A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 August 2013

CNRP's provincial representatives lodged electoral complaints with the NEC តំណាងគណបក្សសង្រ្គោះជាតិ តាមបណ្តារាជធានី-ខេត្ត យកពាក្យទៅប្តឹង នៅ គ.ជ.ប

(ថ្ងៃទី 14 សីហា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: តំណាង​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តា​រាជធានី​-​ខេត្ត បាន​យកពាក្យ​បណ្តឹង ដាក់​ប្តឹង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣​។ ពាក្យបណ្តឹង​ទាំងនោះ ដើម្បី​ប្តឹង​ជំទាស់ តវ៉ា​ចំពោះ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ កន្លងមកនេះ​។​

​ ជា​លទ្ធផល ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា មិន​ត្រឹមត្រូវ ហើយ​តាម​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ទទួលបាន​សំឡេង ឈ្នះ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​លោក ទេព នីថា អគ្គលេខាធិការ គជប បាន​ឲ្យ​ដឹងថា បណ្តឹង​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​គជប បានប្រកាស​នោះ គឺ​គណបក្សនយោបាយ អាច​ប្តឹង​ជំទាស់ នៅ​នឹង​លទ្ធផល​នោះ នៅ​ផ្នែក​ណាមួយ ឬក៏​ជំទាស់​នឹង​លទ្ធផល​ទាំងស្រុង ដោយមាន​ពេល ៧២ ម៉ោង ក្រោយពី​គជប ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​។ បណ្តឹង​ទាំងនោះ អាចដាក់​ទៅកាន់​គជប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​លោក ជាម យៀប ប្រធាន​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្តឹង​ជំទាស់​នឹង​លទ្ធផល​បណ្តោះអាសន្ន​រប​ស់គ​ជប​ទេ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្លាក់​កៅអី​ពី ៩០ មក​នៅត្រឹមតែ ៦៨ អាសនៈ​ក៏ដោយ​។


​លោក ជាម យៀប បាន​បញ្ជាក់ថា តួលេខ​របស់​គជប គឺ​ដូចគ្នា​នឹង​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូលបាន​ពី​បណ្តាញ​តាម​ការិយាល័យ​បោះឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​ជាការ​កត់សម្គាល់ លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​គជប បានប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​១២​សីហា ឆ្នាំ​២០១៣ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន​ជាង ៣,២ លាន​សំឡេង​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ជាង ២,៩ លាន​សំឡេង​។ បើ​គេ​គណនា​ទៅ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៥៥ អាសនៈ​។​

​យ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ​គជប បាន​បញ្ជាក់ថា បើសិនជា​មិនមាន​បណ្តឹងតវ៉ា​នឹង​លទ្ធផល​បណ្តោះអាសន្ន នោះ​គជប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ ក្រោយពី ៧២ ម៉ោង បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន កាលពី​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣​។ ប៉ុន្តែ​បើសិន​ជាមាន​បណ្តឹងតវ៉ា នោះ​គជប នឹងត្រូវ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZjEyMTM2Zm#sthash.zRuXGF8U.dpuf

No comments: