A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

The CNRP's candidate list has a problem បញ្ជី​​​​​ឈ្មោះ​​​​​បេក្ខ​​​ជន​​​​​តំណាង​​​​រាស្ត្រ​​​​​បក្ស​​​​​សង្រ្គោះ​​ជាតិ​​មាន​​បញ្ហា​​

នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​កំហុស​ថ្ងៃខែ​ឆ្នាំ​កំណើត និង​ឈ្មោះ​របស់​បេក្ខជន​ខ្លះ ដែល​នៅ​មិនទាន់​អាច​ទទួលស្គាល់​ជា​ផ្លូវការ​បាន ។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រី​គ​.​ជ​.​ប ។​
​លោក​ទេព នីថា អគ្គលេខាធិការ នៃ​គណកម្មាធិការ​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ថា បញ្ជី​ឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​ជូ​នគ​.​ជ​.​ប កាលពី​ថ្ងៃ​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លងទៅ នៅមាន​ការ​សរ​សេរ​​​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​បេក្ខជន​ខុស ពោលគឺ​បេក្ខជន​តែ​ម្នាក់ មាន​លិខិតស្នាម​ផ្នែក​រដ្ឋបាល ដែលមាន​សរសេរ​ថ្ងៃខែ​ឆ្នាំ​កំណើត​ខុសគ្នា ហើយ​ក៏មាន​កំហុស​អក្ខរាវិរុទ្ធ នៃ​ការសរសេរ​ឈ្មោះ​បេក្ខជន ដែរ ។​
​លោក​ថា ករណីបែបនេះ បានកើត​ឡើង​ទៅលើ​ឈ្មោះ​បេក្ខជន​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល គជប នឹង​បញ្ជូន​ត្រឡប់​ទៅ​គណបក្ស​នេះ​វិញ ដើម្បី​ធ្វើការ​កែតម្រូវ​អោយបាន​ទាន់ពេល ។
​ទាក់ទង​នឹង​កំហុស​ថ្ងៃខែ​ឆ្នាំ​កំនើត​របស់​បេក្ខជន​នេះ លោក ញ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ បាន​ទទូច​អោយ គជប ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ផ្ញើ​ឈ្មោះ​បេក្ខជន​ដែល គជប បាន​រក ឃើញថា​មាន​កំហុស​ថ្ងៃខែ​ឆ្នាំ​កំណើត​នោះ ដោយសារ​ពួកគេ​នៅសល់​ពេលវេលា​តិច សំរាប់​ការដាក់​បញ្ជី​នេះ​ជូន​គជប ជាថ្មី ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ VOD ។​

​យោងតាម​ប្រតិទិន​របស់ គជប កាលបរិច្ឆេទ​បិទ​ឈប់​ទទួល ការដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥ ជូន គជប គឺ​នៅវេលា ម៉ោង ៥.០០ ល្ងាច នៃ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ ។​
​គួរ​ជំរាប​ផងដែរ​ថា ករណី​ស្នើអោយ​មានការ​កែតម្រូវ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ ​នេះ ក៏​ធ្លាប់​កើតមាន​ចំពោះ​គណបក្ស​ពីរ​ផ្សេងទៀត ដែរ គឺ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ​រហូតមក​ដល់ពេល គណបក្ស​ទាំងពីរ​បានធ្វើ​ការកែតម្រូវ​អោយ មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់ រួចរាល់ ហើយ គជប ក៏បាន​ទទួលស្គាល់​រួចរាល់​ហើយ ។​
​យោងតាម​គេហទំព័រ​របស់​គជប រហូតមកទល់​ពេលនេះ មាន​គណបក្ស​ចំនួន ៧ ដែល​បាន​ចុះបញ្ជី ហើយ​គណបក្ស​ចំនួន​៦ បាន​ត្រូវ គជប ប្រកាស បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​ហើយ ។​
​គណបក្ស​ទាំងនោះ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុន សិន​ប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ។​
​ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ នៅ​ត្រូវធ្វើ​ការកែតម្រូវ​ដោយ​ប្រើពេល​មួយថ្ងៃ​នេះ​ទៀត ដោយហេតុថា គណបក្ស​នេះ ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន យឺតយ៉ាវ គឺ​ដាក់​នៅ​រសៀល​ថ្ងៃ​សុក្រ ដែល​ថ្ងៃ​បន្ទាប់​ឈានចូល​ដល់​ថ្ងៃ​ចុង​សប្តាហ៍ ។​
កាលពីពេល​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពី​អាថ៌កំបាំង​នៃ​ការដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​នេះ​ថា មាន​សេចក្តីរាយការណ៍​សំងាត់​ពី​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មក​ថា មានការ​ខ្វែងគំនិត​គ្នា ក្នុង​ការដាក់​បេក្ខជន​នៅ​ខេត្ត​ខ្លះ ដែល​ធ្វើអោយ​ពួកគេ មិនអាច​ដាក់ចេញ​នូវ​បញ្ជី​ឈ្មោះ​ដែលមាន​ការឯកភាព​ទាំងស្រុង ដូច​គណបក្ស​ដ៏​ទៃ ៕

No comments: