A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 December 2013

CNRP will march in front of the parliament on International Human Rights day on 10th December បក្ស​សង្គ្រោះ​ជាតិ​នឹង​ហែ​ក្បួន​សន្តិភាព​ទៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​សិទ្ធិ​មនុស្ស​១០​ធ្នូ

ធម្មយាត្រា សន្តិភាព ៦១០
ធម្មយាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល ព្រះសង្ឃ ហែ​ក្បួន​ចេញ​ពី​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។
RFA/Saut Sokpratha
ការ​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ ដែល​ដឹក​នាំ​ដោយ​មេ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចែក​ជា ៣​ក្រុម ដែល​ចំណុច​នីមួយៗ​ចេញ​ដំណើរ​ពី​តំបន់​ជាយ​ក្រុង​នៃ​រាជធានី​ភ្នំពេញ។
ដោយ វោហារ ជាតិ
2013-12-04

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៤ ធ្នូ បង្ហាញ​ថា ការ​ដង្ហែ​ក្បួន​នេះ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​មន្ទីរ​រដ្ឋសភា ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ចំណុច ៣​កន្លែង​ផ្សេង​គ្នា ក្នុង​រាជធានី​ភ្នំពេញ គឺ​ខ្សែ​ទី​១ ចេញ​ដំណើរ​ពី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ពី​ផ្លូវ​ជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។ ខ្សែ​ទី​២ ចេញ​ដំណើរ​ពី​សួន​ច្បារ​ខាង​ជើង​ស្ពាន​អាកាស មន្ទីរពេទ្យ​ព្រះសង្ឃ ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក និង​ខ្សែ​ទី​៣ ចេញ​ដំណើរ​ពី​សួន​ច្បារ​ទល់​មុខ​ឃ្លាំង​សាំង​សូគីម៉ិច (Sokimex) ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។
ការ​ដង្ហែ​ក្បួន​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​កម្ពុជា និង​ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ខ្លួន​នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ធ្នូ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: