A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 November 2013

President Obama wants to see Cambodia continues to strengthen democracy លោក បា​រ៉ាក់​អូបា​ម៉ា ចង់ឃើញ​ប្រទេស​កម្ពុជាកម្ពុជា​បន្ត​ពង្រីក​លិទ្ធិប្រជាធិបតេយ្យ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 03:29 PM​

លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតេយ្យ សហរដ្ឋអាមេរិក
ប្រធានា ​ធិ​តេ​យ្យ​សហរដ្ឋអាមេរិក លោក បា​រ៉ាក់​អូបា​ម៉ា ចង់ឃើញ​ប្រទេស​កម្ពុជា បន្ត​ឆ្ពោះទៅរក​អនាគត​មួយ​ ដែល​មាន​ភាពសម្បូររុងរឿង​ និង​ប្រកាន់លទ្ធិប្រជាធិបតេយ្យ​។​
​តាម​លិខិត របស់លោក អូ​បា​ម៉ា ចុះ​ថ្ងៃ​ទី​៨​ខែវិច្ឆិកា ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី  អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦០ ដែល​ប្រា​រព​ធ្វើ​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា នេះ​ឲ្យដឹងថា តាំង​នាម​ឲ្យ​ប្រជាជន​អាមេរិក ទូលព្រះបង្គំ​សូម​ក្រាប់បង្គំ​ថ្វាយ និង​សូម​បួងសួង​ថ្វាយ​ព្រះអង្គម្ចាស់​ជីវិត​តម្កល់​លើ​ត្បួង​ព្រមទាំង​ ប្រជារាស្ត្រ​កម្ពុ​ជា ទទួលបាន​នូវ​សព្វ​សាធុការព​រនា​ឱ​កាស បុណ្យ​ឯករាជ្យ​ថ្ងៃទី​៩ ​វិច្ឆិកា ​ឆ្នាំ​២០១៣​នេះ​។​
លិខិត​ដដែល​បន្ថែមថា កម្ពុជា​បាន​ផ្លាស់ប្តូរ និង​មាន​ការ​អភិវឌ្ឃន៍​យ៉ាង​ធំធេង ក្នុង​រយៈពេល​៦០​ឆ្នាំ​បន្ទាប់ពី​ប្រទេស​នេះ ​ទទួលបាន​ឯករាជ្យ ហើយ​សហរដ្ឋអាមេរិក​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​នូវ​ភាពរុងរឿង​ និងបន្តពង្រីកលទ្ធិ​ប្រជាធិតេយ្យ ទៅ​ថ្ងៃ​អ​នា​គត។  សហរដ្ឋអាមេរិក​រំពឹង​ថា ភាព​លូតលាស់​នៃ​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​២ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និង​កម្ពុជា​៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreayleak@vodhotnews.com

No comments: