ភ្នំពេញ:
ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ចំនួន ១១ រូប ត្រូវបានលោក ជាម យៀប
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
ធ្វើលិខិតទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី៧ ខែឧសភា
ឆ្នាំ២០១៣ ដើម្បីសុំគោលការណ៍ បង្កកប្រាក់ខែអ្នកតំណាងរាស្ត្រ។ លោក ជាម
យៀប សំអាងថា អ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ
បានលាចេញពីគណបក្សដើមរបស់ខ្លួន នៅរដ្ឋសភា ទៅចូលគណបក្សថ្មី
គឺគណបក្សសង្គ្រោះជាតិ ដែលមិនមានឈ្មោះនៅក្នុងរដ្ឋសភា។
ប៉ុន្តែមកត្រឹមត្រូវថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ នៅមិនទាន់មានការឆ្លើយតបបែបណាពីសម្តេចប្រធានសភានៅឡើយទេ។
លោក ជាម យៀប បានមានប្រសាសន៍ឲ្យដឹងកាលពិរសៀលថ្ងៃទី១៣ ខែឧសភា
ឆ្នាំ២០១៣ ថា ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ចំនួន ១១ រូប ដែលលោកបានស្នើសុំគោលការណ៍ ពីសម្តេចប្រធានរដ្ឋសភា
បង្កកប្រាក់ខែ រួមមាន៖
Names of the 11 opposition MPs whose salaries were requested to be frozen by the MP from the ruling CPP.
១-លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ( សិទ្ធិមនុស្ស ) 1. Kem sokha
២-លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ ( សមរង្ស៊ី ) 2. Yim Sovan
៣-លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល ( សិទ្ធិមនុស្ស ) 3. Yem Ponharith
៤-លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ ( សមរង្ស៊ី ) 4. Mu Sochua
៥-លោក ឃី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ ( សមរង្ស៊ី ) 5. Khy Vandara
៦-លោក គួយ ប៊ុនរឿន អគ្គនាយករងរដ្ឋបាល ( សមរង្ស៊ី ) 6. Kuoy Bunroeun
៧-លោក អ៊ូ ច័ន្ទឫទ្ធិ អគ្គនាយករងទំនាក់ទំនងសាធារណៈ ( សិទ្ធិមនុស្ស ) 7. Ou Chanrith
៨-លោកស្រី ជូឡុង សូមួរ៉ា ( សមរង្ស៊ី ) 8. Mrs. Tioulong Saumura
៩-លោក គីមសួរ ភីរិទ្ធ ( សមរង្ស៊ី ) 9. Kimsour Phirith
១០-លោក សុន ឆ័យ ( សមរង្ស៊ី ) 10. Son Chhay
១១-លោក ជាម ច័ន្ទនី ( សមរង្ស៊ី ) 11. Cheam Channy
លោក ជាម យៀប បានបញ្ជាក់ថា
នៅក្នុងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស
សង្គ្រោះជាតិ ដែលមានចំនួន ២៦ រូប គឺក្នុងនោះ មាន ១១ រូប
ជាសមាជិករដ្ឋសភា។
លោក ជាម យៀប បានលើកឡើង
យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ យោងទៅតាមច្បាប់ ស្តីពី គណបក្សនយោបាយ
ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (មាត្រា១២០ថ្មី)
យោងទៅតាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ
និងយោងទៅតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលសភាអនុម័ត២ភាគ៣
ស្មើរដ្ឋធម្មនុញ្ញ គឺគាត់សុំលាលែងពីសភាហើយ ដូច្នេះអស់សមាជិកភាព
ជាតំណាងរាស្ត្រតទៅទៀតហើយ ហើយមិនអាចបើកលុយបានទៀតទេ ហេតុដូច្នេះហើយ
ទើបលោកសុំបង្កកប្រាក់ខែ។
យ៉ាងណាក៏ដោយ លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
និងជាអ្នកតំណាងរាស្ត្ររបស់គណបក្សសិទ្ធិមនុស្ស
បានចាត់ទុកការប៉ុនប៉ងបង្កកប្រាក់ខែរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង
ថាជារូបភាពគំរាមកំហែងថ្មីមួយទៀត ដើម្បីគាបសង្កត់លើបក្សប្រឆាំង។
លោក កឹមសុខា បានបញ្ជាក់ថា
ការស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្រប្រាក់ប្រឆាំង ដែលទទួលបាន ១០
លានរៀល ស្មើប្រមាណ ២៥០០ ដុល្លារ ក៏ជារំលោភច្បាប់រដ្ឋធម្មនុញ្ញ
ត្បិតអីអ្នកតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
បានទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ ក្នុងពេលសមាជបក្សលើកដំបូង
កាលពីថ្ងៃទី៧មេសា។ ពោលគឺនៅចន្លោះជារយៈពេល ៦
ខែមុនដល់ថ្ងៃបោះឆ្នោត នាថ្ងៃទី២៨កក្កដា។
រដ្ឋធម្មនុញ្ញ
មាត្រា ៩៥ កំណត់ថា ក្នុងករណីមានសមាជិករដ្ឋសភា ទទួលអនិច្ចកម្ម លាលែង
ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ ខែ យ៉ាងតិច មុនចប់នីតិកាល
ត្រូវចាត់ការជ្រើសតាំងជំនួស សមាជិកនោះ តាមលក្ខខណ្ឌកំណត់
ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត៕
4 comments:
តើនេះគឺជាចំណេះដែលជិះកឯងមែនឬមិនមែន។
The opposition should think twice before you started something new.
This is the rule of the modern democracy and you, the opposition must know the rule better than the CPP.
I know many parties changed the name and many MPs defected to the CPP-affiliated parties but their salaries were not cut. This is hypocrisy! Before some Fincinpec MPs defected to the CPP and lately MPs from the Norodom Ranariddh Party defected to the Funcinpec Party, but they still keep their salaries.
4:24 am. YOu are right this is modern society. Why dont you ask your boss ah Hun Sen to stop talking like an animal and allow opposition leader to return to Cambodia to perform his duty as a Khmer.
Also ask your boss Ah Hun Sen to return all the Khmer land back to the owners. Can you do it?
Not again the idea of the CNRP, but only want to say the opposition did the same way as the CPP.
When the opposition still works this way, the opposition will not have a chance to win the next election, because the opposition do not have the same resources as the CPP. The Khmer people did not have another choice, they like or not, at the end they will vote for the CPP.
Just has the new face but work the same or old style.
Post a Comment