A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 June 2013

Civil society request a royal pardon for opposition leader Sam Rainsy to be able to return to Cambodia សង្គម​ស៊ីវិល​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា ដាក់​លិខិត​ចូល​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង ដើម្បី​សុំ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ សុំ​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ឲ្យ​គណៈកម្មាធិការ​នេះ​ចូល​បង្គំ​គាល់ និង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​មាតុភូមិ​វិញ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សកល​នា​ខែ​កក្កដា ឆ្នាំ​២០១៣។
ដោយ វិជ័យ អានន្ទ RFA
2013-06-06
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការ​ផ្សះផ្សា​ជាតិ​មាន​តែ​ព្រះមហាក្សត្រ​ទេ ដែល​ព្រះអង្គ​មាន​សក្ដានុពល​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​នេះ​បាន​ ជោគជ័យ។
ប្រធាន​គណៈកម្មាធិការ​នេះ និង​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ីអិនរ៉ូ (CNRO) លោក​បណ្ឌិត ហ៊ាង ឫទ្ធី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ថា ការ​សម្រុះសម្រួល​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ គឺ​មាន​តែ​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ​ទេ ទើប​មាន​លទ្ធភាព។
លោក ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​បន្ថែម​ថា កន្លង​មក​អតីត​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ព្រះរាជទាន​លះបង់​ព្រះ​កាយពល​ របស់​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ឯកភាព​ចុះ​សម្រុង​ធ្វើ​ការងារ​បម្រើ​ ជាតិ​បាន​យ៉ាង​ល្អ។ ដូច្នេះ​វិបត្តិ​លើក​នេះ លោក​ជឿ​ថា អ្នក​នយោបាយ​នឹង​សម្រួល​គ្នា​បាន ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​បាន​ យ៉ាង​ល្អ។
ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​សុំ​ព្រះអង្គ​ព្រះ​ រាជានុញ្ញាត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​ប្រធាន​បក្ស​ជំទាស់ លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នោះ វា​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់។
លោក ផៃ ស៊ីផាន ពន្យល់​ថា បើ​និយាយ​តាម​ប្រព័ន្ធ​ច្បាប់ បើ​តុលាការ​កាត់​ក្ដី​លោក សម រង្ស៊ី ឲ្យ​ជាប់​គុក បើ​សិន​ការ​កាត់​ក្ដី​នេះ​មិន​ស្រប​តាម​គតិយុត្តិ​នោះ​ទេ ស្ថាប័ន​នេះ​មាន​ក្រុមប្រឹក្សា​វិន័យ​ចាំ​ឃ្លាំមើល ប្រសិន​បើ​តុលាការ​អនុវត្ត​មិន​ត្រឹមត្រូវ ក្រុមប្រឹក្សា​វិន័យ​នេះ​គេ​នឹង​ដាក់​ពិន័យ​ចំពោះ​ចៅក្រម​ម​ណា​ដែល​ធ្វើ​ការ ​ធ្វេសប្រហែស។

លោក ផៃ ស៊ីផាន ពន្យល់​បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​សិទ្ធិ​ចូល​សម្របសម្រួល​ក្នុង​ករណី​លោក សម រង្ស៊ី នោះ​ទេ ហើយ​ក្រៅ​ពី​ស្ថាប័ន​តុលាការ​ក៏​មិន​មាន​ស្ថាប័ន​ណា​មាន​សិទ្ធិ​ចូល​ ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ​ឡើយ ព្រោះ​អំណាច​ទាំង​បី​គឺ​នីតិប្បញ្ញត្តិ នីប្រតិបត្តិ និង​តុលាការ មាន​អំណាច​ឯករាជ្យ​រៀងៗ​ខ្លួន។
កាល​ពី​អាណត្តិ​បោះ​ឆ្នោត​មុនៗ ប្រធាន​នៃ​បក្ស​ជំទាស់ លោក សម រង្ស៊ី ក៏​ធ្លាប់​មាន​រឿង​រ៉ាវ​រហូត​ភៀស​ខ្លួន​ចោល​ស្រុក​ទៅ​នៅ​ឯ​ក្រៅ​ប្រទេស​ ដូច្នេះ​ដែរ ប៉ុន្តែ​លុះ​ពេល​រដូវ​កាល​បោះ​ឆ្នោត​ខិត​ចូល​កាន់​តែ​កៀក ក៏​ត្រូវ​គេ​សម្របសម្រួល​ចូល​ស្រុក​វិញ ដើម្បី​ប្រកួត​ប្រជែង​បោះ​ឆ្នោត ក្រោម​កិច្ច​ព្រះរាជ​អន្តរាគមន៍​ពី​អតីត​ព្រះមហាក្សត្រ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ប៉ុន្តែ​លើក​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ជម្លោះ​លោក សម រង្ស៊ី ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នឹង​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​មុន​ការ​បោះ​ឆ្នោត នៅ​ខែ​កក្កដា នោះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Dream on! Sihanmoni is Hun Sen's dog,he won't pardon Rainsy but he pardoned Alexander of Russian the child molester.This Hun's dog gay king is useless when come to pardon khmer s'patriots or victims of land robbing by Cpp clans.

Anonymous said...

It took Kimg Sihanouk 11 years ( after crowned ) before he was active in politic . Sihamoni who has been crowned for only 9 years , will surprise Hun Sen , someday .

Anonymous said...

Hun Sen swore in front of the King Father body that he would protect Khmer Monachy to his grave . Now , it's good time for Sihamoni to test the limit of his power . will he be
overthrown to be homeless & jobless OR will he gain more respect & love ?
French left Sihanouk alone , even encourage him to contact common people outside
the palace . Sihamoni needs Hun Sen permission for a trip to see his subjects ...
The King will need Hun Sen permission to Pardon Sam Ransi .

Anonymous said...

8:26 am, good suggestion but the French were civilized people while Hun sen is a thug who will not tolerate King Sihamoni's rebellion. But I agree the king will gain more respect from his subjects and international community for daring to stand up to Hun sen.