A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 1 December 2013

More than 50 monks and laypeople particpated in a peace march from Kampot to Phnom Penh ព្រះសង្ឃ និង​​ប្រជាពលរដ្ឋ​ជាង​៥០​អង្គ​​នាក់ ​ហែ​ក្បួន​​អបអរ​ទិវា​​សិទ្ធិមនុស្ស​១០​ធ្នូ​​ចេញពី​ទី​រួម​ខេត្ត​កំពត​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃអាទិត្យ ទី1 ខែធ្នូ ឆ្នាំ2013 | VOD

ការដង្ហែក្បួន​របស់សកម្មជនសិទ្ធិមនុស្ស ពីខេត្តកំពតមករាជ​ធានីភ្នំពេញ (រូបថត សរ ម៉ូរី)
​ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង​​៥០​អង្គ​នាក់ ចាប់ផ្តើម​ធ្វើ​ដំណើរ​ដោយ​​ដង្ហែ​ជា​ក្បួន នៅតាម​​បណ្តោយ​​ផ្លូវជាតិ​លេខ​៣ នៃ​ខេត្ត​កំពត​ សំដៅ​មក​កាន់រាជធានីភ្នំពេញ អបអរ​​ទិវា​​សិទ្ធិ​មនុស្ស​​អន្តរជាតិ​១០​ធ្នូ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​បង្កើត​សន្តិភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​
តំណាង​ក្រុម​របស់​មិត្ត​១០​​ធ្នូ លោក សរ ម៉ូ​រី ប្រាប់​​VOD នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​០១ ខែ​ធ្នូ​​នេះ​​ថា ប្រជាពលរដ្ឋ​​៤០​​នាក់ និង​​ព្រះ​សង្ឃ​​១៤​​អង្គ កំពុងតែ​ធ្វើ​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា ចេញ​ពី​ទី​រួម​ខេត្ត​កំពត​ ​ចាប់ពី​ម៉ោង ៧:៣០​នាទី ធ្វើ​​ដំណើរ​​ឆ្ពោះ​​មក​​កាន់​​រាជធានី​​ភ្នំពេញ​។ លោក​បន្តថា នៅ​ព្រឹក​មិញ​នេះដែរ ស្រប​ពេល​ដែល​ដង្ហែ​ក្បួន​នោះ មាន​នគរបាល​​សួរនាំ​ពី​គោលបំណង​​នៃ​ការ​ហែ​ដែរ តែ​​មិន​មាន​ការរារាំង​ទេ​។​
លោក សរ ម៉ូ​រី បន្តថា ការ​​ដង្ហែ​នេះ គឺ​ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ​១០​ធ្នូ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​បង្កើត​សន្តិភាព និង​យុត្តិធម៌​​នៅក្នុង​សង្គម​។​

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការហែក្បួន​នេះ ឲ្យដឹងថា ពិធី​​ហែ​ក្បួន ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១​ខែ​ធ្នូ នេះ​រហូត​ដល់​ថ្ងៃ​ទ​១០​ធ្នូ​ដដែល​។ ខេត្ត​ទាំង ៥​ដែល​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ កំណត់​យក​ជា​គោលដៅ​នោះ រួមមាន ខេត្ត​ស្វាយរៀង ហែ​តាម​ផ្លូវជាតិ​លេខ​១ ខេត្ត​កំពត ហែ​តាម​ផ្លូវជាតិ​៣ ខេត្ត​កំពង់ស្ពឺ ហែ​តាម​ផ្លូវជាតិ​៤ ខេត្ត​ពោធិ៍សាត់ ហែ​តាម​ផ្លូវជាតិ​៥ និង​ខេត្ត​កំពង់ធំ ហែ​តាម​ផ្លូវជាតិ​៦​។​
ក្នុងអំឡុងពេល​ហែ​ក្បួន​មាន​កម្មវិធី មួយចំនួន ដូចជា ធម្មទេសនា​អំពី​ព្រះពុទ្ធសាសនា និង​សិទ្ធិមនុស្ស សំណួរ​-​ចម្លើយ​ពី​សិទ្ធិមនុស្ស សំណួរ​ល្បង​ប្រាជ្ញា និង​ការសូត្រ​កំណាព្យ​ផ្សេងៗ​ទៀត​៕
សរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: