A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 May 2013

Cambodia's prominent architect Vann Moulyvann receives a cultural award from Japan លោក វណ្ណ មូលីវណ្ណ ទទួល​ពាន​រង្វាន់​ផ្នែក​វប្បធម៌​ពី​ជប៉ុន

ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ បាន​ទទួល​ពាន​រង្វាន់ ណៃគី (Nikkei) ប្រចាំ​ឆ្នាំ​២០១៣ ខាង​ផ្នែក​វប្បធម៌​ពី​ប្រទេស​ជប៉ុន។
ដោយ ទេព សុរ៉ាវី RFA. Read the article about Vann Moulyvann in English.
2013-05-12
ប្រភព​ព័ត៌មាន​ពី​ប្រទេស​ជប៉ុន តាម​គេហទំព័រ e.nikkei.com បង្ហាញ​ថា បេក្ខជន ៣​រូប រួម​មាន​លោក វណ្ណ មូលីវណ្ណ ជា​ស្ថាបត្យករ​មក​ពី​ប្រទេស​កម្ពុជា សហគ្រិន​ឆ្នើម​មក​ពី​ប្រទេស​វៀតណាម លោក ត្រឿង យ៉ាប៊ិន (Truong Gia Binh) និង​មួយ​រូប​ទៀត​ជា​សាស្ត្រាចារ្យ​ជនជាតិ​ឥណ្ឌា លោក តេចរ៉ាច អាមីណាផាវី (Tejraj Aminabhavi) បាន​ទទួល​រង្វាន់ ណៃគី ប្រចាំ​ឆ្នាំ​២០១៣។ ពាន​រង្វាន់​ដែល​ត្រូវ​ទទួល​បាន​នេះ ត្រូវ​ផ្តល់​ជូន​ជា​លក្ខណៈ​បុគ្គល ស្ថាប័ន ឬ​អង្គការ​ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​របស់​ មនុស្ស​ជាតិ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។
លោក វណ្ណ មូលីវណ្ណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា លោក​ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​ទទួល​រង្វាន់​ពី​ប្រទេស​ជប៉ុន ដោយ​លោក​មិន​បាន​ទាំង​ដាក់​ជា​បេក្ខភាព​ជ្រើសរើស​ទាល់​តែ​សោះ។
លោក​ប្រៀប​ប្រដូច​រង្វាន់​នេះ​ជា​រង្វាន់​ធ្លាក់​ពី​លើ​មេឃ ដែល​ទេវតា​ប្រទាន​ឲ្យ​លោក៖ «ខ្ញុំ ​មិន​ដឹង​ខ្លួន​ទេ គឺ​ថា រង្វាន់​នឹង​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ជា​ធ្លាក់​ពី​លើ​មេឃ​អ៊ីចឹង ខ្ញុំ​អត់​ដឹង​ខ្លួន។ គេ​ចាប់​អារម្មណ៍​លើ Decor ដែល​ខ្ញុំ​រៀបចំ​ខាង​ស្ថាបត្យកម្ម​នៅ​ស្រុក​ខ្មែរ​ជាមួយ​នឹង​ព្រះករុណា នរោត្តម សីហនុ លោក​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង ហើយ​បាន​ស្ថាបនា​ឯករាជភាព​របស់​ខ្មែរ​យើង​នេះ។ ការ​ដែល​បាន​សង់​ហ្នឹង គឺ​វិមាន​ឯករាជ្យ​នៅ​ភ្នំពេញ ពហុកីឡាដ្ឋាន​នៅ​ភ្នំពេញ និង​សមិទ្ធិ​ច្រើន ហើយ​សព្វថ្ងៃ​ហ្នឹង​ទុក​ជា​កេរមរតក​នៃ​ព្រះករុណា នរោត្តម ព្រះសីហនុ ចំពោះ​ការ​ពង្រឹង​ឯករាជភាព​នៅ​ស្រុក​ខ្មែរ»
លោក វណ្ណ មូលីវណ្ណ វ័យ ៨៦​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​បិតា​ស្ថាបត្យករ​ខ្មែរ​ដ៏​កំពូល ដែល​ទទួល​ពាន​រង្វាន់​ផ្នែក​វប្បធម៌។ អ្វី​ដែល​ជា​ស្នាដៃ​លេច​ធ្លោ​របស់​លោក រហូត​ទទួល​បាន​រង្វាន់ ណៃគី ប្រចាំ​ឆ្នាំ​២០១៣ នេះ គឺ​សំណង់​ស្តាត​អូឡាំពិក និង​វិមាន​ឯករាជ្យ​ដែល​សំណង់​ទាំង​នេះ បាន​រំលេច​ឡើង​ពី​គំនិត​ច្នៃប្រឌិត​បញ្ចូល​គ្នា​រវាង​ទំនើប​កម្ម និង​វប្បធម៌​ខ្មែរ​យ៉ាង​ល្អ​ឥត​ខ្ចោះ។

លោក វណ្ណ មូលីវណ្ណ ធ្លាប់​ទទួល​រង្វាន់​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន លើ​ផ្នែក​ស្ថាបត្យកម្ម​ពី​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី។ តាម​គម្រោង​លោក​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម្បី​ទទួល​រង្វាន់ ណៃគី នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ហើយ​នឹង​ត្រឡប់​មក​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Many congratulation to you sir.

True Khmer