A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 September 2013

Human Rights Watch urges donor countries support Cambodian voters who demand investigations into election frauds HRW ជំរុញ​ប្រទេស​ម្ចាស់​ជំនួយ​គាំទ្រ​ម្ចាស់​ឆ្នោត​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌

អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) បាន​ហៅ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ទើប​ប្រកាស​លទ្ធផល​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា នោះ​ថា ពុំ​បាន​ឆ្លង​កាត់​ដំណើរ​ការ​ដែល​សុក្រឹត ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ អង្គការ​មួយ​នេះ​ជំរុញ​អោយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ប្រទេស​ម្ចាស់​ជំនួយ គាំទ្រ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌។
ដោយ សុ ជីវី RFA
2013-09-11
ប្រែត អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) លោក ប្រែត អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA
ស្រប​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ចាត់​ទុក​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត (គ.ជ.ប) ថា​នៅ​មិន​ទាន់​ត្រឹមត្រូវ​ដែរ​នោះ បាន​ស្នើសុំ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តម្រិះ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពេល​កិច្ច​ប្រជុំ​សភា​លើក​ដំបូង និង​ចាត់​អោយ​មាន​ដំណោះស្រាយ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ស្នើ​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ ឬ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សហប្រជាជាតិ អោយ​គាំទ្រ​សំណើ​របស់​ពលរដ្ឋ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ទាមទារ​អោយ​មាន​វិធាន​ការ​ដោះស្រាយ​បញ្ហា​ចោទ​ឡើង​ក្នុង​ការ​បោះ​ឆ្នោត។
សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វច្ឆ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​បាន​គ្រប់គ្រង​លើ គ.ជ.ប បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ជា​ប្រព័ន្ធ​ ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ទៅ​ដល់​អ្នក​បោះ​ឆ្នោត។
នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​ផ្ដល់​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត គឺ​ជា​វិធាន​ការ​ចាំបាច់៖ «ប្រព័ន្ធ ​បោះ​ឆ្នោត​ដែល​ពុំ​មាន​យុត្តិធម៌ លម្អៀង និង​បញ្ហា​នៃ​រចនាសម្ព័ន្ធ គ.ជ.ប រួម​ផ្សំ​នឹង​ភាព​មិន​ប្រក្រតី​ស្ទើរ​គ្រប់​កន្លែង ទំនង​អាច​ធ្វើ​អោយ​ផ្លាស់​ប្ដូរ​លទ្ធផល​ឆ្នោត។ វៀរ​លែង​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដើម្បី​ដោះស្រាយ​ពី​ភាព​សង្ស័យ​ដែល​មិន​អស់​ចិត្ត​ថា តើ​អ្នក​ណា​អ្នក​អ្នក​ដឹក​នាំ​ពិត​ប្រាកដ ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​អោយ និង​លុប​ចោល​នូវ​ស្រមោល​នៃ​ភាព​មិន​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ដែល​បង្កើត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រទេស​ម្ចាស់​ជំនួយ​គួរ​តែ​ជំរុញ​អោយ​មាន​ការ​ស៊ើប​អង្កេត​នេះ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ត្រូវ​មើល​ឃើញ​ថា បាន​រួម​ដៃ​គ្នា​បំភ័ន្ត​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

យូមែន រ៉ៃត៍ វច្ឆ៍ បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត រួម​មាន គណបក្ស​ប្រឆាំង​ពុំ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព ការ​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា របស់​យន្តការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់ ខ្វះ​មធ្យោបាយ​ឯករាជ្យ​ដោះស្រាយ​ទំនាស់ បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ដើម។ លើស​ពី​នេះ យូមែន រ៉ៃត៍ វច្ឆ៍ ក៏​បាន​ស្នើ​ដល់​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គការ​សហប្រជាជាតិ ថា​ពុំ​គួរ​ថ្លែងការណ៍​គាំទ្រ​លទ្ធផល​ឆ្នោត នៅ​ពេល​ដែល​ពុំ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ។
ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ ដែល​មិន​អាច​បរទេស​ណា​លូក​ដៃ​ឡើយ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​ថា យូ.អិន.ឌី.ភី (UNDP) បាន​ចេញ​មុខ​បញ្ជាក់​ពី​ការ​បន្ត​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។
កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា គឺ​នៅ​មួយ​ថ្ងៃ​មុន​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ចំនួន ២១ បាន​ស្នើ​អោយ​មាន​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត។ ចំណែក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ច្រើន​ម៉ឺន​នាក់ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​រួម​ជាមួយ​គណបក្ស​សង្គ្រោះ ​ជាតិ និង​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ទៅ​តាម​ស្ថានទូត និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក្នុង​បំណង​ទាមទារ​រក​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត។
តាម​នីតិវិធី មក​ដល់​ពេល​នេះ​លទ្ធផល​ឆ្នោត​បាន​ប្រកាស​រួច​រាល់​ហើយ បន្ត​ទៅ​ទៀត​ជា​តួនាទី​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ទ្រង់​នឹង​កោះ​ប្រជុំ​សភា​លើក​ដំបូង។
ករណី​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេសន៍ (Norway) បាន​ថ្លែងការណ៍​ជា​ចំហ ដោយ​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះតម្រិះ​លើ​ការ​ដោះស្រាយ​បញ្ហា​បោះ​ឆ្នោត​អោយ ​ជ្រះស្រឡះ មុន​ពេល​ឈាន​ដល់​ការ​ប្រជុំ​សភា។
សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោះស្រាយ​បញ្ហា​បញ្ហា​បោះ​ឆ្នោត ហេតុ​នេះ​លោក​រំពឹង​ថា ព្រះអង្គ​នឹង​យក​ព្រះទ័យ​ទុក​ដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក សុខ ទូច មាន​ប្រសាសន៍​ថា គ្រប់​ភាគី​ពាក់ព័ន្ធ គួរ​តែ​រួប​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ជា​ជាង​ការ​ពឹង​ផ្អែក​ទៅ​លើ​បរទេស។
លោក សុខ ទូច បន្ត​ថា ក្នុង​ដំណាក់​កាល​នេះ ព្រះមហាក្សត្រ ព្រះអង្គ​អាច​ប្រើប្រាស់​ធនធាន​អ្នក​ចេះ​ដឹង​របស់​ខ្មែរ ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា។ លោក សុខ ទូច បាន​ស្នើ​នូវ​វិធាន​ការ​ចំនួន ៤​ចំណុច ដែល​អាច​ជួយ​អោយ​គ្រប់​ភាគី​ដោះស្រាយ​បញ្ហា​ដោយ​ពុំ​មាន​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់។
ព្រះរាជសារ​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហមុនី ផ្ញើ​ជូន​ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន​បញ្ជាក់​ថា ព្រះអង្គ​នឹង​ទ្រង់​កោះ​ហៅ​អោយ​មាន​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

This self-style human rights watcher Brad Adams is a fat ass that should shut up. You don't help solve the problem, only escalate it. You are a tool used by CNRP that is all, you know nothing.

Anonymous said...

12 September 2013 9:21 am

He know a lot better than you think dude. You don't even know where you're come from.

Anonymous said...

9:21 am



Shut up Mousy !!!