A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 December 2013

CNRP activists in Kampong Cham threatened សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កំពង់ចាម​​​រង​ការ​គំរាម​កំហែង

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម បាន​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​សកម្មភាព​គប់​ផ្ទះ និង​ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​យប់​ថ្ងៃ​ទី​២ ធ្នូ។ សកម្មជន​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា​ សកម្មភាព​នេះ​គឺ​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ និង​ការ​បំបាក់​ស្មារតី​សកម្មជន​បក្ស​ប្រឆាំង។
ដោយ​ សូត សុខប្រាថ្នា
2013-12-04
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​តាអុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម លោក ម៉ៅ វ៉ុន ​បាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២ ធ្នូ មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ដុំ​ថ្ម​មក​គប់​លើ​ផ្ទះ​របស់​គាត់​ជា​ច្រើន​ដុំ​ មិន​តែប៉ុណ្ណោះ ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​នៅ​ក្បែរ​នោះ ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ដុំ​ដី​គប់​ទៅ​លើ​ដែរ។
លោក​ចាត់​ទុក​ករណី​នេះ ថា​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​​ គឺ​ដោយសារ​មិន​ចង់​ឱ្យ​លោក​និង​អ្នក​ផ្សេង​ទៀត​បន្ត​​គាំទ្រ​បក្ស​ប្រឆាំង៖ «អត់​ដែល​មាន​ផង ទើប​តែ​ខ្ញុំ​ចូល​ទៅ​សង្គ្រោះ​ជាតិ​ហ្នឹង​ ហើយ​ការ​បោះ​ឆ្នោត​ហ្នឹង ខ្ញុំ​សង្កេតការណ៍ ខ្ញុំ​ហែ​គណបក្ស​ហ្នឹង ដូច​ថា ខ្ញុំ​ហ្នឹង​ឈាន​មុខ​​ជាង​គេ​នៅ​ក្នុង​ភូមិ​ណា! បើ​តាម​មើល​បែប​ជា​ការ​គំរាមកំហែង​តែម្ដង ពីព្រោះ​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​នៅ​ក្នុង​ភូមិ​ផង។ អ៊ីចឹង​ករណី​នេះ ទើប​តែ​កើត​មាន​យប់មិញ​ហ្នឹង មុនៗ​មិន​ដែល​មាន​បញ្ហា​អី​ទេ»
ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​តាអុង លោក ស៊ុំ ម៉ាច បាន​មាន​ប្រសាសន៍​ថា ខាង​លោក​បាន​រៀប​ចំ​សរសេរ​ពាក្យ​បណ្តឹង​ដាក់​ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ឃុំ​តាអុង នៅ​ថ្ងៃ​ទី​៤ ធ្នូ និង​ដាក់​សំណុំ​រឿង​ទៅ​សាលា​ឃុំ​ទៅ​តាម​ការ​ស្នើ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ជា​ការ​ពារ​ខ្លួន​ទុក​ជា​មុន​ ពីព្រោះ​គាត់​ខ្លាច​ថា នឹង​អាច​មាន​ករណី​បែប​នេះ​កើត​ឡើង​តទៅ​ទៀត។
ចំពោះ​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម លោក សេង ស៊ាងលី បាន​ឱ្យ​ដឹង​ដែរ​ថា នៅ​ក្រោយ​ពេល​បោះ​ឆ្នោត គឺ​មាន​ករណី​បែប​នេះ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ លោក​បន្ថែម​ទៀត​ថា រឿង​គប់ផ្ទះ​និង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Well,well,well,
The truth is hurting thatwise,you blocked my posts huh? You're no differences from Hun sen regime! or communism Jenda!...

Kmenhwatt

Anonymous said...

Screw K.I freedom of speech is blocked if you disagree with Jenda and little Ass-kissers,Jenda will block the truth messages from whomever she disagree with.Wow! What's kinds of world do you want to live in Jenda? The world that your way or the hi-way!? I don't kiss Ass,I say like it is...!
You can't dictate people free speech just because they were out spoken and you are not!....Message 4 Jenda a Cham-girl.

Khmerization said...

Kmenhwatt, Which posts are you talking about? I never blocked any sensible posts, including the ones that criticised me, but I have in the past deleted some posts/comments that contained profanities and offensive language.

However, comments made in posts older than 2 days need moderation. This means that if you made comments in posts/articles older than two days, they won't appear until I moderated it.

Hope this explanation is clear to you.