A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

Khmer people in Kratie accused a Vietnamese company's workers of destroying their crops ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​កម្មករ​ក្រុមហ៊ុន​វៀតណាម​ដក​ដំណាំ​អ្នក​ភូមិ

ដោយ រដ្ឋា វីសាល RFA
2013-05-09
 
ប្រជាពលរដ្ឋ ២៤១​គ្រួសារ រស់​នៅ​ភូមិ​ពាមប៉ោ ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin Phoeuk2) ថា​បាន​ប្រើ​កម្មករ​ជនជាតិ​វៀតណាម និង​កង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន​ឲ្យ​ទៅ​ដក​បំផ្លាញ​ផល​ដំណាំ​អ្នក​ ភូមិ​ដើម្បី​យក​ដី។
អ្នក​ភូមិ​អះអាង​ថា សកម្មភាព​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន បើ​ទោះ​បី​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ កំពុង​ឋិត​ក្រោម​ការ​ចុះ​វាស់​ចេញ​ សលាកបត្រ​ដោយ​ក្រុម​ការងារ​វាស់វែង និង​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក៏ដោយ៖ «ព្រឹមមិញ​មាន​យួន ​ចំនួន​បី​នាក់ យួន​តំណាង​ក្រុមហ៊ុន ហើយ​និង​ប៉េអឹម ២​នាក់ ប៉ូលិស​ម្នាក់ សរុប​កាំភ្លើង ៣​ដើម ដើរ​ដក​ដំឡូង​ប្រជាជន​នៅ​ភូមិ​ពាមប៉ោ។ … អាជ្ញាធរ​ថា ដោះស្រាយ​ថា រង់ចាំៗ ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ។ គាត់​ចុះ​ទៅ​ប្រជុំ​ថា រង់ចាំ​ការ​ដោះស្រាយៗ ឥឡូវ​ដោះស្រាយ​ដល់​ដំណាក់កាល​ឈូស​ឆាយ ហើយ​ដុត​ខោអាវ​ដុត​ស្អី​ប្រជាពលរដ្ឋ​ចោល​អស់...។ សូម្បី​តែ​ចុះ​មក​ទិញ​ម្ហូប ក៏​យួន​វា​មិន​ឲ្យ​ចេញ​មក​ទិញ​ដែរ គេ​សាកសួរ​ចិត្ត គេ​ឲ្យ​ចូលៗ គេ​មិន​ឲ្យ​ចូល​យើង​ត្រូវ​ការ​បក​មក​វិញ ហើយ​អ្នក​នៅ​ចម្ការ​ត្រូវ​ការ​អត់​អង្ករ​អត់​ម្ហូប​ហើយ»
អ្នក​ភូមិ​បញ្ជាក់​ថា សេរីភាព​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥​គីឡូម៉ែត្រ ត្រូវ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តឹងរ៉ឹង​របស់​ក្រុមហ៊ុន​ចំនួន​បី​ កន្លែង។ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយបញ្ហា​នេះ​ ជូន​ប្រជាពលរដ្ឋ ពីព្រោះ​អ្នក​ភូមិ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ច្រើន​លើក​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ ប្រជាពលរដ្ឋ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: