A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 July 2013

Sam Rainsy has not set a date for his return after pardoned today [His supporters claimed that Rainsy will return on 14th July] លោក​សម​រង្ស៊ី មិន​ទាន់​កំណត់​ថ្ងៃ វិលត្រឡប់​មក​កម្ពុជា បន្ទាប់ពី​ទទួល​ការលើកលែងទោស

(ថ្ងៃទី 12 កក្កដា 2013, ) | ដោយ: មុនីរាជ CEN

ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា លោក  សម រង្ស៊ី នៅ​មិនទាន់​កំណត់​ថ្ងៃ​វិលត្រឡប់​មក​កម្ពុជា​នៅឡើយ​ទេ ពីព្រោះ​លោក​ត្រូវ​រៀបចំ​កិច្ចការ​មួយចំនួន​។ ប៉ុន្តែ​ដំណើរ​វិល​ត្រលប់​របស់​លោក​សម​រង្ស៊ី គឺ​នៅ​មុន​ថ្ងៃ​បោះឆ្នោត ថ្ងៃ​២៨​កក្កដា​។​

​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា “​លិខិត​របស់​ព្រះមហាក្សត្រ បាន​បង្ហាញ​ហើយ​ថា ឯកឧត្តម​ប្រធាន សម រង្ស៊ី មិន​មាន​ទោស​ទេ ហើយ​ថ្ងៃនេះ ( ១២ កក្កដា ) ព្រះមហាក្សត្រ បាន​ឡាយ​ព្រះ​ហត្ថលេខា​លើកលែងទោស​។ នេះ​លិខិត គឺ​បញ្ជាក់ថា ឯកឧត្តម​ប្រធាន មិន​មាន​ទោស​អ្វី​ទាល់តែសោះ​”​។​

​សូម​រម្លឹកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រជាង ១០​ឆ្នាំ នៅ​ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ការ​ក្លែង​ឯកសារ​សាធារណៈ​លើ​ផែនទី ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​។​

​ សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រាបបង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ នូវ​សារលិខិត​មួយ​ច្បាប់ ដើម្បី​ទូល​ស្នើ​ព្រះករុណា ព្រះរាជទាន​ទោស​ដល់​លោក សមរង្ស៊ី​។​

​ ក្នុង​លិខិត ដែល​ធ្វើឡើង​ចំ​ថ្ងៃ​ឪពុក​របស់​សម្តេច ហ៊ុន សែន គឺ​លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង ទទួលមរណភាព នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី​១២​កក្កដា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូលថ្វាយ​ព្រះករុណា​ថា "​ដោយ​យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ ការផ្សះផ្សារ​ជាតិ និង​ដើម្បីឲ្យ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ នេះ ប្រព្រឹត្តទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម និង​ផ្អែក​តាម​លិខិត​ស្នើ​សុំ​ព្រះរាជទាន​លើកលែង​ទោស​របស់​ឯកឧត្តម សម រង្ស៊ី ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះករុណា ជា​អម្ចាស់ ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​លើកលែងទោស ដល់​ឯកឧត្តម សម រង្ស៊ី ដែល​ត្រូវបាន​ផ្តន្ទាទោស តាម​សាលដីកា​ស្ថាពរ លេខ ៣២ ចុះ​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល និង​សាលដីកា​ស្ថាពរ លេខ ៨៤ ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ របស់​សាលាឧទ្ធរណ៍​"​។​


​យោងតាម​ សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច ហ៊ុន សែន ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ លើកលែងទោស​ដល់​លោក សមរង្ស៊ី​។​

​ កាលពី​ឆ្នាំ​២០០៦ លោក​សម​រង្ស៊ី ក៏​ធ្លាប់​ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែង​ទោស​ម្តង​ហើយ បន្ទាប់ពី​លោក ត្រូវបាន​តុលាការ​កាត់ទោស ក្នុង​រឿង​ប្តឹងផ្តល់​ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ជាមួយ​សម្តេច ហ៊ុន សែន​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YjQ4YjQxZT#sthash.uUumZPiY.dpuf

1 comment:

Anonymous said...

Yes, that is very smart that Mr. Sam Rainsy does not set the date to return home.

We need to keep an eye on the political and dirty games coming Yuon/Vietnamese CPP and Hanoi over Hun Sen to allow the King of Cambodia to pardon for Mr. Sam Rainsy after the pressures from the International Communities, the U.S. Officials, and Europeans Unions.

We believe that Mr. Sam Rainsy is very intelligent and smart, not letting the evil CPP clans, Hanoi bastards who suggested to or advised Hun Sen to do.

It is very timing. CPP and Hun Sen must go. Hanoi must stop interference with Cambodian Government Affair. Go home Vientamese/Yuon advisers of Hun Sen.

Khmer Yeurng