A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 June 2013

CNRP's press conference informing the media about a disturbance at his public forum in Kean Svay សន្និសីទគណបក្សសង្រ្គោះជាតិផ្តោត​​លើសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាព​​នយោបាយ

IMG_2859 (1)
Jun 12, 2013 Comments Off Khean Vises 
Source:  http://www.nationalrescueparty.org/

នៅព្រឹកថ្ងៃទី១២ខែមិថុនានេះ គណបក្សសង្រ្គោះជាតិបាន​រៀបចំសន្និសីទកាសែតនៅ ​ទីស្នាក់​ការ​គណបក្សសង្រ្គោះជាតិ​​ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្តីពីការរំខានមកលើវេទិកា​​សាធារណៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានរៀបចំ​នៅតាមបណ្តាខេត្តក្រុងក្នុងប្រទេស​កម្ពុជា។ ថ្លែងក្នុងសន្និសីទ​នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិបាន​​អំពាវ​នាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយ​ណាដែលរំខានដល់​​ សិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្ស​ សង្រ្គោះជាតិពុំនោះទេការបោះឆ្នោត​នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ គឺមិនអាចទទួលយក​បានទេ។ ទន្ទឹមគ្នានេះដែរ លោក កឹម សុខា ក៏បានលើកឡើង​​នូវហេតុការណ៍ពីម្សិលមិញដែលបាន​កើតឡើងមកលើរូបលោក ដោយមានមនុស្សមួយក្រុមប៉ុនប៉ងធ្វើទុក្ខ​បុកម្និញលើរូបលោក​ ប្រសិនបើលោកព្យាយាមជិះទូកឆ្លងទន្លេចូលរួមវេទិកានៅខេត្តកណ្តាល ប៉ុន្តែលោកបានដឹងមុន លុះពេលរសៀល បន្ទាប់ពីបញ្ចប់សុន្ទរកថាក្នុងវេទិកាសាធារណៈនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ខណៈដែលលោកបានចេញដំណើរវិលមកគេហដ្ឋានក្នុងទីក្រុងភ្នំពេញមានឡាន​ ប្រហែល១០គ្រឿងត្រូវបានគេយកមកព័ទ្ធបិទផ្លូវមិនឲ្យឡានលោក កឹម សុខា ធ្វើដំណើរទៅ​មុខ​បាន ឯមនុស្សក្នុងឡានទាំងនោះប៉ុនប៉ងប្រើអំពើហិង្សាលើរូបលោក ប៉ុន្តែប្រជាពលរដ្ឋដែល​ចូលរួមវេទិកាគណបក្សសង្រ្គោះជាតិ បានប្រឹងប្រែងជួយបើកផ្លូវឲ្យរថយន្តលោកបានចេញ​ដំណើរដោយសុវត្ថិភាព៕

- See more at: http://www.nationalrescueparty.org/#sthash.JH66WK1K.dpuf

No comments: