A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 July 2013

The opposition confirmed the king has pardoned opposition leader Sam Rainsy បក្សប្រឆាំង៖ ព្រះ​មហក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​លើក​លែង​ទោស​លោក​សម រង្ស៊ី

Friday, 12 July 2013 
ភ្នំពេញប៉ុស្តិ៍
ឃុត សុភ​ចរិយា 

100206-4
លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ក្រោយ​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បាទ​នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០០៦។ រូប​ថត ហេង ជីវ័ន
ភ្នំពេញៈ ព្រះ​ករុណា​ព្រះ​បាទ ​សម្តេច​ព្រះបរម​នាថ ​​នរោត្តម​សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​លើក​លែង​ទោស​ លោក សម រង្ស៊ី ​ហើយ​កាល​ពី​យប់​ថ្ងៃទី ១១ កក្កដា ២០១៣ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​​ខុន្ទ​កាល័យ​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។
ប្រភព​ដដែល​នោះ​បាន​អះអាង​ថា៖ «លោក​ សម រង្ស៊ី​បាន​ទទួល​ព្រះ​រាជក្រឹត្យ លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​រួច​ហើយ»។
ទោះ​ជា​បែប​ណាក្ដី​ មន្ត្រី​រូប​នោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ថា​តើ លោក​សម រង្ស៊ី ទទួល​បាន​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​នោះ​​ដោយ​របៀប​ណា​ នោះ​ទេ។
ដោយ​លោក​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ ៦ និង ​៣០ ​នាទី​ល្ងាច​នេះ លោក​ សម​ រង្ស៊ី នឹង​ ប្រកាស​អំពី​ព័ត៌មាន​នេះ​និង ព័ត៌មាន​ស្ដីពី​កាល​បរិច្ឆេទ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​លោក ដល់​សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ផ្ទាល់​តាម​រយៈ​ប្រព័ន្ធ​វីដេអូខនហ្វ្រិន (Video Conference) នៅ​ក្រុង​តា​ខ្មៅ និង​នៅ​ទី​លាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ ៧ យប់​នេះ និង​ នៅ​ខេត្ត​កំពង់​ធំ​នៅ​វេលា ម៉ោង ៧ ​និង​៣០​នាទី​យប់​នេះ ។
ដោយ​ឡែក​លោក​សិទ្ធ​ សុធន ជំនួយ​ការ​ផ្ទាល់​ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ ធម្មិកោ អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​​ជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុន​ពេល​ឡើង​យន្តហោះ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​យប់​មិញ ព្រះ​អង្គ​ម្ចាស់​ធម្មិកោ បាន​ប្រាប់​រូបគាត់​និង​មន្ត្រី​ជំនិត​មួយ​ចំនួន​ថា៖ «ព្រះ​មហាក្សត្រ​បាន​សម្រេច​​ព្រះ​ទ័យ​និង​បាន​ឡាយ​ព្រះ​ហស្ថលេខា លើក​លែង​ទោស​លោក​សម រង្ស៊ី​ហើយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។​ លិខិត​នោះ​ ត្រូវ​បាន​ផ្ញើរ​ជូន​លោក​សម រង្ស៊ី​ រួច​ហើយ​ដែរ​ ប៉ុន្តែ​ព្រះ​អ​ង្គ​ម្ចាស់ មិន​បាន​ប្រាប់​ថា​តើ​ព្រះ​មហាក្សត្រ​ បាន​សម្រេច​ព្រះ​ទ័យ​បែប​នោះ​ តាម​សំណើរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា​នោះ​ទេ»។
យោង​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រះ​មហាក្សត្រ​ អាច​ឡាយ​ព្រះហស្ថ​លេខា​លើក​លែង​ទោស​ទណ្ឌិត​ណា​ម្នាក់​បាន​លុះត្រា​មាន​សំណើរ ​ពី​ប្រមុខរាជ​​រដ្ឋាភិបាល។
លោក​ ផៃ​ ស៊ី​ផាន ​អ្នកនាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​​ បាន​ប្រាប់​​ភ្នំពេញ ប៉ុស្តិ៍​​នៅ​ព្រឹក​​ថ្ងៃ​នេះ​ថា លោក​មិន​បាន​ដឹង និង​មិន​បាន​ឃើញ​លិខិត​ស្នើ​សុំ​លើក​លែង​ទោស​ណា​មួយ សុំ​ឲ្យ​ព្រះ​មហាក្សត្រ លើក​លែង​ទោស​លោក សម រង្ស៊ី​នោះ​ទេ។
លោក​បាន​បញ្ជាក់​ថា «ការ​លើក​ឡើង​ថា ព្រះ​មហក្សត្រ​បាន​ឡាយ​ព្រះ​ហស្ថ​លើក​លែង​ទោស​លោក សម រង្ស៊ី របស់ក្រុមប្រឆាំងនោះ គឺជាការលើកឡើងដើម្បីធ្វើប្រជាភិថុត តែប៉ុណ្ណោះ»។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន កាល​ពី​កន្លង​មក​ធ្លាប់​បាន​ប្រកាស​ថា ​ករណី​លោក​សម រង្ស៊ី អាច​នឹង​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​លោក​សម រង្ស៊ី​ខ្លួន​ឯង​ចូល​ខ្លួន​មក​អនុវត្ត​ទោស​ឲ្យ​បាន​ ២ ភាគ​៣​ជា​សិន ព្រោះ​ករណី​នេះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​តុលាការ។
នៅ​ក្នុង​ឆ្នាំ​ ២០០៩ លោក​ សម រង្ស៊ី​ ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១១ ​ឆ្នាំ ពាក់​ព័ន្ធ​បញ្ហា​ដក​តម្រុយ​បង្គោល​ព្រំ​ដែន កម្ពុជា​ វៀត​ណាម ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង​កាល​ពី​ឆ្នាំ​២០០៨។
រាយការណ៍បន្ថែមដោយ Shane Worrell

No comments: