A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 July 2013

Students forced by teachers to join the ruling party's election campaign and threatened with expulsion or score deduction if refused និស្សិត​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ចូលរួម​ក្នុង​ក្បួន​ឃោសនា​បក្ស​ប្រជាជន

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា បាន​ធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​ក្រុម​យុវជន​ចូលរួម​ដង្ហែ​ក្បួន​ជាច្រើន។ ប៉ុន្តែ ការ​ចូលរួម​របស់​ក្រុម​យុវជន​នេះ បែរ​ជា​មាន​ព័ត៌មាន​ថា មាន​និស្សិត​មួយ​ចំនួន​នៅ​តាម​សាកលវិទ្យាល័យ ត្រូវ​បាន​គេ​កៀងគរ និង​គំរាម​ឲ្យ​ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម។
ដោយ ចេង ម៉េងជូ RFA
2013-07-12
និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ បាន​ផ្តល់​ដំណឹង​មក​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១១ កក្កដា នេះ​ថា ពួក​គេ​កំពុង​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សាលា​គំរាម​កំហែង​ឲ្យ​ទៅ​ចូលរួម​ ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពួក​គេ​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ទង្វើ​នេះ។
និស្សិត​មួយ​រូប​ឈ្មោះ បញ្ញា ដែល​បច្ចុប្បន្ន​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស បាន​ឲ្យ​ដឹង​ថា កញ្ញា​ត្រូវ​បាន​គ្រូបង្រៀន​គំរាម​ឲ្យ​ទៅ​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​ បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កញ្ញា​ភ័យ​ខ្លាច​នឹង​អាច​ជួប​បញ្ហា ប្រសិន​បើ​បដិសេធ​មិន​ចូលរួម៖ «ពួក ​ម៉ាក​ខ្ញុំ​នៅ​សាលា​ចេនឡា ក៏​គេ​និយាយ​ដូច​ខ្ញុំ​អ៊ីចឹង​ដែរ។ គេ​ក៏​យ៉ាប់​ដែរ បើ​គេ​មិន​ទៅ​ដូច​គ្រូ​របស់​ខ្ញុំ​និយាយ​ទៅ​ដូច​គ្នា បើ​មិន​ទៅ លោកគ្រូ​គាត់​ថា​អត់​មាន​ឈ្មោះ​ប្រឡង​ទេ ឬ​ក៏​កាត់​ពិន្ទុ​ប្រឡង ហើយ​ពួក​ខ្ញុំ​ត្រូវ​តែ​ទៅ ហើយ​ពួក​ខ្ញុំ​ស្រីៗ ហើយ​ត្រូវ​ទៅ​ដល់​ម៉ោង​ដប់​កន្លះ​យប់​ទៀត ពេល​ទៅ​ត្រូវ​ស៊ីញេ​វត្តមាន​ដូច​យើង​ទៅ​រៀន​អ៊ីចឹង»
និស្សិត​រូប​នេះ​បាន​បន្ថែម​ថា ការ​កំណត់​ឲ្យ​និស្សិត​ទៅ​ចូលរួម​ក្បួន​ឃោសនា​នោះ គឺ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់​លាស់ ដោយ​មាន​មេ​កើយ​តាម​ដាន និង​ឃ្លាំ​មើល​សកម្មភាព​របស់​អ្នក​ចូលរួម​ឃោសនា​ទាំង​នោះ ដែល​ត្រូវ​បាន​បែង​ចែក​ជា​ក្រុមៗ៖ «ចង្កោម​របស់​ខ្ញុំ​មាន ២០​នាក់​ហ្នឹង គេ​មាន​មេ​មួយ​សម្រាប់​កត់​វត្តមាន វត្តមាន​ចេញ​វត្តមាន​ចូល ហើយ​បើក​លុយ​ឲ្យ​យើង។ ហើយ​បន្ទាប់​មក គាត់​ត្រូវ​តែ​ឲ្យ​យើង​ធ្វើ​យ៉ាង​ម៉េច​បង្ក​ក្បួន​ហ្នឹង​ឲ្យ​មាន​សភាព​រស់​ រវើក។ គាត់​ត្រូវ​តែ​ក្តាប់​ព័ត៌មាន​ពី​ពួក​យើង អត់​ឲ្យ​យើង​នៅ​ស្ងៀម​បាន​ទេ»
វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​រដ្ឋបាល​សាកលវិទ្យាល័យ​ធនធាន​មនុស្ស លោក ទិត្យ ដន ប៉ុន្តែ​លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ជ្រាប​ពី​រឿង​នេះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ផង ខ្ញុំ​ជាប់​រវល់​បន្តិច​ណា៎»

ដោយ​ឡែក និស្សិត​ពេទ្យ​មួយ​រូប​ឈ្មោះ លីណា ក៏​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ផង​ដែរ​ថា កញ្ញា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការ​សិក្សា បើ​សិន​ជា​កញ្ញា​បដិសេធ​មិន​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​ទៅ​តាម​ការ​ជ្រើស​រើស ​ឈ្មោះ​ពី​ថ្នាក់​លើ​របស់​សាលា​ទេ​នោះ៖ «ខ្លាច​សុវត្ថិភាព​មួយ ទី​មួយ យើង​អត់​ទៅ​អ៊ីចឹង គេ​ឲ្យ​ឈ្មោះ​យើង​ទៅ យើង​អត់​ទៅ​អ៊ីចឹង អា​ហ្នឹង​ទី​មួយ​ខ្លាច​សុវត្ថិភាព ទី​ពីរ ខ្លាច​ខាង​សាលា​គេ​រក​រឿង​អ៊ីចឹង»
ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គេ​សង្កេត​ឃើញ​មាន​យុវជន​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​គណបក្ស ប៉ុន្តែ​ក្នុង​នោះ​មាន​យុវជន​ខ្លះ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ហើយ​យុវជន​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចែក​ថវិកា និង​នំ​ចំណី​មួយ​ចំនួន។ ការ​ផ្តល់​ជា​ថវិកា​បែប​នេះ ត្រូវ​បាន​សាធារណជន​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ការ​ជួល​មិន​មែន​ជា​ការ​ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត​នោះ​ទេ។
និស្សិត​ពេទ្យ​មួយ​រូប​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ យល់​ឃើញ​ថា ថ្វី​បើ​ពេល​ខ្លះ​មិន​មាន​ការ​គំរាម​កំហែង ឬ​ការ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ការ​ឃោសនា​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​ភាព​មិន​ប្រក្រតី​មួយ​ដែល​កើត​ឡើង​ក្នុង​សាកលវិទ្យាល័យ​តាម​ គ្រប់​រូបភាព៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​មួយ​លួងលោម ឬ​ក៏​យើង​ហៅ​ថា​ការ​បោក​បញ្ឆោត​ហ្អា៎ មិន​មែន​ជា​ការ​ស្ម័គ្រចិត្ត​ហ្អា៎»
នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ជ្រើស​រើស​សមាជិក​សភា​លើក​ទី៥ នេះ មាន​ក្បួន​គណបក្ស​នយោបាយ​ហែ​គគ្រឹកគគ្រេង​តាម​ទី​ប្រជុំ​ជន​នានា។ ក្នុង​ចំណោម​អ្នក​ហែ​នោះ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​ជា​យុវវ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Oh, that is bull! Teachers are Yuon/Vietnamese CPP folks who destroyed Cambodian history, brainwashed Cambodian students, taught the students with a fake history, and beyond.

Those Yuon/Vietnamese CPP teachers are very bad and evil.

Anonymous said...

This infringes on students' right and it also violates electoral laws. No one has the right to force anyone to march or to vote for any parties. These teachers, who follow the CPP's orders, should be sacked.