A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 June 2013

Military Air Force drill in Kampong Speu involving 20 countries from around Asia-Pacific, including the United States កងទ័ពអាកាស ចំនួន២០ប្រទេស ក្នុងតំបន់អាស៊ី បាស៊ីហ្វិកបើក សមយុទ្ធរួមគ្នា (មានសំឡេង)


កំពង់ស្ពឺៈ កងទ័ពអាកាស រវាងប្រទេសកម្ពុជា ប្រទេសអាមេរិកនិង ប្រទេសក្នុងតំបន់ អាស៊ីបាស៊ីហ្វិក ចំនួន២០ ប្រទេស នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣នេះបានបើក សមយុទ្ធរួមគ្នាមួយ តាមលំហរអាកាស ដើម្បីលើកស្ទូយ ចំណេះដឹង ផ្នែកជួយសង្រ្គោះបន្ទាន់ ខាងគ្រោះមហន្តរាយ។
សមយុទ្ធដែលធ្វើឡើងជាលើក ដំបូងបង្អស់នៅប្រទេសកម្ពុជា គឺជាផ្នែកមួយនៃលំហាត់ សមយុទ្ធដឹកជញ្ជូន តាម ផ្លូវអាកាសតំបន់ប៉ាស៊ីហ្វិក មានលក្ខណដឹកជំនួយ មនុស្សធម៌ជួយ ដល់ជនរងគ្រោះ ដោយសារគ្រោះមហន្តរាយ ដូចជា រញ្ជូយដី ទឹកជំនន់ រលកយក្សស៊ួណាមីជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានឲ្យដឹងថា យន្តហោះប្រភេទC-130ដែលមកពីប្រទេសអាមេរិក ប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ចំនួន៤គ្រឿង បានចូលរួមធ្វើសមយុទ្ធ ដោយ ទំលាក់នូវសំភារៈ ពីលើអាកាសនៅបណ្តោយ ផ្លូវជាតិលេខ៥១ ចំងាយបួនគីឡូម៉ែត្រ ពីផ្សារថ្នល់ទទឹងខេត្ត កណ្តាល។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ កម្ពុជាលោក William E.Todd បានមានប្រសាសន៍ថា សមយុទ្ធដែលបានធ្វើឡើង នាពេលនេះគឺដើម្បីលើកស្ទួយចំណេះដឹង បន្ថែមទៀតដល់កងកម្លាំង ពហុភាគីរបស់កងទ័ពអាកាស ហើយក៏ជា ផ្នែកមួយដើម្បី បញ្ជាក់អំពីទំនាក់ទំនង រវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេស តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

លោក Toddបានលើកឡើងទៀតថា"លំហាត់យោធានៅថ្ងៃនេះ គឺជាការផ្តល់បទពិសោធន៍ មួយដល់កងកម្លាំង ពហុភាគី កម្ពុជានិងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលបានចូលរួម ដើម្បីជួយគ្រោះមហន្តរាយក្នុង ពេល អនាគត់ដែល កើតឡើងនៅប្រទេសកម្ពុជា ដោយសារគ្រោះធម្មជាតិ ផងដែរ ។ អាមេរិកប្តេជ្ញាចិត្តថា ប្រសិន បើប្រទេសកម្ពុជា មានបញ្ហាកើតឡើង (គ្រោះធម្មជាតិ) យើងនឹងមកទីនេះដើម្បីជួយ យើងបានជួយកន្លងមក ហើយយើងនឹងបន្តជួយ ទៅមុខទៀត"។
យោងតាមការឲ្យដឹងរបស់ទីបញ្ជាការទំលាក់សម្ភារៈ ពីលើអាកាស របស់ទាហានអាមេរិកលោក Justin Hauffe បានឲ្យដឹងថា សមយុទ្ធដែលបានធ្វើនេះគឺមានចំនួនបួន ដំណាក់កាល ហើយការទំលាក់នោះ គឺជាលក្ខណៈ បែបទំលាក់ជំនួយ មនុស្សធម៌ និងជំនួយបែបសេដ្ឋកិច្ច។
លោក Justinបានបន្តទៀតថា សមយុទ្ធប្រភេទលើអាកាសនេះ បានធ្វើឡើងពីរឆ្នាំម្តងក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ហើយប្រទេសកម្ពុជាគឺជាលើកទីបី ហើយ បន្ទាប់ពីបានធ្វើលើកទីមួយ នៅប្រទេស សេរីល័ង្កា និងលើកទីពីរ ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា កម្ពុជានិងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសដទៃ មួយចំនួនទៀត តែងតែធ្វើសមយុទ្ធរួមគ្នា ជារៀង រាល់ឆ្នាំ ដើម្បីបញ្ជាក់អំពីភាពទំនាក់ទំនង រវាងគ្នានិងគ្នា ហើយក៏ដើម្បីបញ្ជាក់អំពីការ ប្តេជ្ញាចិត្តក្នុងការការពារ សន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Photo by DAP-News
Photo by DAP-News
Photo by DAP-News

No comments: