គណបក្សសង្គ្រោះជាតិ
អំពាវនាវអោយអ្នកគាំទ្ររបស់ខ្លួននៅគ្រប់ទិសទីចូលរួមកម្មវិធី
ធម្មយាត្រា សិទ្ធិយាត្រារយៈពេល ១០ថ្ងៃ
ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល និងសហជីព
ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
ដោយ សុ ជីវី
2013-11-30
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ
ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា
បានណែនាំពលរដ្ឋអោយត្រៀមរៀបចំខ្លួនមានសំលៀកបំពាក់ កន្សែង ក្រម៉ា
បាយ ទឹកជាដើម ដើម្បីចូលរួមយុទ្ធនាការដែលគណបក្សនេះហៅថា
ជាយុទ្ធនាការសង្គ្រោះជាតិ ដោយអហិង្សានិងសន្តិវិធី។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ទៀតថា
ពលរដ្ឋអាចចូលរួមក្នុងយុទ្ធនាការនេះដោយចូលរួមហែក្បួនដើរចេញពី
តំបន់ដែលខ្លួនរស់នៅចូលមកកាន់រាជធានីភ្នំពេញ។
គណបក្សប្រឆាំងមួយនេះបានសកម្មភាពនេះថា
ជាការចូលរួមដើម្បីអោយកម្ពុជា ទទួលបានឯករាជ្យ អធិបតេយ្យ
បូរណភាពទឹកដីពេញលេញ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពុហបក្ស
នីតិរដ្ឋ យុត្តិធម៌សង្គម ជីវភាពរុងរឿង សុភមង្គលពិតប្រាកដ៕
No comments:
Post a Comment