A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

Kandal province is a battle ground for the opposition CNRP to topple Mr. Hun Sen from power in the July election មណ្ឌល​ខេត្ត​កណ្តាល​គឺជា​ទី​តាំង​យុទ្ធ​សាស្រ្ត​ដែល​គណ​បក្ស​សង្គ្រោះជាតិ ត្រូវផ្តួល​អំណាច​លោក ហ៊ុន សែន តាម​រយៈ​ការបោះ​ឆ្នោត​​នា​ពេល​ខាង​មុខ

បន្ទាប់​ពី​ធ្វើ​ពិ​ចារណា​និង​ពិ​ភាក្សា​ គ្នា​យ៉ាង​ស៊ីជម្រៅ​អំពី​ការ​សម្រេច​ដាក់បេក្ខ​ភាព​​តំណាង​រាស្រ្ត​របស់​លោក ​ប្រធាន​ សម រង្ស៊ី​ សម្រាប់​ការ​ឈរ​ឈ្មោះ​ ឆ្នោត​នា​ពេល​ខាង​មុខនេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ឯក​ភាព​គ្នា​ដាក់​ឲ្យ​លោក​ប្រធាន​ សម រង្ស៊ី​ ទៅឈរ​ឈ្មោះជ​ា​បេក្ខ​ជន​តំណាង​រាស្រ្ត​ក្នុង​មណ្ឌល​ខេត្ត​កណ្តាលដែល ​មណ្ឌល​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន​ បានឈរ​ឈ្មោះ​ជា​ច្រើនអា ណត្តិ​មក​ហើយ ពោល​គឺ​វា​ជា​ចំ​ណុច​យុទ្ធ​សាស្រ្ត​ដ៏​សំខាន់​មួយ​នៃ​ការ​​ចាប់​ផ្តើម​ផ្តួល ​អំណាច​ដយូរ​អង្វែង ​របស់​លោក ហ៊ុន សែន តាម​រយៈការ​បោះ​ឆ្នោត​តាមឆន្ទៈ​ប្រជាពលរដ្ឋ​។
អាណត្តិ​មុនៗ​លោក​ប្រធាន​ សម រង្ស៊ី​ បានឈរ​ឈ្មោះជា​បេក្ខ​ជន​តំណាង​រាស្រ្ត ​នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម ប៉ុន្តែ​នៅពេល​នេះ​​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​ដាក់លោក​ ​ប្រធាន​ សម រង្ស៊ី​ ​ ឲ្យឈ្មោះ ​ជា​បេក្ខ ជន​តំណាង​ាស្រ្ត​ក្នុង​ខេត្ត​កណ្តាល និងជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បើ​ទោះ​បីជា​លោក​ប្រធាន​ សម រង្ស៊ី​ ត្រូវបាន​គណៈ​កម្មាធិកា​រជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតសម្រេច​ថាគ្មានលក្ខណ​ សម្បត្តិ​ ដើម្បីឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​រួច​ហើយ​ក៏​ដោយ។ ការ​សម្រេច​ចុះ​ឈ្មោះ​លោក​ប្រធាន សម រង្ស៊ី ក្នុង​​មណ្ឌល​ខេត្ត​កណ្តាល​នា​ពេល​នេះ នឹង​ផ្តល់​ឱកាសឲ្យ​លោក​ប្រធាន​ សម រង្ស៊ី​ប្រកួត​ប្រ​ជែង​ជាមួយ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​​ថាតើ​មួយ​ណាមាន ​ប្រ​ជា​ប្រិយ​ភាព មាន​​ការ​គាំទ្រពី​ពល រ​ដ្ឋ​ច្រើន​ជាង​គឺ​ជា​ការ​ឈរ​ជើង​ប្រកួត ​ប្រជែង​តទល់​ជាមួយ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​ផ្ទាល់ បើ​ទោះ​បីជា​មតិ​មួយ​ចំនួន​បាន​មើល​ឃើញ​ថា​លោកហ៊ុន សែន ជា​មនុស្ស​ កំសាក​មិន​ចង់​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​ក៏​ដោយ​។

បេក្ខភាព​របស់​លោក​ប្រធាន សម រង្ស៊ី មាន​តម្លៃ​ខ្លាំងណាស់ ហើយ ​ការ​សម្រេច​ឲ្យឈរ​ជើង​នៅ​ក្នុង​មណ្ឌល​ខេត្តកណ្តាល​ដើម្បី​ប្រ​កួត​ប្រជែង​ ជាមួយ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ បានធ្វើឲ្យ​ប្រ​ជា​ពលរដ្ឋ​នៅទូទាំង​ខេត្ត​កណ្តាល​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ជ័យ​ជំនះ​ភ្លូកទឹក​ភ្លូក​ដី​របស់​លោក​ប្រ​ធាន​ សម រង្ស៊ី​ អាច​មើល​ឃើញកាន់​​តែ​ច្បាស់​ ព្រោះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ចេះ​គិត​ពិ​ចារណា​វែង​ឆ្ងាយ​ពី​បញ្ហា​ប្រ​ទេស​ជាតិ​និង​អនា​គត​ខ្លួន​ឯង​ ហើយ​ក្នុង​ខេត្ត​កណ្តាលនេះ​ផង​ដែរ​ប្រជា​ពល​រដ្ឋ​ធ្លាប់​រង​នូវភាព​អយុត្តិ​ ធម៌ ការឆក់​ប្លន់​ដីធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្រោម​ស្លាក​អភិវឌ្ឍន៍ ឬ​ការ​ផ្តល់ដី​សម្បទាន ឲ្យ​ទៅ​ក្រុមឈ្មួញ​មានលុយ​មាន​អំណាច​ផង​ដែរ​។​ជាក់​ស្តែង​ ការ​ធ្វើទុក្ខ​បុក​ម្នេញ​ទៅ​លើ​ប្រ​ជា​ពលរដ្ឋ​និង​សកម្ម​ជន​របស់​គណ​បក្ស​ ប្រឆាំង​ក្នុង​ស្រុក​កៀន​ស្វាយ ស្រុក​កណ្តាល​ស្ទឹង ស្រុក​ពញា​ឮ និង​ស្រុក​មុខ​កំពូល សុទ្ធ​តែ​ជា​ដើម​ហេតុ​សំខាន់​បំផុត​នាំឲ្យ​​ពល​រដ្ឋ​ឈឺ​ចាប់​ក្តៅ​ក្រ​ហាយ​ មិន​ចង់​រស់​នៅ​ក្រោម​ការដឹក​​នាំ​របស់​លោក ហ៊ុន សែន ទៀត​ទេ​​ ដូច្នេះ​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​កណ្តាល​បាន​សាទរ​ចំពោះ​ការ​ឈរ​ឈ្មោះជា​ បេក្ខជន​តំណាង​រាស្រ្ត​របស់​លោក​ប្រធាន​សម រង្ស៊ី​ នៅ​ទី​នោះ​។
ចំពោះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅទូទាំង​ខេត្ត​កណ្តាល ធ្លាប់​បង្ហាញអំពី​ភាព​អសកម្មជា​ច្រើន​ដែល​ ​អាជ្ញាធរ​អ្នក​កាន់​អំណាច​បាន​ប្រព្រឹត្ត​មកលើ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទន់​ ខ្សោយ​ មាន​ការ​រើស​អើង​និន្នា​ការ​នយោ​បាយ​ ហើយ​អំពើ​ពុក​រលួ​យនៅថ្នាក់មូល​ដ្ឋាន​ក៏ជា​ដើម​ហេតុ​សំខាន់​បំផុត​ នាំ​ឲ្យ​​ពល​រដ្ឋ​ខ្វះ​ភាព​កក់​ក្តៅ​និង​មិនអាច​ ​ទទួល​បាន​សេវា​សាធារណៈ ដោយ​ត្រឹមត្រូវ​និង​ពេញលេញ​ពី​សំ​ណា​ក់​អាជ្ញ​ាធរ​និង​សមត្ថ​កិច្ចពាក់​ ព័ន្ធ​។ ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវបាន​អ្នក​មាន​លុយ​មានអំណាច​ជិះ​ជាន់​សង្កត់​ សង្កិន ​វាយ​ធ្វើបាប ឆក់​ប្លន់​ដី​ធ្លី ឬ​ប្តឹង​ឲ្យ​អា​ជ្ញា​ធរ​ចាប់​ឃុំ​ខ្លួន​យ៉ាង​អយុត្តិ​ធម៌​បំ​ផុត ហើ​យពេល​ខ្លះទៀត​ប្រជា​ពល​រដ្ឋ​មានរឿង​រ៉ាវ​ប្តឹង​ផ្តល់​រត់​ទៅ​សុំ​អន្ត​ រាគមន៍ឬ​សុំ​ជំនួយ​ពី​អាជ្ញា​ធរមូលដ្ឋាន​ គ្មាន​នរណា​អើ​ពើ​នោះ​ទេ​អាច​បញ្ជាក់​​ បាន​ថាអាជ្ញា​ធរ​របស់​អ្នក​កាន់​អំ​ណាច ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម មិនប​ានបំពេញ​តួ​នាទី​របស់​ខ្លួន ក្នុង​ការ​ដោះ​ស្រាយ​ទុក្ខ​​លំបាក​ជូន​ប្រជា​​ពល​រដ្ឋ​នោះ​ទេ។
ជា​និច្ច​កាល​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​បាន​អនុវត្តន៍​យ៉ាង​​ ខ្ជាប់​ខ្ជួន​តាម​សេចក្តីណែនាំ​របស់​​លោក​ប្រធាន​ សម រង្ស៊ី​ ព្រោះ​ក្នុង​នាម​ជាអ្នក​តំណាង​រាស្រ្ត​ត្រូវ​ចេះ​ឈឺ​ឆ្អាល​ជួយ​ដោះ​ស្រាយ​ទ​ ុក្ខ​លំ​បាក​របស់​ប្រជា​រាស្រ្ត ហើយ​គ្រប់​ពេល​ដែល​ប្រជា​រាស្រ្ត​ ជា​ម្ចាស់​សន្លឹក​ឆ្នោត​ជួប​គ្រោះ​ភ័យ​ និង​ទុក្ខ​វេទនា​គឺ​អ្នក​តំណាង​រាស្រ្ត​ត្រូវ​តែ យក​ចិត្តទុកដាក់​ចុះទៅ​ជួប​ប្រជា​ពលរដ្ឋ​ដល់​ថ្នាក់​មូល​ដ្ឋាន ដើម្បី​ស្វែង​​យល់​ពី​ផល​លំបាក​ និង​សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​ដែលជា​ម្ចាស់​ជោគ​ វាសនាប្រ​​ ទេស​ជាតិ។ អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​មិនដែល​សម្ងំ​យក​សុខ​ស្រួល​​ ក្នុងបន្ទប់​ម៉ាស៊ីន​ត្រ​ជាក់​ហើយ​ចាំ​ស្តាប់​តែ​របាយ​ការណ៍​ភូត​ភរ​របស់​ ថ្នាក់​ក្រោម​នោះទេហើយ​បើ​ធ្វើជាអ្នក ​​តំណាង​រាស្រ្ត​​ មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​​រាស្រ្ត តើ​ធ្វើ​ជា​តំណាង​រាស្រ្ត​បាន​​ប្រយោជន៍អ្វី ​បើ​ខ្លួន​មិន​បម្រើ​ផល​ប្រយោជន៍​រាស្រ្ត​ ឬ​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្រ្ត​ ដែលជា​ម្ចាស់​អំណាច​?
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បានឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ នៅ​មណ្ឌល​ខេត្ត​កណ្តាល​ច្រើន​អាណត្តិ​មក​ហើយ ប៉ុន្តែ នៅពេលដ​ែល​ប្រជា​ពល​រដ្ឋ​មាន​ជម្លោះដីធ្លីជា​មួយ​ឈ្មួញ​មាន​លុយ​មាន​អំណាច​ នៅ​ស្រុក​កណ្តាល​​ស្ទឹង ហើយ​ពួក​គាត់​បាន​ឡើង​មក​សុំ​អន្ត​រា​គមន៍​ រក​យុត្តិ​ធម៌ពី​លោក ហ៊ុន សែន ដល់មុខ​ ​ផ្ទះ​នៅ​ក្បែរ​​វិមានឯករាជ្យ​ បែរ​ជា​ក្រុម​សណ្តាប់​ធ្នាប់​និង​កង​កម្លាំង​ប្​រដាប់​អាវុធ​ប្រើ​អំពើ​ ហិង្សា​វាយ​បង្ក្រាប​គ្មាន​ញញើត​ដៃ។ អាច​បញ្ជាក់​បានថ​ាប្រ​ជា​ពលរដ្ឋ​ក្នុង​ខេត្ត​កណ្តាលបាន​​នាំ​គ្នាឡើង​មក​ សុំ​អន្តរាគមន៍​ពី​អ្នក​តំ​ណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កណ្តាល និងជា​នាយករដ្​ឋមន្ត្រី ត្រូវ​បាន​អា​ជ្ញា​ធរ​អ្នក​កាន់​អំណាច​ប្រើ​ខែល​ ដំ​បង​ឆក់ និង​ចាប់​វាយ​ដំឃុំ​ខ្លួន​ ដើម្បី​​ស្វា​គមន៍​ម្ចាស់​សន្លឹក​ឆ្នោត​ដោយ​​គ្មាន​សេចក្តី​អាណិត​អាសូរ។ ​បញ្ហា​ជម្លោះ ដីធ្លី​នៅ​ក្នុង​ខេត្ត​កណ្តាល ជា​ពិសេស​នៅ​ស្រុក​កណ្តាល​ស្ទឹង ដែល​ប្រជា​ពល​រដ្ឋ​មកពី ៣ឃុំ មាន​ជម្លោះជា​មួយ​​ឈ្មួញ​មាន​លុយ​មាន​អំណាច​ បានអូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ​ គេ​មិនដែលឃើញ​លោក​នាយក​រដ្​ឋ​មន្ត្រី ហ៊ុន​ សែន​ យក​ចិត្ត​ទុកដាក់​ដោះ​​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជ​ា​រាស្រ្ត​នោះទេ។

បើ​និយាយ​ពី​ភូមិ​សាស្រ្ត​ខេត្ត​កណ្តាលនេះ​ផង​ដែរ លោក ហ៊ុន ស​ែន បាន​រៀប​គម្រោង​អភិវឌ្ឍន៍​ដ៏​សំខាន់​មួ​យនៅ​តំបន់​ក្រាំង​យ៉ូវ ដែល​ទីនោះ​មានការ​រៀបចំ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សា​​លា​រៀន​មន្ទីរ​ពេទ្យ​ គ្រប់​សព្វ​បែប​យ៉ាង​ ដោយ​លោក ហ៊ុន សែន រំពឹង​ទុក​ថាក្នុង​ឃុំ​ក្រាំង​យ៉ូវ​ទាំង​មូល​ប្រ​ជា​ពល​រដ្ឋ​នឹង​បោះឆ្នោត​​ ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ប៉ុន្តែ ក្តីរំពឹង​របស់​លោក ហ៊ុន សែន បែរ​ជា​ទទួល​បរា​ជ័យ​ ហើយ​លោក ហ៊ុន សែន ក៏​បាន​ប្រ​កាស​ដក​ហូត​យក​ម៉ាស៊ីន​បូមទឹក និង​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នៅ​ក្រាំង​យ៉ូវកាន់​តែធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ ជន​បរា​ជ័យ​យ៉ាង​ជូរ​ចត់​។
ទន្ទឹមពេលដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅទូទាំង​ប្រទេស​កំពុង​ព្យា​យាម​ រើបម្រះឲ្យ​រួច​ផុត​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន គេ​សង្កេត​ឃើញ​សន្ទុះ​របស់​ប្រជា​ពល​រដ្ឋនៅ​ក្នុង​ខេត្ត​កណ្តាល​ មាន​ភាព​ផុស​ផុលជាង​តំបន់​ដទៃ ដែល​ជា​ប្រ​ផ្នូលដ៏​ល្អ​បំផុត បង្ហាញ​ថា​លោក​ប្រ​ធាន​ សម រង្ស៊ី​ នឹង​ទទួល​បាន​ជ័យ​ជំ​នះ​ធំធេង​និង​អាច​ផ្តួល​អំណាច​លោក ហ៊ុន សែន ជា​ស្ថា​ពរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌នា​ខែកក្កដា ខាង​មុខនេះព្រោះថា​ ឱកាស​ដែល​លោក​ប្រធាន សម រង្ស៊ី បាន​ចូលរួម​ប្រ​កួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ជា​មួយ​លោក ហ៊ុន សែន​ ដោយ​ផ្ទាល់​ក្នុង​មណ្ឌល​ខេត្ត​កណ្តាល គឺ​ជា​​ឱកាស​ឈាន​ទៅ​ដណ្តើម​យក​ជ័យ​ជំ​នះ​​​ពី​លោក ហ៊ុន សែន ដូច​ការ​​គ្រោង​ទុក​ ដូច្នេះ​ចរន្ត​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ស្រប​ទៅតាម​​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ ​​​ដែល​ចង់​ផ្ល្លាស់​​ប្តូរ​មេដឹកនាំ គឺ​ចាប់​ផ្តើមពី​ការ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន​ បរាជ័យ​ចាញ់​ឆ្នោ​តនៅ​ក្នុង​​មណ្ឌល​ខេត្ត​កណ្តាល​នោះ​ឯង៕

1 comment:

Anonymous said...

this media news is exgaggerated