A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

Funcinpec Party hopes to win 12 seats in the July election [Really?] ហ៊្វុន​​​​ស៊ិន​​​​ប៉ិច​​​​រំ​ពឹង​​​ថា​​​នឹង​​​​ទ​ទួល​​​​បាន​​​​អា​ស​នៈ​​ចំ​នួន​​១២​​នៅ​​​រដ្ឋ​​​ស​ភា​​

 
Princess Norodom Arun Rasmey, president of Funcinpec Party, making a speech to supporters.

មន្រ្តី ​ជាន់​ខ្ពស់​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អោយ​ដឹង​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នា​ ខែ​កក្ក​ដា​ ​ខាង​មុខ​ ថា​ គណបក្ស​រា​ជា​និយម​មួយ​នេះ​ ​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​សម្លេង​ឆ្នោត​១០%​ នៃ​សម្លេង​ឆ្នោត​សរុប​ដែរ​ ។​
លោក​ញឹក​ ​ប៊ុន​ឆៃ​ ​អគ្គ​លេខា​ធិ​ការ​នៃ​គណ​បក្ស​ហ្វ៊ុន​ ​ស៊ិន​ប៉ិច​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌​មាន​បន្ទាប់​ពី​ជំនួប​របស់​លោក ​ជា​មួយ​ក្រុម​មន្ត្រី​នៃ​វិទ្យា​ស្ថាន​សា​ធា​រណ​រដ្ឋ​អន្តរ​ជាតិ​នៅ​គេ​ហ​ ដ្ឋាន​របស់​លោក​ ​ឯង​សង្កាត់​ជ្រោ​យ​ចង្វា​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ​ខែ​ឧសភា​នេះ​ថា​ ​លោក​រំ​ពឹង​ថា​ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ​ទំនង​ជា​នឹង​ទទួល​បាន​អាសនៈ​ ចំ​នួន​១២​ ក្នង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣​ ​នៅ​ទូ​ទាំង​ប្រទេស​ ។​
លោក​បន្ត​ថា​ ​គណ​បក្ស​រាជា​និយម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ស្នា​ព្រះ​ហស្ថ​សម្តេច​តា​ ​នរោត្តម​សីហនុ​​​ នឹង នៅ​តែ​រក្សា​សម្ព័ន្ធ​ភាព​ ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជា​រៀង​រហូត​ ។​
ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ​ ​បាន​មើល​វាយ​តម្លៃ​ថា​ ការ​ព្យាករណ៍​របស់​លោក​ញឹក​ ​ប៊ុន​ឆៃ មាន​លក្ខ​ណៈ​សម​ហេតុ​សម​ផល​ ដោយ​ហេតុ​ថា​ ​គណ​បក្ស​រាជ​និ​យម​ ​បាន​រួប​រួម​គ្នា​ឡើង​វិញ​ ​ហើយ​បាន​ធ្វើ​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស​ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង ​សម្តេច​រាជ​បុត្រី​ ​អារុណ​ រស្មី​ ​ដែល​ជា​បុត្រី​ពៅ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​​ ជា​ព្រះ​ប្រធាន​គណ​បក្ស​ ​ដែល​អាច​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ មាន​ភាព​នឹង​ន​ឡើង​វិញ​ក្នុងចិត្ត​ចំពោះ​ជំនឿលើ​គណ​បក្ស​រាជា​និយម​មួយ​នេះ​ ។​

យោង​​តាម​​បញ្ជី​​ឈ្មោះ​​បេក្ខ​​ជន​​តំណាង​​រាស្រ្ត​​អា​ណត្តិ​​ទី​​៥​​ ​​ របស់​​គណ​​បក្ស​​ហ៊្វុន​​ស៊ិន​​ប៉ិច​​​ ​បេក្ខ​ជន​ដែល​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ ភាគ​ច្រើន​ជា​ឥ​ស្ស​រៈ​​ជន​នយោ​បាយ​ជាន់​ខ្ពស់​ ​នាយ​ឧត្តម​សេនីយ៍​ ​ឧត្តម​សេនីយ៍​ ​ ដែល​ក្នុង​នោះ​ សម្តេច​រាជ​បុត្រី​ ​ជាបេក្ខ​ជន​លំដាប់​លេខ​ទី​១​​ ​នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម​ ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ​ញឹក​ ​ប៊ុន​ឆៃ​ ​ជា​បេក្ខ​ជន​លេខ​រៀង​ទី​១​ ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​លោក​អតីត​ឧប​នាយ​ក​រដ្ឋ​មន្ត្រី​ ​កែវ​ ​ពុទ្ធ​រស្មី​ និង​លោក​ទេស​រដ្ឋ​មន្រ្តី​កុល​ ​ផេង​ ​ជា​បេក្ខ​ជន​លំដាប់​លេខ​រៀង​ទី​១​ ​និង​ទី​២​ ​នៅ​ខេត្ត​តា​កែវ​ ៕

6 comments:

Anonymous said...

I wish he get 0/120..

Anonymous said...

a nhiek bun chhay rom komnek kbatcheat chea mouy ah hun sen

Anonymous said...

I think Funcinpec will get zero seat, unless Hun sen steals some from the CNRP and give to them.

Anonymous said...

Don't trust her, she does just for the show.I knew deep down in my heart she could not handle or serve the public. she could not help khmer people who have had the problem in Malaysia when she's been an ambassador there.

Anonymous said...

ពូជស្តេចឆ្កែិកតែមួយកៅអីគ្មានផង
កុំថាឡើយ១២អសនៈ

Anonymous said...

FUNCINPEC is just an offshoot of CPP to steal votes from CNRP .