ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីចាំផ្ទះ
សញ្ញានៃមហាបាតុកម្មរបស់គណបក្សប្រឆាំង
ដើម្បីទាមទារឲ្យគណបក្សប្រជាជន
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយបញ្ហាភាពមិនប្រក្រតី
ពេលបោះឆ្នោតឲ្យបានត្រឹមត្រូវ
ដើម្បីផ្តល់យុតិ្តធម៌ដល់ម្ចាស់ឆ្នោតនោះ នៅតែអាចកើតមាន។
មូលហេតុដែលនាំឲ្យកើតមានមហាតុកម្ម
នេះ ដោយសារលទ្ធផលនៃការបោះឆ្នោត បានប្រកាសឡើងកាលពីថ្ងៃទី១២ ខែសីហា
គឺការប្រកាសនេះ ហាក់ដូចជា
ដាក់របាំងបិទផ្លូវចរចារវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណៈកម្មការឯករាជ្យមួយ
ដើម្បីដោះស្រាយភាពមិនប្រក្រតីពេលបោះឆ្នោត។
ក្រោយការប្រកាសលទ្ធផលឆ្នោតតែ
ប៉ុន្មានម៉ោងប៉ុណ្ណោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ប្រកាសច្រានចោលដោយអះអាងថា លទ្ធផលមិនឆ្លុះបញ្ជាំងពីការពិត
គឺមានការលួចបន្លំ ហើយម្យ៉ាងទៀតបណ្តឹងដែលគណបក្សប្រឆាំងនេះ ដាក់ជូន
គ.ជ.ប ក៏មិនបានដោះស្រាយដែរ។ ភ្ជាប់ទៅនឹងការមិនទទួលយកលទ្ធផលនេះ
លោក កឹម សុខា បានទម្លាក់ការទទួលខុសត្រូវឲ្យ គ.ជ.ប
ប្រសិនមានមហាបាតុកម្ម ពីប្រជាពលរដ្ឋ ប្រឆាំងនឹងលទ្ធផល
ដែលមិនឆ្លុះបញ្ចាំងពីតម្លាភាពនៃការបោះឆ្នោតនេះ។
ចំណុចដែលជាចម្ងល់របស់ប្រជាពលរដ្ឋ
ទូទាំងប្រទេសនោះត្រង់ថា បើមហាបាតុកម្មកើតឡើង
តើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលគ្រប់គ្រងប្រទេសអស់៣៤ឆ្នាំ ហើយមានបទពិសោធន៍ខាងធ្វើសង្គ្រាម
នឹងផ្តួលរំលំគូរប្រជែងផ្នែកនយោបាយនោះ នឹងឆ្លើយតបយ៉ាងណា?
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាលមានតួនាទីអនុវត្តន៍ច្បាប់ សម្របសម្រួល និងការពារបាតុករតវ៉ាតាមសន្តិវិធីដែលមានចែងនៅក្នុងច្បាប់ ៖ "បាតុកម្ម គឺជាសិទ្ធិ មានន័យថា សិទ្ធិធ្វើបាតុកម្ម អញ្ចឹងមានន័យថាម៉េច? មានន័យថា ច្បាប់ដែលតំណាងឲ្យរដ្ឋ ត្រូវមានកាតព្វកិច្ចក្នុងការការពារ និងសម្រួលឲ្យបាតុករហ្នឹង គេអាចធ្វើបាតុកម្មដោយស្រួល" ។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាលមានតួនាទីអនុវត្តន៍ច្បាប់ សម្របសម្រួល និងការពារបាតុករតវ៉ាតាមសន្តិវិធីដែលមានចែងនៅក្នុងច្បាប់ ៖ "បាតុកម្ម គឺជាសិទ្ធិ មានន័យថា សិទ្ធិធ្វើបាតុកម្ម អញ្ចឹងមានន័យថាម៉េច? មានន័យថា ច្បាប់ដែលតំណាងឲ្យរដ្ឋ ត្រូវមានកាតព្វកិច្ចក្នុងការការពារ និងសម្រួលឲ្យបាតុករហ្នឹង គេអាចធ្វើបាតុកម្មដោយស្រួល" ។
លោក សុខ សំអឿន បារម្ភថា ខ្លាចហិង្សាកើតឡើងគឺ ពីក្រុមអ្នកតវ៉ា ឬក្រុមផ្សេងដែលចូលបង្ករឲ្យមានហិង្សាកើតឡើង។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
វិញ បង្ហាញឥរិយាបថមិនចង់ឲ្យមានបាតុកម្មកើតឡើងទេ។ លោកព្រមានថា
ប្រសិនមានបាតុកម្មរបស់គណបក្សប្រឆាំងនោះ
អ្នកគាំទ្រគណបក្សរបស់លោកអាចនឹងធ្វើបាតុកម្មប្រឆាំងតទល់វិញ។
លើសពីការព្រមានរបស់លោកនាយក
រដ្ឋមន្ត្រីនេះ គឺប្រជាពលរដ្ឋបានឃើញ
ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះ និងសព្វាវុធ នៅតំបន់ផ្សេងៗ
ទាំងរាជធានីភ្នំពេញ
និងនៅតាមបណ្តាខេត្តមួយចំនួននាំឲ្យពលរដ្ឋភ័យខ្លាច។
ប្រធានផ្នែកកម្មវិធីសិទ្ធិមនុស្ស
និងជាមេធាវីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា
មានប្រសាសន៍ថា
អាជ្ញាធរមានតួនាទីសំខាន់ក្នុងការសម្របសម្រួលកុំឲ្យមានហិង្សា
ពិសេសបញ្ជៀសកុំឲ្យមានបាតុកម្មប្រឆាំងតទល់គ្នា ៖ "រក្សាមិនឲ្យ
មាន អំពើហិង្សាកើតឡើង វាអាចកើតឡើងពី ភាពខាងក្រៅមក
ដោយសារតែមានក្រុមបាតុករណាផ្សេង ដែលក្រុមបាតុកម្ម
ពីផ្ទុយគ្នាហើយបង្កជាហិង្សាអញ្ចឹងអាជ្ញាធរត្រូវមានកាតព្វកិច្ចហ្នឹង
បើសិនជាមានក្រុមបាតុកម្មណាទៀតកើតឡើងដើម្បីប្រឆាំង
ត្រូវតែបញ្ជៀសចេញឲ្យឆ្ងាយពីគ្នា នេះតាមច្បាប់បាតុកម្ម" ។
មាត្រា១៧នៃច្បាប់ស្តីពីបាតុកម្មដោយ
សន្តិវិធីចែងថា អាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន
ការការពារដល់ក្បួនបាតុកម្មដោយសន្តិវិធី ដើម្បីធានារក្សាសន្តិសុខ
សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ
ហើយមិនត្រូវជ្រៀតជ្រែក
ដល់ការប្រព្រឹត្តទៅនៃការធ្វើបាតុកម្មដោយសន្តិវិធីឡើយ។
ចុះប្រសិនបើបាតុកម្មធ្វើឡើង ដោយមិនសន្តិវិធីឲ្យបង្កជាហិង្សាកើតឡើង តើអាជ្ញាធរអាចធ្វើអ្វីបាន?
មាត្រា២០នៃច្បាប់បាតុកម្មដដែលចែង
ថា ក្នុងករណីបាតុកម្មដោយសន្តិវិធី បានក្លាយជាអំពើហិង្សា
អាជ្ញាធរមានសមត្ថកិច្ចត្រូវវិធានការសមស្របទប់ស្កាត់
និងបញ្ឈប់ជាបន្ទាន់។
ជាសញ្ញាមួយនៃការព្រួយបារម្ភដែរនោះ
គឺថាអាជ្ញាធរជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ហើយទប់ស្កាត់
ឬរារាំងបាតុករ ដើម្បីការពារផលប្រយោជន៍គណបក្សនោះ
នឹងនាំឲ្យកំហឹងបាតុករ
ដែលត្រូវការយុត្តិធម៌កាន់តែពុះកញ្ជ្រោលឡើង។ ជាមេរៀនថ្មីបំផុត
ដែលអាជ្ញាធរមិនត្រូវបំភ្លេចនោះគឺកំហឹងឈួលចេញពីបាតុក
ររាប់ពាន់នាក់នៅស្ទឹងមានជ័យ នៅថ្ងៃបោះឆ្នោត
ដែលឈានដល់ដេញវាយសមត្ថកិច្ច
និងដុតបំផ្លាញរថយន្តសមត្ថកិច្ចពីរគ្រឿងចោលផង។
ហិង្សា
គឺជាសកម្មភាពដែលងាយចាប់ផ្តើម
គឺចាប់ផ្តើមដោយកំហឹងហើយពិបាកក្នុងការបញ្ចប់
ហើយរាល់ការបញ្ចប់ទៅវិញ គឺបន្សល់ទុកនូវការខូចខាត សេចក្តីឈឺចាប់
និងភាពសោកស្តាយ។
នៅលើពិភពលោក
ប្រទេសទទួលមហន្តរាយធំបណ្តាលពីការបាតុកម្ម
ហើយករណីខ្លះឈានដល់ការសម្លាប់មេដឹកនាំទៀតនោះ ដូចជា នៅទុយនេស៊ី
លីប៊ី ស៊ីរី និងអេស្ស៊ីប ជាដើម។
ដើម្បីជៀសវាងមហាវិនាសកម្ម
ដែលបង្ករការឈឺចាប់សម្រាប់មនុស្សជំនាន់នេះ
និងមនុស្សជំនាន់ក្រោយនោះ លោក ឡៅ ម៉ុង ហៃ
អំពាវនាវឲ្យគណបក្សទាំងពីរបង្ហាញជំហរចរចាគ្នា
ដោយតម្កល់ប្រយោជន៍ជាតិជាធំ។ លោក ឡៅ ម៉ុង ហៃ បញ្ជាក់ថា
ប្រសិនបើគណបក្សប្រជាជនកម្ពុជា
បញ្ឈប់ការដាក់កម្លាំងទ័ពពង្រាយគំរាមបក្សប្រឆាំង ហើយចំណែក
គណបក្សប្រឆាំងបញ្ឈប់ការគំរាមយកកម្លាំងមហាជនធ្វើបាតុកម្ម
នោះដំណោះស្រាយ សមស្របមួយនឹងកើតចេញពីការចរចាជាមិនខាន៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
- See more at: http://vodhotnews.com/15351#sthash.Dc91dxTG.dpuf
6 comments:
my prediction kem sokha will got uper hands and enjoy his wealth + new good position in new government. if he is smart and push rainsy away. bcos rainsy is too dump and too flaw. isn't he ?. or kem sokha will be perish if he doesn't have guts to restore peace for his future and for khmer future. to any one who invested with rainsy will be a big losers for ever. rainsy himself have nature of big loset from his first born. haven't you rainsy, ?. stay away frome rainsy .guy if you do not want to be a bad tools or a trouble maker. ?. remember no mater generous you are you will not be able to bear milions of problems rainsy created anyways so sokha please go without it. ok. and let rainsy hank himself. mike
and remember there is no good morals and no mercy in relates to politic tight ? sokha kick the ash out soonner the beter.
Ah lop mike...go and have your brain tuned up ...
You have been funded enough from CPP ...go and...screw yourself.....
Ah Mike you mean your Dick will predict you will use your hand to stroke yourself once this is over.
Ah. Thouk Mike!
Mike, u sound like a man with no brain. if u only have half a brain u would at least show sympathy to these two leaders. What have you got that these two don't have? Our people have suffered too much , MIke, listen to their groaning. Open your eyes and ears, Mike, and i pray that u will have eyes that can see and ears that can hear. Perhaps u know what is going on, and u know the truth, but u close your eyes because you are well-off and live a luxurious life that u get as u are a part of the crony. But, Mike, when our country finally collapses, you and your family will end up with the same fate like us. Read the history, Mike, don't dream that u gonna live off well after Youn fully takes over our country,otherwise you are Youn yourself. Stop manipulate us, we are not cows. we see and hear enough and we go through enough for more than 28 years.
Post a Comment