A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 July 2013

Yim Sovan, spokesman for the opposition CNRP, said Sam Rainsy's planned return will not change despite threats of arrest បក្ស​ប្រឆាំង​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មិន​ប្រែប្រួល​ឡើយ បើ​ទោះ​ជា​មាន​ការ​គំរាម​ចាប់​ខ្លួន

មន្រ្តី​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ​នេះ​ថា គម្រោង​នៃ​ការ​វិល​ត្រឡប់​មក​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី នឹង​មិន​ប្រែប្រួល​ឡើយ បើ​ទោះ​ណា​ជាមួយ​ការ​គំរាម​ពី​ការ​ចាប់​ខ្លួន​ក៏​ដោយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក យឹម សុវណ្ណ បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា គ្មាន​បញ្ហា​អ្វី​ដែល​នាំ​ឲ្យ​ប្រែប្រួល​ដល់​គម្រោងនៃ​ការ​​វិល​ត្រឡប់​របស់ ​លោក សម រង្ស៊ី ឡើយ ព្រោះ​លោក​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ថា លោក​នឹង​ប្តូរ​ជីវិត​ដើម្បី​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ។
សូម​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក សម រង្ស៊ី តាម​រយៈ​ក្លីប​វីដេអូ​លើ​បណ្តាញ​សង្គម Facebook របស់​លោក​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​អះអាង​ថា លោកនឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​​ខាង​មុខ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​ក៏​បាន​អះអាង​ដែរ​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ភ្លាម ប្រសិន​បើ​លោក សម រង្ស៊ី មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

3 comments:

Anonymous said...

After a bold statement, the question if he really come back still remain.

Anonymous said...

Sam Rainsy must follow through with his words. He said that he dare to sacrifice his life for the people and the country and if he will not return, no one will believe in him any more. He will lose all the credibility.

Stone said...

I think Sam Rainsy does not follow his words.