A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

An Interior Ministry police offcer denies threatening to kill deputy opposition leader Kem Sokha នគរបាល​ម្នាក់​នៃ​ក្រសួង​មហាផ្ទៃ បដិសធការ​គំរាម​បាញ់សម្លាប់ លោក កឹម សុខា​

ដោយ៖​ ណាត សុភាព និង ​អ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 05:00 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
​ អតីត​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ បដិសេធ​ការសរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​​មាន​ឈ្មោះ​លោក និង​​រូបភាព​របស់​លោក ដែល​គំរាម​បាញ់សម្លាប់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។​
​លោក ផែង វណ្ណៈ បច្ចុប្បន្ន​ជា​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ បានបដិសេធថា លោក​មិនមែនជា​ម្ចាស់​ហ្វេ​ស​ប៊ុក​មួយ​​ឈ្មោះ ផែង វណ្ណៈ ដែល​គំរាម​សម្លាប់​លោក​កឹម សុខា ទេ។ លោកប្រាប់ VOD នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា លោក​ទទួល​ស្គាល់ថា កន្លង​មក លោក​ពិតជា​ធ្លាប់​រិះគន់​​លើ លោក សម រង្ស៊ី  និង​លោក កឹម សុខា មែន​។ តែ​លោក​អះអាង​ថា ដោយសារ​តែ​បញ្ហា​នេះ​ហើយ ទើប​មាន​ជន​ទី​៣ ប្រើ​​គណនេយ្យ​​ហ្វេ​សប៊ុក​ថ្មី ដើម្បី​ទម្លាក់​កំហុស​មក​លើ​​រូប​លោក​ ៖ “ ​ដោយសារ​ខ្ញុំ​លេង​​ហ្វេ​ស​ប៊ុក​សកម្ម ហើយ​ខ្ញុំ​តែងតែ​​រិះគន់​នយោបាយ​លោក សម រង្ស៊ី លោក កឹម សុខា ដូច្នេះ​ការ​ក្លែង​ឫ​ការចង់​មួលបង្កាច់​ធ្វើការ​អី និយាយឲ្យចំ​ខ្ញុំ​មិនដឹងគេ​មាន​ចេតនា​អី មនុស្ស​ទី​បី​ណាស់ បាទ​ខ្ញុំ​អត់​យល់​ទេ ហើយ​ខ្ញុំ​ចង់​ជម្រាប​ទៅ​បង​[​អ្នក​សម្ភាសន៍​] វិទ្យុ​បង​ទី​មួយ​ខ្ញុំ​អត់​បាន​និយាយ អត់​បាន​សរសេរ អត់​បាន​ទៅ post គំរាម លោក កឹម សុខា លោក​អីអញ្ចឹង ខ្ញុំ​មិន​បាន​ធ្វើ​ថ្វី​ត្បិត​ខ្ញុំ​​មិន​គាំទ្រ​នយោបាយ​គាត់​ក៏​ដោយ​” ។​
​នៅលើ​ទំព័រ​ហ្វេ​សប៊ុក ដែល​ដាក់​ឈ្មោះ និង​រូបភាព​លោក ផែង វណ្ណៈ សរសេរថា “ ​ទុក​៧​​គ្រាប់​ឲ្យ​លោក កឹម សុខា  គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២​បាញ់​យក​ដៃស្តាំ គ្រាប់​​ទី​៣ បាញ់​យក​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ចំពោះ គ្រាប់​ទី​៦​បាញ់​យក​បេះ​ដួង និង​គ្រាប់​ទី​៧ បាញ់ឲ្យ​ចំក្បាល កឹម សុខា​”​។ ក្រៅពី​នោះ​ក៏​មាន​បង្ហាញ​រូប​កាំភ្លើងខ្លី​​មួ​យ​​ដើម និង​គ្រាប់​ចំនួន​៧​ផងដែរ​។​
តាម​រូបថត​ដែល​បាន​បង្ហោះ​ ​បង្ហាញថា លោក ផែង វណ្ណៈ ជា​អ្នកដឹកនាំ​ការឃោសនា​ម្នាក់​ឲ្យ​គណបក្ស​​ប្រជាជន​កម្ពុជា ក្នុង​រដូវ​បោះ​ឆ្នោត​កន្លងមក​។​
​អ្នកលេង​ហ្វេ​សប៊ុក និង​ធ្លាប់​តាមដាន​សកម្មភាព​ហ្វេ​សប៊ុក របស់​ឈ្មោះ ផែង វណ្ណៈ លោក ទុយ ស៊ី​ធៀង បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ហ្វេ​សប៊ុក​ដែល​បង្ហោះ​​រូបភាព កាំភ្លើង រួមជាមួយ​នឹង​សារ​គំរាម​បាញ់សម្លាប់​លោក កឹម សុខា ពិត​ជា​របស់​លោក ផែង វណ្ណៈ មែន​។ លោក​បញ្ជាក់ថា កន្លងមក​នៅ​លើ​ទំព័រ​​ហ្វេ​សប៊ុក​មួយនេះ ក៏​ធ្លាប់​បង្ហោះ​សារ​គំរាម លោក ផែ សុវណ្ណរិទ្ធ ដែល​ដុត​រូបថតលោក ហ៊ុន សែន និង​រូបថត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ​ផងដែរ ​៖ “​យើង​តែងតែ​សកម្មភាព​គំរាមកំហែង​របស់​គាត់​ដល់​ពីរ​នាក់​ហើយ មាន​លោក ផែ សុវណ្ណរិទ្ធ មួយ ហើយ​លោក កឹម សុខា ហើយ​មួយ​ទៀត​ថា សកម្មភាព​ដែល​​គាត់​តែង​​Post ទៅ​ហ្នឹង គឺ​វា​បង្ហាញ​អំពី​ចរិក​លក្ខណៈ​របស់គា​ត់​ស្រាប់ បង្ហាញ​ពី​ចរិក​លក្ខណៈ​រិះគន់គ​ណ​បក្ស​ដទៃ​ទៀត​មិនមែ​ន​ជា​គណបក្ស​ប្រជាជន​ អីអញ្ចឹង​គាត់​តែងតែ​រិះគន់ ហើយ​គាត់​តែង​តែ​ធ្វើការ​គំរាម​ប្រើពាក្យ​ប្រមាថ​​មើលងាយ​ដល់​សកម្មជន​របស់​ គ​ណ​បក្ស​ផ្សេងៗ​ទៀត​​ជាច្រើន ហើយ​អាហ្នឹង​គឺជា​ចរិក​លក្ខណៈ​របស់លោ​ក ផែ វណ្ណៈ អញ្ចឹង​​ខ្ញុំ​គិតថា ហ្វេ​សប៊ុក​ហ្នឹង​គឺ​ជា​របស់​លោក ផែ វណ្ណៈ ហើយ​” ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុញ្ញឬទ្ធិ មានប្រសាសន៍ថា ការ​គំរាម​សម្លាប់​លោក កឹម សុខា នៅលើ​ហ្វេ​សប៊ុក គឺជា​សារ​ប្រមាថ​មើល​ងាយ ដោយ​ខុសច្បាប់ លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថ​កិច្ច ស្វែងរក​ជន​នោះ មក​ផ្តន្ទាទោស​តាមច្បាប់​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និង​អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​នៅឡើយ​ទេ​៕
សូមសរសេរមកកាន់លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

No comments: