A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 August 2013

Analysis: What things Hun sen will do in the event of the eruptions of mass protests? វិភាគ​៖​ តើ​លោក ​ហ៊ុន សែន ​អាច​នឹង​ធ្វើ​អ្វីខ្លះ ប្រសិនបើ​មហា​តុ​កម្ម​កើតឡើង​?​

ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃពុធ ទី14 ខែសីហា ឆ្នាំ2013, VoD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីចាំផ្ទះ
​ សញ្ញា​នៃ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី ពេល​បោះឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុតិ្ត​ធម៌​ដល់​ម្ចាស់​ឆ្នោត​នោះ នៅតែ​អាច​កើតមាន​។
​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​មហា​តុ​កម្ម​ នេះ ដោយសារ​លទ្ធផល​នៃ​ការបោះឆ្នោត បាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​ទី​១២ ​ខែសីហា ​គឺ​ការប្រកាស​នេះ ហាក់ដូចជា ដាក់រ​បាំង​បិទផ្លូវ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុងការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ដោះ​ស្រាយ​​​ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត​។​
​ក្រោយ​ការប្រកាស​លទ្ធផល​ឆ្នោត​តែ​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម សុខា ប្រកាស​ច្រានចោល​ដោយ​អះអាង​ថា លទ្ធផល​មិន​ឆ្លុះ​បញ្ជាំង​ពី​ការពិត គឺ​មាន​ការលួចបន្លំ ហើយ​ម្យ៉ាងទៀត​បណ្តឹង​ដែល​គណបក្ស​ប្រឆាំង​នេះ ដាក់ជូន គ.ជ.ប ក៏​មិន​បាន​ដោះស្រាយ​ដែរ​។ ភ្ជាប់​ទៅនឹង​ការ​មិន​ទទួលយក​លទ្ធផល​នេះ លោក កឹម សុខា បាន​ទម្លាក់​ការទទួលខុសត្រូវ​ឲ្យ គ.ជ.ប ប្រសិន​មាន​មហា​បាតុកម្ម ពី​ប្រជា​ពល​រដ្ឋ ប្រឆាំង​​នឹង​លទ្ធផល ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​នៃ​ការបោះឆ្នោត​នេះ​។
​ចំណុច​ដែល​ជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ ទូទាំង​ប្រទេស​នោះ​ត្រង់​ថា បើ​មហា​បាតុកម្មកើតឡើង តើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​​គ្រប់គ្រង​ប្រទេស​អស់​៣៤​ឆ្នាំ ហើយ​មាន​បទពិសោធន៍​ខាង​ធ្វើសង្គ្រាម នឹង​ផ្តួលរំលំ​គូរ​​ប្រជែង​ផ្នែក​នយោបាយ​នោះ នឹង​ឆ្លើយតប​យ៉ាងណា​?
​ប្រធាន​​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​តួនាទី​អនុវត្តន៍​ច្បាប់ សម្របសម្រួល និង​ការ​ពារ​​​បាតុករ​តវ៉ា​តាម​សន្តិវិធី​​ដែល​មានចែង​នៅក្នុង​​ច្បាប់​ ​៖ "បាតុកម្ម ​ គឺជា​សិទ្ធិ មានន័យថា សិទ្ធិធ្វើបាតុកម្ម​ អញ្ចឹងមានន័យថា​ម៉េច? មាន​ន័យថា ច្បាប់ដែល​តំណាង​ឲ្យ​រដ្ឋ​ ត្រូវ​មាន​​កាតព្វ​កិច្ច​​ក្នុង​ការការពារ និង​សម្រួល​​ឲ្យ​បាតុករ​ហ្នឹង គេអាច​ធ្វើបាតុកម្ម​ដោយ​ស្រួល" ។
​លោក សុខ សំអឿន បារម្ភ​ថា ខ្លាច​ហិង្សា​កើតឡើង​គឺ ពី​ក្រុមអ្នកតវ៉ា​ ឬ​ក្រុម​ផ្សេង​​ដែល​ចូល​បង្ករ​ឲ្យមាន​ហិង្សា​កើតឡើង​។​
​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​វិញ បង្ហាញ​ឥរិយាបថ​មិន​ចង់ឲ្យ​មាន​​បាតុកម្ម​កើតឡើង​ទេ​។ លោក​ព្រមាន​ថា ប្រសិន​មាន​បាតុកម្ម​របស់​គណបក្ស​​​ប្រឆាំង​នោះ អ្នកគាំទ្រ​គណបក្ស​របស់​លោក​អាច​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​តទល់​វិញ​។​
​លើស​ពី​ការព្រមាន​របស់​លោកនាយ​ក​ រដ្ឋមន្ត្រី​​នេះ គឺ​ប្រជាពលរដ្ឋ​បានឃើញ ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​​ចម្រុះ និង​សព្វាវុធ នៅ​តំបន់​ផ្សេងៗ ទាំង​​​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​នាំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​។ 
​ប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិមនុស្ស​ និង​ជា​មេធាវី​នៃ​ស​មាគ​មការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា អាជ្ញាធរ​មាន​តួនាទី​សំខាន់​ក្នុង​​ការ​សម្របសម្រួល​កុំឲ្យ​មាន​ហិង្សា ពិសេស​បញ្ជៀ​ស​​កុំឲ្យ​មាន​បាតុកម្ម​ប្រឆាំងត​ទល់​​គ្នា​ ៖ "រក្សាមិនឲ្យ ​មាន​ អំពើហិង្សាកើត​ឡើង ​វាអាចកើតឡើង​ពី ភាព​ខាង​ក្រៅ​មក ដោយ​សារ​​តែ​មាន​​ក្រុម​បាតុករ​ណា​ផ្សេង ដែល​ក្រុមបាតុកម្ម ពីផ្ទុយ​គ្នា​ហើយ​បង្ក​ជាហិង្សាអញ្ចឹ​ងអាជ្ញាធរត្រូវមាន​កាតព្វកិច្ចហ្នឹង ​បើសិន​ជាមាន​ក្រុមបាតុកម្មណា​ទៀត​កើត​ឡើង​ដើម្បីប្រឆាំង ត្រូវ​តែបញ្ជៀសចេញឲ្យ​ឆ្ងាយ​ពីគ្នា នេះតាមច្បាប់បាតុកម្ម​" ។
​មាត្រា​១៧​នៃ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ ​សន្តិវិធី​ចែងថា ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​វិធាន ការការពារ​ដល់​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ធានា​រក្សា​សន្តិ​សុខ សុវត្ថិភាព និង​សណ្តា​ប់​ធ្នាប់​​សាធារណៈ ឲ្យបាន​ល្អ​ប្រសើរ ហើយ​មិន​ត្រូវ​​ជ្រៀតជ្រែក ដល់​ការប្រព្រឹត្តទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​​ដោយ​សន្តិវិធី​ឡើយ​។​
​ចុះ​ប្រសិនបើ​បាតុកម្ម​ធ្វើ​ឡើង ដោយ​មិន​សន្តិវិធី​ឲ្យ​បង្ក​ជា​ហិង្សា​កើតឡើង តើ​អាជ្ញាធរ​អាច​ធ្វើ​អ្វី​បាន​?
​មាត្រា​២០​នៃ​ច្បាប់​បាតុកម្ម​ដដែល​ចែង​ ថា ក្នុង​ករណី​បាតុកម្ម​ដោយ​សន្តិ​វិធី បានក្លាយ​ជា​អំពើ​ហិង្សា អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​វិធានការ​សមស្រប​ទប់​ស្កាត់ ​និង​បញ្ឈប់​​ជា​​បន្ទាន់​។​
​ជា​សញ្ញា​មួយ​នៃ​ការព្រួយបារម្ភ​ដែរ​នោះ​ គឺថា​អាជ្ញាធរ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ហើយ​ទប់ស្កាត់​ ឬ​រារាំង​បាតុករ​ ដើម្បី​ការពារ​ផល​ប្រ​យោជន៍​​​គណបក្ស​នោះ នឹង​នាំឲ្យ​កំហឹង​បាតុករ ​ដែល​​ត្រូវការ​យុត្តិធម៌​កាន់តែ​ពុះ​កញ្ជ្រោ​ល​ឡើង​។ ជា​មេរៀន​ថ្មី​​បំផុត ​ដែល​អាជ្ញាធរ​មិន​ត្រូវ​បំភ្លេច​នោះ​គឺ​កំហឹង​​ឈួល​ចេញ​ពី​បាតុ​ក​ ររាប់ពាន់​នាក់​នៅ​ស្ទឹងមាន​ជ័យ​ នៅ​ថ្ងៃ​បោះឆ្នោត ដែល​ឈាន​ដល់​ដេញ​វាយ​​សមត្ថកិច្ច និង​ដុត​បំផ្លាញ​រថយន្ត​សមត្ថកិច្ច​ពីរ​គ្រឿង​​ចោល​ផង​។
​ហិង្សា ​គឺជា​សកម្មភាព​ដែល​ងាយ​ចាប់ផ្តើម​ គឺ​ចាប់ផ្តើម​ដោយ​កំហឹង​​ហើយ​ពិបាក​ក្នុង​ការបញ្ចប់​ ហើយ​រាល់​ការបញ្ចប់​ទៅ​វិញ ​គឺ​បន្សល់ទុក​នូវ​ការ​ខូច​ខាត សេចក្តី​ឈឺចាប់ និង​​ភាព​​សោក​ស្តាយ​។​
​នៅលើ​​ពិភព​លោក ប្រទេស​ទទួល​មហន្តរាយ​ធំ​​បណ្តាល​ពី​​ការ​​បាតុកម្ម ហើយ​ករណី​ខ្លះ​ឈាន​ដល់​ការសម្លាប់​​មេដឹកនាំ​​ទៀត​នោះ ​ដូចជា នៅ​ទុយ​នេ​ស៊ី លី​ប៊ី ស៊ី​រី និង​អេ​ស្ស៊ី​ប ជា​ដើម​។​
​ដើម្បី​​ជៀសវាង​មហា​វិនាសកម្ម ដែល​បង្ករ​ការឈឺចាប់​សម្រាប់​​មនុស្ស​ជំនាន់​នេះ និងមនុស្ស​ជំនាន់​ក្រោយ​​នោះ លោក ឡៅ ម៉ុង ហៃ អំពាវនាវ​ឲ្យ​គណ​បក្ស​​ទាំង​ពីរ​បង្ហាញ​ជំហរ​ចរចា​​គ្នា ដោយ​តម្កល់​ប្រយោជន៍​ជាតិ​​ជា​ធំ​។ លោក ឡៅ ម៉ុង ហៃ បញ្ជាក់ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​​ការ​ដាក់​​កម្លាំង​​ទ័ព​​ពង្រាយ​​គំរាម​​បក្ស​ប្រឆាំង ហើយ​ចំណែក គណបក្ស​ប្រឆាំង​​បញ្ឈប់​ការ​គំរាម​​យក​កម្លាំង​​មហាជន​​ធ្វើ​បាតុកម្ម នោះ​ដំ​ណោះ​ស្រាយ សម​ស្រប​​មួយ​​នឹង​​កើត​​ចេញ​ពី​​ការ​ចរចា​​ជា​មិន​ខាន​៕
សូមសរសេរមកកាន់ លោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
- See more at: http://vodhotnews.com/15351#sthash.Dc91dxTG.dpuf

6 comments:

Anonymous said...

my prediction kem sokha will got uper hands and enjoy his wealth + new good position in new government. if he is smart and push rainsy away. bcos rainsy is too dump and too flaw. isn't he ?. or kem sokha will be perish if he doesn't have guts to restore peace for his future and for khmer future. to any one who invested with rainsy will be a big losers for ever. rainsy himself have nature of big loset from his first born. haven't you rainsy, ?. stay away frome rainsy .guy if you do not want to be a bad tools or a trouble maker. ?. remember no mater generous you are you will not be able to bear milions of problems rainsy created anyways so sokha please go without it. ok. and let rainsy hank himself. mike

Anonymous said...

and remember there is no good morals and no mercy in relates to politic tight ? sokha kick the ash out soonner the beter.

Anonymous said...

Ah lop mike...go and have your brain tuned up ...
You have been funded enough from CPP ...go and...screw yourself.....

Anonymous said...

Ah Mike you mean your Dick will predict you will use your hand to stroke yourself once this is over.

Anonymous said...

Ah. Thouk Mike!

Anonymous said...

Mike, u sound like a man with no brain. if u only have half a brain u would at least show sympathy to these two leaders. What have you got that these two don't have? Our people have suffered too much , MIke, listen to their groaning. Open your eyes and ears, Mike, and i pray that u will have eyes that can see and ears that can hear. Perhaps u know what is going on, and u know the truth, but u close your eyes because you are well-off and live a luxurious life that u get as u are a part of the crony. But, Mike, when our country finally collapses, you and your family will end up with the same fate like us. Read the history, Mike, don't dream that u gonna live off well after Youn fully takes over our country,otherwise you are Youn yourself. Stop manipulate us, we are not cows. we see and hear enough and we go through enough for more than 28 years.