A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 May 2013

The NEC examines the candidate list of the CNRP គណបក្ស សង្គ្រោះជាតិ កំពុងស្ថិតក្នុង ការត្រួតពិនិត្យ របស់ គ.ជ.ប ក្នុងចំណោម គណបក្សទាំង៦ ដែលបានចុះបញ្ជី

 
ភ្នំពេញៈ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) និងធ្វើការសម្រេចលើ ការសុំចុះបញ្ជី របស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បើយោងតាមការថ្លែង របស់អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៣ ។
លោក ទេព នីថា អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការ បោះឆ្នោត បានថ្លែងឲ្យដឹងថា ការសុំចុះបញ្ជីរបស់ គណបក្សសង្គ្រោះជាតិ ខាង គ.ជ.ប កំពុងតែឲ្យខាង ជំនាញត្រួតពិនិត្យ ហើយថ្ងៃចន្ទនេះ នឹងដាក់ឯកសារជូន គ.ជ.ប ដើម្បីពិនិត្យសម្រេច។ ថាតើឯកសាររបស់គាត់ នឹងត្រឹមត្រូវទាំងអស់ឬទេ ? ក្នុងករណីថា ត្រឹមត្រូវគ្រប់គ្រាន់ នឹងទទួលយល់ព្រម ប៉ុន្តែបើខ្វះខាត និងឲ្យគាត់កែតម្រូវ ក្នុងរយៈពេល៥ ថ្ងៃ ។

លោក ទេព នីថា ក៏បានឲ្យដឹងទៀតថា “គណបក្សនយោបាយ ដែលបានចុះបញ្ជី នៅតែមាន៦ គណបក្សដដែរ ប៉ុន្តែ គ.ជ.ប បានសម្រេចយល់ ព្រមលើគណបក្ស៥ ហើយ ។ ក្នុងនោះគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ គ.ជ.ប បានទទួលស្គាល់ ការចុះបញ្ជីនៅ២២ មណ្ឌល ឯ២ មណ្ឌលទៀត នៅខេត្តកែប និងខេត្តកំពង់ចាម ត្រូវ គ.ជ.ប បដិសេធ ដោយសារតែ គ.ជ.ប ឲ្យបំពេញរយៈពេល៥ ថ្ងៃ គាត់បំពេញអត់គ្រប់គ្រាន់ នៅខេត្តទាំង២ នេះ” ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភា នេះ មានគណបក្សនយោបាយ ចំនួន៦ បានដាក់ពាក្យ សុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីឈរឈ្មោះ ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្ស សញ្ជាតិកម្ពុជា,
គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិ ។


នៅរសៀលថ្ងៃទី១០ ខែឧសភាដដែរនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះ បញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនឈរឈ្មោះ ពីគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមប្រកួត ប្រជែងសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ហើយ គ.ជ.ប កំពុងតែពិនិត្យ ដោយឡែកគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ គ.ជ.ប កំពុងតែឲ្យធ្វើការ កែតម្រូវចំណុចខ្វះខាត។

សូមបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះ និងបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ៕

6 comments:

Anonymous said...

ah me chor louch sanleik chnot

Anonymous said...

HE LOOKS LIKE MONKEY. He is the traitor of khmer nation.

បុត្រកម្ពុជា said...

These people are not the traitor of the Khmer nation. They have their responsibility and do their word very well, what they have too and not monkeys just swing around.

Most of them are very well educated like Dr. Bo Chum Sin (2 real PhD degrees from France and from the US and all she has done before you were born), this small lady has a lot of energy and a real nationalist same as other people in this team.

You should spend a little time to study the curriculum vitae and the personality of these people, before you said, they are monkey.

Anonymous said...

These people might have the qualifications, but Hun Sen doesn't have any and these people have to do what Hun Sen told them to do, so it's the same.

Anonymous said...

You should be careful with your rash opinion, these people from the election committee controlled by Mr. Hun Sen.

Why you always talk about Mr Hun Sen and not stay on the subject.

Of course Mr. Hun Sen did not finish his primary school, he did not have the opportunity to finish his school, because of the war and turmoil.

But during the last years from his work and responsibility, this stupid person has learned a lot of good things, what he has to do. We were also the victim of the CPP, but we still know, wrong and right and not think our own interests before the interest of the society and the community.

It is hard to explain, because you don't like the person and you will not accept the reality.

Anonymous said...

ឃើញមុខអារលាយនេះចង់ដាក់១០ជើងរាប់១។