A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

An opposition economists criticised the Ministry of Posts and Telecommunications' setting of minimum telephone call charge as anti-competition សេដ្ឋ​វិទូ និង​បក្សប្រឆាំង​ ចាត់ទុក​សេចក្តី​បង្គាប់​របស់​ក្រសួង​ប្រៃសណីយ៍​លើ​ប្រព័ន្ធ​ទូរស័ព្ទ ផ្ទុយ​ពី​ទីផ្សា​រសេរី​​

ដោយ៖​ សុទ្ធ គឹមសឿន និងស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 03:43 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
(រូបភាពពី www.mptc.gov.kh)
​ មន្ត្រី​គណបក្សប្រឆាំង និង​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ចាត់​ទុក​​សេច​ក្តី​​បង្គាប់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ឲ្យ​កំណត់​តម្លៃ​ហៅ​ចេញ​ក្នុង​មួយ​នាទី​វិញ​ថា​ខុស​ពី​ និយមន័យ​ទីផ្សារសេរី និង​ប៉ះពាល់​ដល់​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​។​
​សេចក្តី​បង្គាប់​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍ ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​កំណត់​លើ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​ចំពោះ​អត្រា​តម្លៃ​ អប្បបរមា សម្រាប់​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ត្រឹម​៤.៥​សេន ក្នុង​មួយ​នាទី និង​៥.៩៥​សែន​ក្នុង​មួយ​នាទី សម្រាប់​ការហៅ​ទូរស័ព្ទ​ចេញទៅ​ក្រៅ​ប្រព័ន្ធ​។ បទបញ្ជា​របស់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា ដែល​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០៥ ​ខែ​ធ្នូ ឆ្នាំ​២០១៣ រង​ការរិះគន់​ពី​អ្នក​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​ (Smart)​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការកំណត់​តម្លៃ​ហៅ​ទូរស័ព្ទ​នេះ ខុស​ពី​និយមន័យ​ទីផ្សា​សេរី ដែល​តម្រូវឲ្យ​មាន​ការការ​ប្រកួតប្រជែង​។ លោក​បន្តថា រដ្ឋាភិបាល​គួរ​ទុក​ឲ្យ​ទីផ្សារ និង​ក្រុមហ៊ុន ជា​អ្នកប្រកួតប្រជែង​តម្លៃ​ឲ្យ​សមរម្យ តែ​បើ​ក្រុមហ៊ុន​ទាំងនោះ​ដំឡើងថ្លៃ​លើស​ពី​លទ្ធភាព​របស់​ប្រជាពល​រដ្ឋ រដ្ឋាភិបាល​អាច​នឹង​មាន​វិធានរ​កាទប់ស្កាត់​លើ​តម្លៃ​ទីផ្សារ​ ៖ “​តែបើ​យើង​កំណត់​បែបនេះ​គឺ​ធ្វើឲ្យ​អតិថិជន​ខាត់​បង់​ច្រើនណាស់ ពី​ព្រោះ​កាលណា​យើង​អត់​ក៏​អត់​ការ​ប្រណាំងប្រជែង​ទីផ្សារ​ហើយ​ឫ​ក៏​ការ​មិន ​មាន​ឲ្យ​អតិថិជន​ទទួលបាន​សេវា​ល្អ ក្នុង​តម្លៃ​ថោក​ដែរ​” ។​
​អ្នកវិភាគ​សេដ្ឋកិច្ច លោក​បណ្ឌិត កង ច័ន្ទ​តារា​រ័ត្ន មានប្រសាសន៍ថា សេចក្តី​បង្គាប់​របស់​ក្រសួង​ប្រៃសណីយ៍ ហាក់​មិន​បញ្ជាក់​ហេតុ​ហេតុផល​ច្បាស់លាស់​នៃ​ការកំណត់​តម្លៃ​នេះ ដោយ​មិន​មាន​មូលដ្ឋាន គោលដៅ​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឬ​អតិថិជន​អស់ចិត្ត និង​មិន​ដេញដោល​លើ​បញ្ហា​នោះ​។ លោក​បន្ដថា បច្ចុប្បន្ន​ទំនិញ​លើ​ទីផ្សារ កំពុង​ឡើងថ្លៃ តែ​ឥឡូវនេះ ប្រព័ន្ធ​ទូរស័ព្ទ​ឡើងថ្លៃ​ទៀត ដែល​ជា​បន្ទុក​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ៖ “​ទីផ្សារសេរី​គឺ​គេ​ជំរុញ​ឲ្យមាន​ការប្រកួ​ត​ប្រជែង​គ្នា រវាង​អ្នក​ផ្ដល់​សេវា​ឫ​ក៏​ផលិតករ​ផ្សេងៗ ការ​ដែល​ប្រកួតប្រជែង​គ្នា​នេះ ជា​គ្រឹស្ដ​សំខាន់​បំផុត​ដើម្បី​ឲ្យ​ក្រុមហ៊ុន​និមួយៗ ខិតខំ​ពង្រឹង​គុណភាព  ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ខ្ពស់​របស់​ក្រុមហ៊ុន ហើយ​ធ្វើ​យ៉ាងណា​ឲ្យបាន​ផ្គប់ចិត្ដ​ដល់​អតិថិជន​បាន​ល្អ​” ។​

​ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល ប្រាប់​VOD​ថា ប្រទេស​មួយ​ដែល​មាន​របប​ទីផ្សា​សេរី គឺ​ជំរុញ​ឲ្យមាន​ការប្រកួ​ត​ប្រជែង​ទំនិញ​ ឬ​ផលិតផល​នៅ​លើ​ទីផ្សារ​ដោយ​សេរី​តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។ លោក​បន្ដថា កាលណា​បើ​មាន​ការប្រកួតប្រជែង ក្រុមហ៊ុន​និមួយៗ​នឹង​ខិត​ស​ម្រឹត​សម្រាងគុណ​ភាព បរិមាណ​តម្លៃ​ការគ្រប់គ្រង និង​សុ​វត្តិភាព​ដល់​អតិថិជន​អ្នកប្រើប្រាស់ ៖ “​ដួលរលំ​តាមរយៈ​ ការប្រកួតប្រជែង​វា​ជា​រឿង​ខាង​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី សំខាន់​ការប្រកួតប្រជែង​ដោយ​យុត្ដិធម៌ ហើយ​ក្រោម​ច្បាប់​ទាំងអស់​គ្នា ស្មើភាព​គ្នា បើសិនជា​យើង​ដួលរលំ​ក្នុង​ការប្រកួតប្រជែង អាហ្នឹង​ជា​ធម្មជាតិ​នៃ​ទីផ្សារសេរី​” ។​
​តាម​គោលការណ៍​ទីផ្សារសេរី រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​អាច​លូក​ដៃ​បាន លុះត្រាតែ​ឈ្មួញកណ្តាល​សហការ​គ្នា​កំណត់​តម្លៃ​ទំនិញ​ឡើងថ្លៃ​។​
​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា លោក ម៉ៅ ចរិយា មានប្រសាសន៍ថា ក្រសួង​ចង់​ឲ្យ​យក​ថ្លៃដើម ដើម្បីឲ្យ​ការប្រកួតប្រជែង​ឲ្យមាន​តម្លាភាព មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដួលរលំ និង​ចង់ឲ្យ​មាន​អ្នកវិនិយោ​គ​លើ​សេវា​នេះ​កាន់តែច្រើន​។ លោក​បញ្ជាក់ថា កាលណា​ក្រុមហ៊ុន​ទាំងនោះ ដួលរលំ នាំ​ឲ្យ​រាជរដ្ឋាភិបាល ខាតបង់​ថវិ​កា​។
​បន្ទាប់​ពី​ក្រសួង​ចេញ​សេចក្តី​បង្គាប់​នេះ ក្រុមហ៊ុន​ទូរស័ព្ទ ចាប់ផ្តើម​លុបចោល​គម្រោង​បន្ថែម​ទឹកប្រាក់​សម្រាប់​ហៅ​ចេញ​។ សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត អត្រា​តម្លៃ​គម្រោង​សែ​ល​កា​ត​​ធម្មតា ​គឺ​តម្លៃ​៧​សេន​ក្នុង​មួយ​នាទី និង​៨​សេន សម្រាប់​ការហៅ​ក្រៅ​ប្រព័ន្ធ​។ ចំណែក​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ស្មា​ត​(Smart ប្រកាសថា ក្រុមហ៊ុន​ខ្លួន នឹង​ផ្លាស់ប្តូរ​កម្មវិធី​ខ​ល​ទូរ​ស័ព្ទ​មួយ​ចំនួន ដោយ​នឹង​យក​តម្លៃ តេ​ចេញ​ក្នុង​ប្រព័ន្ធ​៤.៥​សេន​/១​នាទី ចាប់ពី​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ សម្រាប់​កម្មវិធី​ដូរ​លុយ អតិថិជន​ស្មា​ត នៅតែ​អាច​បន្ត​រីករាយ​ជាមួយ​កម្មវិធី Smart​ ដូរ​លុយ តែ​លុយ​ដែល​ដូរ​បាន​អាច​ប្រើ​សម្រាប់​ការផ្ញើ​សារ​ក្នុង​ប្រព័ន្ធ និង​ប្រើ​អ៊ិន​ធើ​ណែ​ត​។ សម្រាប់​សេវា​តេ​អស់​ស្ទះ នឹង​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​៕
​សរសេរ​មកកាន់​លោក​សុទ្ធ គឹម​សឿន តាមរយៈ​keomsoeunsoth@gmail.com

No comments: