A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 November 2013

Troops stationed near Preah Vihear temple on high alert while the ICJ will deliberate on Monday 11/11/13 កងទ័ព​ឈរ​ជើង​ជិត​ប្រាសាទ​ព្រះវិហារ ប្រុងប្រយ័ត្ន ខណៈ ​ICJ​ ប្រកាស​សាលដីកា​ថ្ងៃស្អែក​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន

​មានសេចក្ដីរាយការណ៍ថា នៅថ្ងៃ​អាទិត្យ​នេះ​ នាយទាហាន និង​ពលទាហាន ឈរជើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ពួកគេ​ត្រូវបាន​ណែនាំ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​តំបន់​ឈរ​ជើង​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ។​
​ថ្លែង​ប្រាប់VOD តាមរយៈ​ទូរស័ព្ទ​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ នាយទាហាន និង​ពលទាហាន ឈរ​ជើង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តមានជ័យ ជិត​ប្រាសាទ​ព្រះវិហារ ឲ្យដឹងថា ពួកគេ​ត្រូវបាន​មេ​បញ្ជា​ការ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន នៅ​ទីតាំង​ដែល​ខ្លួន​ឈរជើង ដោយ​ផ្អាក​ការសុំ​អនុញ្ញាត​ច្បាប់​មួយ​រយៈ មិន​ឲ្យ​ដើរ​ឆ្ងាយ​ពី​ទីតាំង​ដែល​ខ្លួន​ឈរជើង ត្រៀម​ស្បៀងអាហារ​បម្រុង​​ទុក ជាដើម។​
​ការបង្កើនការប្រុងប្រយ័ត្ន នៅតាមបន្ទាត់​​​ព្រំដែន​កម្ពុជា-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ​នេះ ធ្វើឡើង​ខណៈ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ ICJ នឹង​ប្រកាស​សាលដីកា​​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ទាក់ទិន​នឹង ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​ថៃ​ទាមទារ​ឲ្យ​ដាក់​ជា​តំបន់ត្រួត​ស៊ីគ្នា​។​
​ការទាមទារ​នេះ ធ្វើឡើង​ក្រោយ​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ ជាបេ​តិកភ័​ណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០០៨ រហូត​មាន​ផ្ទុះអាវុធ​បង្ហូរឈាម​គ្នា ដោយសា​ភាគី​កម្ពុជា​មិន​ព្រម​ប្រគល់​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​ឲ្យ​ភាគី​ថៃ។ ​
​នៅ​ឆ្នាំ​១៩៦២ ​តុលា ការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ បាន​ចេញ​សាលដីកា​ម្តង​ហើយ​ថា ប្រាសាទ​ព្រះវិហារ​ និង​ដី​នៅតំបន់​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​។​ ប៉ុន្តែ​ដោយសារ​ភាគី​ថៃ​នៅតែ​មាន​មហិច្ឆតា​ចង់បាន ទើប​កម្ពុជា​ប្តឹង​ឲ្យ​តុលា​អន្តរជាតិ​មួយ​នេះ​បកស្រាយ​សាលដីកា​នេះ​ឡើងវិញ។ ​

​យ៉ាងណាក៏ដោយ ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​សន្យាថា នឹង​មិន​បង្ក​ភាព​តានតឹង​ណា​មួយ​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ទេ ក្រោយ​ការប្រកាស​សាលដីកា​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​នេះ៕
សូមសរសេរមកកាន់ លោក ​ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: