A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 August 2013

15 unions and labour groups denounce the deployments of troops in Phnom Penh សហព័ន្ធ និង​សមាគម​ការងារ​ចំនួន​១៥ ថ្កោលទោស​ការដាក់​កម្លាំង​យោធា​នៅ​ភ្នំពេញ

ដោយ៖​ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ៍ ទី13 ខែសីហា ឆ្នាំ2013, VoD

សហព័ន្ធ​សហជីព និង​អង្គការ​គាំទ្រ​វិស័យ​ការងារ​ចំនួន​១៥ នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​ចំពោះ​ការ​ដាក់​កម្លាំង​យោធា​​​នៅ​​រាជធានី​​ភ្នំពេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យមាន​ភាពភ័យខ្លាចដ​ល់កម្ម​ក​រ និង​ធ្វើ​ឲ្យ​ផលិតផល​វិស័យ​កាត់ដេរ​ថយចុះ​។​
​សមាគម​ទាំងនោះ មានដូចជា សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ព័ន្ធ​សហជីព​ជាតិ សមាគម​មន្ត្រីរាជការ​ឯករាជ​កម្ពុជា  សហភាព​សហជីព​កម្ពុ​ជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បណ្តាញ​យុវជន​កម្ពុជា សហភាព​ការងារ​កម្ពុជា និង​សមាគម​អ្នកប្រជាធិបតេយ្យ​ជាដើម​។
​សេចក្តីថ្លែងការណ៍​រួម ចេញផ្សាយ​នៅ ថ្ងៃទី ១៣ ខែ​សីហា ឲ្យដឹងថា បច្ចុប្បន្ននេះ តាម​ការប៉ាន់ប្រមាណ​អវត្តមាន​របស់​កម្មក​រ និយោជិត​នៅ កន្លែង​ការងារ មាន​ការកើនឡើង ប្រហែលជា​២០% ដែល​នេះ​ជា​លទ្ធផល​នៃ​ការបង្កឲ្យ​មានការភ័​យ​ខ្លាច និង​ជា​ល្បែង​បង្ហាញ​ពី​អំណាច​របស់​គណបក្ស​នយោបាយ​។  ខណៈ​នេះ ការ​បន្ត​នូវ​សង្វាក់​ផលិតកម្ម​នៃ​ទំនិញ និង​សេវាកម្ម​នៅ​កម្ពុជា នឹង​ចុះថយ​។​
​សហព័ន្ធ និង​សមាគម​ទាំងនោះ ក៏​បាន​ថ្កោលទោស ចំពោះ​វត្តមាន​កងកម្លាំង​ប្រដាប់អាវុធ​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​កាយវិកា ដែល​គួរឲ្យ​អស់សំណើ​ចមាន​ដូចជា​កា​រ​ទទួលយក​នូវ​គ្រឿង​សព្វាវុធ​ពី​ប្រទេស​ ចិន កាលពី​ថ្ងៃ អង្គារ​ទី​៣០ ខែកក្កដា​។
​សមាជិក​សហព័ន្ធ​សហជីព ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​របស់​ខ្លួន រៀងៗ​ខ្លួន​វិញ និង​បញ្ចប់​ជា​បន្ទាន់​នូវ​រាល់​ទម្រង់​នៃ​ការគំរាមកំហែង​ទាំងអស់​។​
​សហព័ន្ធ និង​សមាគម​ទាំងនោះ សម្តែង​នូវ​ការខកចិត្ត​ចំពោះ​នូវ​កង្វះខាត​ឆន្ទៈ​របស់​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការបោះឆ្នោត​(​គជប​) ក្នុង​ការអនុញ្ញាត ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ទៅ​នឹង​ភាពមិនប្រក្រតី និង​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេ​តដ៏ឯក​រាជ្យ និង​មាន​តម្លាភាព​មួយ ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដើម្បី ធានា​ឲ្យមាន​ស្ថិរភាព​នៅក្នុង​ប្រទេស​ជាតិ និង​ទំនាក់ទំនង​ការងារ​របស់​ខ្លួន​ផង​នោះ​។​
​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ការ​ចល័ត​ទ័ព​នៅ​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ការពារ​សន្តិសុខ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។​
​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការសម្រេច​ដកទ័ព ឬ​មិន​ដក​នោះ គឺ​សម្រេច​នៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង​។​
​គួរបញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេតឃើញ​មានការ​ចល័ត​កម្លាំងយោធា ប៉ូលិស និង​រថពាសដែក​មក​រាជធានី​ភ្នំពេញ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​ពី​អស្ថិរភាព​សង្គម ឬក៏​សង្គ្រាម តែ​អ្នក​តាមដាន​សង្គម​លើកឡើងថា នេះ​គ្រាន់តែ​ជា​ការបំភិតបំភ័យ​ប្រជាពលរដ្ឋ កុំឲ្យ​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com
- See more at: http://vodhotnews.com/15338#sthash.Bg5v3xHP.dpuf

1 comment:

Anonymous said...

re-enforce of the forces is necessary for country's security

nothing wrong with man with uniforms.,

i fully supported this movements
coz, VNRP is keeping intimidating governments with mass rallies.