A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

The names of the 11 opposition MPs that the CPP stalwart Mr Cheam Yeap requested for their salaries to be frozen ឈ្មោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ១១ រូប ដែល​លោក ជាម យៀប ស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​

Tioulong Saumura លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​
Mr. Yim Sovan លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​
Mr. Kem Sokha លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​
Mrs. Mu Sochua លោកស្រី មូរ សុខ​ហួរ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​
Mr. Ou Chanrith លោក  អ៊ូ ច័ន្ទ​ឫទ្ធិ អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​
Mr. Son Chhay លោក សុន ឆ័យ
 (ថ្ងៃទី 13 ឧសភា 2013, ) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ត្រូវបាន​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ធ្វើលិខិត​ទៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣ ដើម្បី​សុំ​គោលការណ៍ បង្កក​ប្រាក់ខែ​អ្នកតំណាងរាស្ត្រ​។ លោក ជាម យៀប សំអាងថា អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ បាន​លា​ចេញពី​គណបក្ស​ដើម​របស់ខ្លួន នៅ​រដ្ឋសភា ទៅ​ចូល​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនមាន​ឈ្មោះ​នៅក្នុង​រដ្ឋសភា​។

​ប៉ុន្តែ​មក​ត្រឹមត្រូវ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពីស​ម្តេច​ប្រធានសភា​នៅឡើយ​ទេ​។​

​ លោក ជាម យៀប បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ពិ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ថា ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ដែល​លោក​បាន​ស្នើសុំ​គោលការណ៍ ពីស​ម្តេច​ប្រធានរដ្ឋសភា បង្កក​ប្រាក់ខែ រួមមាន​៖
Names of the 11 opposition MPs whose salaries were requested to be frozen by the MP from the ruling CPP.
១-​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ( សិទ្ធិមនុស្ស ) 1. Kem sokha
២-​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ ( សមរង្ស៊ី ) 2. Yim Sovan
៣-​លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយក​រដ្ឋបាល ( សិទ្ធិមនុស្ស ) 3. Yem Ponharith
៤-​លោកស្រី មូរ សុខ​ហួរ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​ ( សមរង្ស៊ី ) 4. Mu Sochua
៥-​លោក ឃី វណ្ណដា​រ៉ា អគ្គនាយក​ហិរញ្ញវត្ថុ​ ( សមរង្ស៊ី ) 5. Khy Vandara
៦-​លោក គួ​យ ប៊ុន​រឿន អគ្គនាយករង​រដ្ឋបាល​ ( សមរង្ស៊ី ) 6. Kuoy Bunroeun
៧-​លោក  អ៊ូ ច័ន្ទ​ឫទ្ធិ អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​ ( សិទ្ធិមនុស្ស ) 7. Ou Chanrith
៨-​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​ ( សមរង្ស៊ី ) 8. Mrs. Tioulong Saumura
៩-​លោក គីម​សួរ ភី​រិ​ទ្ធ ( សមរង្ស៊ី ) 9. Kimsour Phirith
១០-​លោក សុន ឆ័យ ( សមរង្ស៊ី ) 10. Son Chhay
១១-​លោក ជាម ច័ន្ទនី​ ( សមរង្ស៊ី ) 11. Cheam Channy


​ លោក ជាម យៀប បាន​បញ្ជាក់ថា នៅក្នុង​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស សង្គ្រោះ​ជាតិ ដែលមាន​ចំនួន ២៦ រូប គឺ​ក្នុងនោះ មាន ១១ រូប ជា​សមាជិក​រដ្ឋសភា​។

​លោក ជាម យៀប បានលើកឡើង យោងទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ យោងទៅតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​មាត្រា​១២០​ថ្មី​) យោងទៅតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​យោងទៅតាម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​សភា​អនុម័ត​២​ភាគ​៣ ស្មើ​រដ្ឋធម្មនុញ្ញ គឺ​គាត់​សុំលាលែង​ពីស​ភា​ហើយ ដូច្នេះ​អស់​សមាជិកភាព ជា​តំណាងរាស្ត្រ​តទៅទៀត​ហើយ ហើយ​មិនអាច​បើក​លុយ​បាន​ទៀត​ទេ ហេតុ​ដូច្នេះហើយ ទើប​លោក​សុំ​បង្កក​ប្រាក់ខែ​។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស បានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត ដើម្បី​គាបសង្កត់​លើ​បក្សប្រឆាំង​។

​ លោក កឹម​សុខា បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​ប្រាក់​ប្រឆាំង ដែល​ទទួលបាន ១០ លាន​រៀល ស្មើ​ប្រមាណ ២៥០០ ដុល្លារ ក៏​ជា​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ ត្បិត​អី​អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​សមាជ​បក្ស​លើកដំបូង កាលពី​ថ្ងៃទី​៧​មេសា​។ ពោលគឺ​នៅ​ចន្លោះ​ជា​រយៈពេល ៦ ខែ​មុន​ដល់​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃទី​២៨​កក្កដា​។​

​រដ្ឋធម្មនុញ្ញ មាត្រា ៩៥ កំណត់ថា ក្នុងករណី​មាន​សមាជិក​រដ្ឋសភា ទទួលអនិច្ចកម្ម លាលែង ឬ​ប្រាសចាក​សមាជិកភាព ដែល​កើតមានឡើង ៦ ខែ យ៉ាងតិច មុន​ចប់​នីតិកាល ត្រូវ​ចាត់ការ​ជ្រើសតាំង​ជំនួស សមាជិក​នោះ តាម​លក្ខខណ្ឌ​កំណត់ ក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ក្នុង​ច្បាប់បោះឆ្នោត​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZTQ3ZjdkMj#sthash.2gtCekYl.dpuf

4 comments:

Anonymous said...

តើនេះគឺជាចំណេះដែលជិះកឯងមែនឬមិនមែន។

The opposition should think twice before you started something new.

This is the rule of the modern democracy and you, the opposition must know the rule better than the CPP.

Anonymous said...

I know many parties changed the name and many MPs defected to the CPP-affiliated parties but their salaries were not cut. This is hypocrisy! Before some Fincinpec MPs defected to the CPP and lately MPs from the Norodom Ranariddh Party defected to the Funcinpec Party, but they still keep their salaries.

Anonymous said...

4:24 am. YOu are right this is modern society. Why dont you ask your boss ah Hun Sen to stop talking like an animal and allow opposition leader to return to Cambodia to perform his duty as a Khmer.

Also ask your boss Ah Hun Sen to return all the Khmer land back to the owners. Can you do it?

Anonymous said...

Not again the idea of the CNRP, but only want to say the opposition did the same way as the CPP.
When the opposition still works this way, the opposition will not have a chance to win the next election, because the opposition do not have the same resources as the CPP. The Khmer people did not have another choice, they like or not, at the end they will vote for the CPP.
Just has the new face but work the same or old style.