A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 June 2013

Kem Sokha dismissed all allegations against him លោក កឹម សុខា ច្រានចោល រាល់ការចោទប្រកាន់ មកលើរូបលោក

ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣នេះ ក្នុងសន្និសីទកាសែតមួយ នៅ ទីស្នាក់ការរបស់ខ្លួន បានច្រានចោល ចំពោះការចោទប្រកាន់ មកលើរូបលោក ដោយបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តិ អំពើថោកទាប ដូចអ្វីដែល បានលើក ឡើងនោះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា ពេលនេះគេបានព្យាយាម បង្កាច់បង្ខូច និងធ្វើបាបរូបលោក ហើយមិនមែនតែពេលនេះទេ គឺយូរមក ហើយ ចាប់តាំងពីលោក ជាប់ឆ្នោតធ្វើជាតំណាងរាស្រ្ត នៅឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៣ លោកមិនដែលបានសេចក្តីសុខនោះទេ គេធ្វើទុក្ខបុកម្នេញ ពីអ្នកមានអំណាច តាមរូបភាពគ្រប់បែបយ៉ាង តាមប្រព័ន្ធផ្សព្វផ្សាយ។
លោកបន្តថា “ដូច្នោះហើយ ខ្ញុំជឿថា អត់ចប់ទេ គេនៅតែបង្កើតស្អីតទៅទៀតបងប្អូនឃើញហើយរឿងខ្មែរក្រហមអីហ្នឹងមិនទាន់ចប់ផង ចេញ រឿងនេះរឿងនោះ ដែលជារឿងមួយ បងប្អូនឃើញហើយថា គេប៉ុនប៉ងដើម្បីបង្ខូចកិត្យានុភាពរបស់ខ្ញុំ ដើម្បីទម្លាក់ប្រជាប្រិយភាពរបស់ខ្ញុំ យើង ដឹងហើយថា អំពើទាំងនេះជាអំពើថោកទាបណាស់ ហើយខ្ញុំសូមបដិសេធទាំងស្រុង ខ្ញុំគ្មានប្រព្រឹត្តិអំពើថោកទាប ដូចអ្វីដែលគេ បានរៀបចំ ឆាកទេ”

ដោយឡែកទាក់ទងនឹងរឿងជនរងគ្រោះ ក្នុងរបប ខ្មែរក្រហមវិញ លោក កឹម សុខា បានបញ្ជាក់ថា លោកមិនបាននិយាយដូចអ្វី ដែលបានចោទ ប្រកាន់នោះទេ ហើយក៏មិនបានមើលងាយ ដល់ជនរងគ្រោះដែរ ព្រោះលោក ក៏ជាជនរងគ្រោះម្នាក់ និងជាអ្នកតស៊ូទាមទារ នូវយុត្តិធម៌ជូន ដល់ជនរងគ្រោះ ដូចជាលោក ជុំ ម៉ី ដែរ ហើយក្នុងនោះ អ្នកដែលគេកាប់សម្លាប់ក៏ជាឪពុករបស់លោកដែរ រឿងអ្វីលោក មិនទទួលស្គាល់នូវរបប ប្រល័យពូជសាសន៍នោះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋដែលជាជនរងគ្រោះបានធ្វើការតវ៉ា ឲ្យទៅសុំទោស ចំពោះជនរងគ្រោះនូវអ្វីដែលលោក បាននិយាយថា គុកទួលស្លែង ជាកន្លែងសប្បនិម្មិត និងមានរឿងអាស្រូវមួយចំនួន បានកើត មានឡើងផងដែរ ៕
- See more at: http://www.dap-news.com/2011-06-14-02-39-55/65939-2013-06-12-11-39-02.html#sthash.llkH7DZo.dpuf 
-----------------------------------------
មេ​បក្ស​​ប្រ​ឆាំង​​ប្រាប់​​រដ្ឋាភិ​បាល​ ឲ្យ​​ជួយ​​ទប់​ស្កាត់ ​ការ​រំខាន​​ តាម​​វេ​ទិការ ​សា​ធា​រណៈ​
​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​កាលពី​ព្រឹក​មិញ បានធ្វើការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ទប់ស្កាត់​បញ្ហា​នានា​ដែល​ ប្រឆាំងនឹង​លោក ជាពិសេស​ការ​អុក​ឡុក​​រំខាន តាម​វេទិការ​សាធារណៈ ។​
​លោក កឹម សុខា បាន​ព្រមាន​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​មិញ​ថា បើ​ពុំ​ដូច្នេះ​ទេ វា​នឹង​នាំ​ឲ្យ​មាន​អស្ថេរភាព​នយោបាយ អស្ថេរភាព​សង្គម និង ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ខែកក្កដា ខាងមុខ ប្រព្រឹត្ត​ទៅដោយ​មិន​សេរី​និង​យុត្តិធម៌  ។​
​សេចក្ដី​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ក្រុម​អ្នក​មិន​ សប្បាយ​ចិត្តនឹង​លោក បានធ្វើការ​ប្រឆាំង​ជា​បន្តបន្ទាប់ រាប់ទាំង​ពី​វេទិការ​នៅ​ខេត្ត ប៉ៃលិន ការធ្វើ​បា​តុ​កម្ម​ប្រឆាំង​ពី​សំណាក់​អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ការប្រឆាំង​ពី​ស្ត្រី​ដែល​អះអាងថា ជា​ស្រី​ស្នេ​ហ៏ ហើយ​កាលពី​ម្សិលមិញ​ការរំខាន​ដល់​វេទិការ​របស់លោក ក្នុងស្រុក កៀនស្វាយ​ខេត្ត កណ្ដាល ។​
​ទាក់ទង​ដល់​ស្ត្រី​ម្នាក់​ដែល​អះអាងថា ជា​ស្រី​ស្នេ​ហ៏ ហើយ​ទាមទារ​ឲ្យ​លោក​ជួយ​លុយ នោះ ត្រូវបាន​លោក កឹម សុខា បដិសេធ​កាលពី​ព្រឹក​មិញ​ថា លោក ពុំ​បា​ន​​ប្រព្រឹត្ត​រឿងរ៉ាវ​ដូច្នេះ​ទេ ។ ប្រធានស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​បញ្ជាក់ថា “ ខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង ខ្ញុំ​គ្មាន​ប្រព្រឹត្ត​អំពើ​ថោកទាប ដូច​អ្វីដែល​គេ​រៀបចំ​ឆា​ក​ ហើយ​យើង​ដឹង​ហើយ​ថា អ្នកណា​អ្នក​រៀប​នោះ យើង​ដឹង​គ្រប់គ្នា​…​។ ហើយ នេះហើយ ជា​រឿង​នយោបាយ  ” ។​
​គួរ​បញ្ជាក់ថា អំឡុង​សន្និសីទកាសែត​កាលពី​ព្រឹក​មិញ ស្ត្រី​ដែល​បាន​អះអាងថា ខ្លួន​ជា​ភរិយា​ចុង​របស់លោក កឹម សុខា ក៏បាន​ឈរ​ស្រែក​ពីលើ​ផ្លូវ​ខាងមុខ​ទី​ស្នា​ក់​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ទាមទារ​ឲ្យ​លោក កឹម សុខា ផ្ដល់ប្រាក់​សម្រាប់​រូបនាង និង​ផ្គត់ផ្គង់​កូនចិញ្ចឹម​ពីរ​នាក់  ៕

No comments: