដើរ រកស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋនៅពេលយប់។
លោក សឹង សាន់ដេ៖ «គាត់ធ្លាប់តែហូបចុកស្រានៅមុខផ្ទះហ្នឹង ដល់ពេលថ្ងៃហ្នឹង គាត់ទៅផឹកស្រា ស្រាប់តែពស់ដាក់ផ្លាប់តែម្ដង។ ស្មានតែមិនស្អីៗ ដល់ពេលដេកបានតែកន្លះម៉ោង ស្រាប់តែវាហើម ចុកខ្លាំង ហើយមន្ទីរពេទ្យខេត្តនេះ គេអត់ហ៊ានទទួលមើល ក៏ដឹកទៅសៀមរាប ទាំងយប់ប្រហែល ម៉ោង ១២ ម៉ោង១»។
លោក សឹង សាន់ដេ កំពុងមន្ទិលសង្ស័យខ្លះៗថា សត្វពស់ដែលចឹកសកម្មជននោះ គឺអាចនឹងត្រូវជនណាម្នាក់យកទៅបោះចោលនៅក្បែរផ្ទះសកម្មជន ក្នុងរឿងសំអប់នយោបាយ ក៏ប៉ុន្តែទោះយ៉ាងណា លោកនៅមិនទាន់មានភស្តុតាងច្បាស់លាស់ទេ គឺនឹងធ្វើការស្រាវជ្រាវបន្ត។ ចំណែកអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ក៏មានការចាប់អារម្មណ៍ដូចគ្នានឹងការលើកឡើងរបស់ក្រុមសកម្មជននោះ ដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិអាដហុក ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានមានប្រសាសន៍ថា លោកមានគម្រោងនឹងចុះអង្កេតនៅកន្លែងកើតហេតុឱ្យបានច្បាស់ថា តើសត្វពស់នោះនៅក្នុងផ្ទះ ឬក៏នៅតាមដងផ្លូវ? ប្រសិនបើនៅក្នុងផ្ទះ គឺវាអាចសង្ស័យថា មានអ្នកយកទៅបោះដូចអ្វីដែលក្រុមសកម្មជនបាននិយាយនោះមែន៖ «យើង មានការចាប់អារម្មណ៍ទៅនឹងបញ្ហាហ្នឹងដែរ សំខាន់គឺរង់ចាំតាមដាន តើមនុស្សហ្នឹងរស់ ឬក៏ស្លាប់? ហើយឱ្យក្រុមគ្រួសាររបស់គេដាក់សំណើតាមនីតិវិធីមក ងាយស្រួល ខ្ញុំនឹងចុះធ្វើការជូន»។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះវិហារ បានឱ្យដឹងថា ចាប់តាំងពីខែកក្កដា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ រហូតមកដល់ពេលនេះ ការសំអប់ខាងនយោបាយ និងការបំផ្លាញចោលស្លាកសញ្ញាគណបក្សប្រឆាំងនៅតាមតំបន់នៃខេត្តនោះ នៅតែកើតមានជាហូរហែ និងច្រើនកន្លែងនៅឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានទទួលស្គាល់ថា រយៈពេលប្រមាណ ៤ខែ ក្រោយពីការបោះឆ្នោតមកនេះ គឺគេបានទទួលបណ្ដឹងពាក់ព័ន្ធនឹងការទម្លាក់បំផ្លាញស្លាកសញ្ញា គណបក្សប្រឆាំងការរើសអើងនយោបាយ ព្រមទាំងការដុតបំផ្លាញផ្ទះសកម្មជនចំនួន ៦ករណី។ បណ្ដឹងនេះគឺមានការកើនឡើង ៤ករណី បើប្រៀបធៀបទៅនឹងរយៈពេល ៤ខែដូចគ្នាកាលពីមុនអំឡុងពេលបោះឆ្នោតបានចាប់ផ្ដើម៕

No comments:
Post a Comment