និស្សិតសាកលវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញ
បានផ្តល់ដំណឹងមកវិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ កក្កដា នេះថា
ពួកគេកំពុងត្រូវបានថ្នាក់ដឹកនាំសាលាគំរាមកំហែងឲ្យទៅចូលរួម
ក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជា
ដោយពួកគេបានសម្ដែងនូវការពេញចិត្តចំពោះទង្វើនេះ។
និស្សិតមួយរូបឈ្មោះ បញ្ញា ដែលបច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស បានឲ្យដឹងថា កញ្ញាត្រូវបានគ្រូបង្រៀនគំរាមឲ្យទៅចូលរួមធ្វើយុទ្ធនាការឃោសនា បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ហើយកញ្ញាភ័យខ្លាចនឹងអាចជួបបញ្ហា ប្រសិនបើបដិសេធមិនចូលរួម៖ «ពួក ម៉ាកខ្ញុំនៅសាលាចេនឡា ក៏គេនិយាយដូចខ្ញុំអ៊ីចឹងដែរ។ គេក៏យ៉ាប់ដែរ បើគេមិនទៅដូចគ្រូរបស់ខ្ញុំនិយាយទៅដូចគ្នា បើមិនទៅ លោកគ្រូគាត់ថាអត់មានឈ្មោះប្រឡងទេ ឬក៏កាត់ពិន្ទុប្រឡង ហើយពួកខ្ញុំត្រូវតែទៅ ហើយពួកខ្ញុំស្រីៗ ហើយត្រូវទៅដល់ម៉ោងដប់កន្លះយប់ទៀត ពេលទៅត្រូវស៊ីញេវត្តមានដូចយើងទៅរៀនអ៊ីចឹង»។
និស្សិតរូបនេះបានបន្ថែមថា ការកំណត់ឲ្យនិស្សិតទៅចូលរួមក្បួនឃោសនានោះ គឺមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដោយមានមេកើយតាមដាន និងឃ្លាំមើលសកម្មភាពរបស់អ្នកចូលរួមឃោសនាទាំងនោះ ដែលត្រូវបានបែងចែកជាក្រុមៗ៖ «ចង្កោមរបស់ខ្ញុំមាន ២០នាក់ហ្នឹង គេមានមេមួយសម្រាប់កត់វត្តមាន វត្តមានចេញវត្តមានចូល ហើយបើកលុយឲ្យយើង។ ហើយបន្ទាប់មក គាត់ត្រូវតែឲ្យយើងធ្វើយ៉ាងម៉េចបង្កក្បួនហ្នឹងឲ្យមានសភាពរស់ រវើក។ គាត់ត្រូវតែក្តាប់ព័ត៌មានពីពួកយើង អត់ឲ្យយើងនៅស្ងៀមបានទេ»។
វិទ្យុអាស៊ីសេរី បានទាក់ទងសុំការបំភ្លឺពីប្រធានរដ្ឋបាលសាកលវិទ្យាល័យធនធានមនុស្ស លោក ទិត្យ ដន ប៉ុន្តែលោកបានបដិសេធថា លោកមិនបានជ្រាបពីរឿងនេះទេ៖ «ខ្ញុំអត់ដឹងផង ខ្ញុំជាប់រវល់បន្តិចណា៎»។
ដោយឡែក និស្សិតពេទ្យមួយរូបឈ្មោះ លីណា ក៏បានប្រាប់វិទ្យុអាស៊ីសេរី ផងដែរថា កញ្ញាកំពុងស្ថិតក្រោមសម្ពាធដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងការសិក្សា បើសិនជាកញ្ញាបដិសេធមិនទៅធ្វើយុទ្ធនាការឃោសនាទៅតាមការជ្រើសរើស ឈ្មោះពីថ្នាក់លើរបស់សាលាទេនោះ៖ «ខ្លាចសុវត្ថិភាពមួយ ទីមួយ យើងអត់ទៅអ៊ីចឹង គេឲ្យឈ្មោះយើងទៅ យើងអត់ទៅអ៊ីចឹង អាហ្នឹងទីមួយខ្លាចសុវត្ថិភាព ទីពីរ ខ្លាចខាងសាលាគេរករឿងអ៊ីចឹង»។
ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញមានយុវជនជាច្រើនបានចូលរួមក្នុងក្បួនដង្ហែគណបក្ស ប៉ុន្តែក្នុងនោះមានយុវជនខ្លះចូលរួមដោយស្ម័គ្រចិត្ត ហើយយុវជនខ្លះទៀតត្រូវបានគេចែកថវិកា និងនំចំណីមួយចំនួន។ ការផ្តល់ជាថវិកាបែបនេះ ត្រូវបានសាធារណជនមួយចំនួនចាត់ទុកថា ជាការជួលមិនមែនជាការចូលរួមដោយឆន្ទៈស្ម័គ្រចិត្តនោះទេ។
និស្សិតពេទ្យមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះ យល់ឃើញថា ថ្វីបើពេលខ្លះមិនមានការគំរាមកំហែង ឬការបង្ខំឲ្យចូលរួមក្នុងការឃោសនាក៏ពិតមែន ប៉ុន្តែវាជាភាពមិនប្រក្រតីមួយដែលកើតឡើងក្នុងសាកលវិទ្យាល័យតាម គ្រប់រូបភាព៖ «ខ្ញុំគិតថា វាជាការមួយលួងលោម ឬក៏យើងហៅថាការបោកបញ្ឆោតហ្អា៎ មិនមែនជាការស្ម័គ្រចិត្តហ្អា៎»។
នៅក្នុងយុទ្ធនាការឃោសនាជ្រើសរើសសមាជិកសភាលើកទី៥ នេះ មានក្បួនគណបក្សនយោបាយហែគគ្រឹកគគ្រេងតាមទីប្រជុំជននានា។ ក្នុងចំណោមអ្នកហែនោះ គេសង្កេតឃើញភាគច្រើនជាយុវវ័យ៕

2 comments:
Oh, that is bull! Teachers are Yuon/Vietnamese CPP folks who destroyed Cambodian history, brainwashed Cambodian students, taught the students with a fake history, and beyond.
Those Yuon/Vietnamese CPP teachers are very bad and evil.
This infringes on students' right and it also violates electoral laws. No one has the right to force anyone to march or to vote for any parties. These teachers, who follow the CPP's orders, should be sacked.
Post a Comment