A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 August 2013

Sam Rainsy calls on the government to stop troop mobilisations to reduce fears លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការបង្កើន​កម្លាំង​ទ័ព​​

ដោយ៖​ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ៍ ទី13 ខែសីហា ឆ្នាំ2013, VoD

លោក សម រង្ស៊ី/រូបថតពីហ្វេសប៊ុក លោក សម រង្ស៊ី
ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការបង្កើន​កម្លាំង​ទ័ព និង​បញ្ឈប់​ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​។​
​លោក សម រង្ស៊ី សរសេរ​នៅលើ​ហ្វេ​ស​ប៊ុកខ្លួន នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា យើង​សូម​អំពាវនាវ​ដល់​ប៉ូលិស​និង​ទាហាន​ទាំងអស់ កុំ​ប្រើ​អំពើហិង្សា​មក​លើ​ប្រជារាស្ត្រ​ស្លូតត្រង់​ឲ្យសោះ ពីព្រោះ​យើង​ទាំងអស់គ្នា​គឺ​ជា​ខ្មែរ​ដូចគ្នា ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដូចគ្នា និង​ជា​អ្នក​ស្រលាញ់​ប្រទេសជាតិ​របស់​យើង ទាំងអស់គ្នា​។​
​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេតឃើញ​មានការ​ចល័ត​កម្លាំងយោធា ប៉ូលិស និង​រថពាសដែក​មក​រាជធានី​ភ្នំពេញ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​ពី​អស្ថិរភាព​សង្គម ឬក៏​សង្គ្រាម តែ​អ្នក​តាមដាន​សង្គម​លើកឡើងថា នេះ​គ្រាន់តែ​ជា​ការបំភិតបំភ័យ​ប្រជាពលរដ្ឋ កុំឲ្យ​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ការ​ចល័ត​ទ័ព​នៅ​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ការពារ​សន្តិសុខ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។​
​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការសម្រេច​ដកទ័ព ឬ​មិន​ដក​នោះ គឺ​សម្រេច​នៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង​។​
​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​ប្រជាពលរដ្ឋ ដែល​ស្រលាញ់​សន្តិភាព នឹង​ធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែ​សីហា នៅ​ក្បែរ​វត្ត​ភ្នំ ខណៈ​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត និង​ការ​ដាក់​ពង្រាយ​កងទ័ព និង​រថពាសដែក​នៅ​រាជធានី​ភ្នំពេញ​។
​ក្រុម​ការងារ​ដើម្បី​សន្តិភាព និង​អង្គការ​សង្គម​ស៊ីវិល​នោះ មាន​ប្រមាណ​ជា ២០​។ តាម​ការប៉ាន់ស្មាន ពិធី​បួងសួង​សុំ​សន្តិភាព នឹង​មាន​មនុស្ស​ប្រមាណ ២៥០​នាក់ ចូលរួម ដោយ​នឹង​មាន​ការជួបជុំ​នៅ​រសៀល​ម៉ោង​៤ នៅ​មុខ​ព្រះបរមរាជវាំង រួច​ដង្ហែ​ក្បួន​មក​វត្តភ្នំ ដើម្បី​ធ្វើ​ពិធី​បួងសួង​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com
- See more at: http://vodhotnews.com/15339#sthash.adhfkQrE.dpuf

1 comment:

Anonymous said...

can't stop & don't stop movements of the troops
coz, VNRP is keeping intimidating governments with mass rallies

it is good for country security & to protect innocent cambodian peoples from bad guys..