សហព័ន្ធសហជីព
និងអង្គការគាំទ្រវិស័យការងារចំនួន១៥ នៅថ្ងៃអង្គារនេះ
ថ្កោលទោសចំពោះការដាក់កម្លាំងយោធានៅរាជធានីភ្នំពេញ
ដែលជាហេតុធ្វើឲ្យមានភាពភ័យខ្លាចដល់កម្មករ
និងធ្វើឲ្យផលិតផលវិស័យកាត់ដេរថយចុះ។
សមាគមទាំងនោះ មានដូចជា
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សម្ព័ន្ធសហជីពជាតិ
សមាគមមន្ត្រីរាជការឯករាជកម្ពុជា សហភាពសហជីពកម្ពុជា
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បណ្តាញយុវជនកម្ពុជា
សហភាពការងារកម្ពុជា និងសមាគមអ្នកប្រជាធិបតេយ្យជាដើម។
សេចក្តីថ្លែងការណ៍រួម ចេញផ្សាយនៅ
ថ្ងៃទី ១៣ ខែសីហា ឲ្យដឹងថា បច្ចុប្បន្ននេះ
តាមការប៉ាន់ប្រមាណអវត្តមានរបស់កម្មករ និយោជិតនៅ កន្លែងការងារ
មានការកើនឡើង ប្រហែលជា២០%
ដែលនេះជាលទ្ធផលនៃការបង្កឲ្យមានការភ័យខ្លាច
និងជាល្បែងបង្ហាញពីអំណាចរបស់គណបក្សនយោបាយ។ ខណៈនេះ
ការបន្តនូវសង្វាក់ផលិតកម្មនៃទំនិញ និងសេវាកម្មនៅកម្ពុជា
នឹងចុះថយ។
សហព័ន្ធ និងសមាគមទាំងនោះ
ក៏បានថ្កោលទោស ចំពោះវត្តមានកងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ
ព្រមទាំងកាយវិកា
ដែលគួរឲ្យអស់សំណើចមានដូចជាការទទួលយកនូវគ្រឿងសព្វាវុធពីប្រទេស
ចិន កាលពីថ្ងៃ អង្គារទី៣០ ខែកក្កដា។
សមាជិកសហព័ន្ធសហជីព
ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់
ត្រឡប់ទៅមូលដ្ឋានដើមរបស់ខ្លួន រៀងៗខ្លួនវិញ
និងបញ្ចប់ជាបន្ទាន់នូវរាល់ទម្រង់នៃការគំរាមកំហែងទាំងអស់។
សហព័ន្ធ និងសមាគមទាំងនោះ
សម្តែងនូវការខកចិត្តចំពោះនូវកង្វះខាតឆន្ទៈរបស់គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត(គជប) ក្នុងការអនុញ្ញាត
ឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅនឹងភាពមិនប្រក្រតី
និងទាមទារឲ្យមានការស៊ើបអង្កេតដ៏ឯករាជ្យ និងមានតម្លាភាពមួយ
ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បី
ធានាឲ្យមានស្ថិរភាពនៅក្នុងប្រទេសជាតិ
និងទំនាក់ទំនងការងាររបស់ខ្លួនផងនោះ។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង មានប្រសាសន៍ថា ការចល័តទ័ពនៅរាជធានីភ្នំពេញ
គឺដើម្បីការពារសន្តិសុខ នៅពេលគណបក្សសង្គ្រោះជាតិ
ធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់
របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការសម្រេចដកទ័ព
ឬមិនដកនោះ គឺសម្រេចនៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ
គេសង្កេតឃើញមានការចល័តកម្លាំងយោធា ប៉ូលិស
និងរថពាសដែកមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ
មានការភ័យខ្លាចពីអស្ថិរភាពសង្គម ឬក៏សង្គ្រាម
តែអ្នកតាមដានសង្គមលើកឡើងថា នេះគ្រាន់តែជាការបំភិតបំភ័យប្រជាពលរដ្ឋ
កុំឲ្យចូលរួមតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
- See more at: http://vodhotnews.com/15338#sthash.Bg5v3xHP.dpuf
1 comment:
re-enforce of the forces is necessary for country's security
nothing wrong with man with uniforms.,
i fully supported this movements
coz, VNRP is keeping intimidating governments with mass rallies.
Post a Comment