A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

Officials from the ruling CPP ask the parliament to freeze the salary of opposition parliamentarians for defecting from the SRP to the CNRP មន្ត្រី​បក្ស​ប្រជាជន​​​សុំ​ឲ្យ​សភា​បង្កក​ប្រាក់​ខែ​មន្ត្រី​បក្ស​ប្រឆាំង

What about Sao Rany and You Hockry defecting from the Norodom Ranariddh to join Funcinpec or the Nationalist Party? 

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច ទទូច​ឲ្យ​ប្រធាន​សភា បង្កក​ប្រាក់​ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង ហើយ​ថា សមាជិក​សភា​គណបក្ស​ប្រឆាំង មិន​មាន​សិទ្ធិ​អង្គុយ​នៅ​ក្នុង​សភា​ទៀត​ទេ បន្ទាប់​ពី​សមាជិក​នៃ​គណបក្ស សម រង្ស៊ី បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-05-09
តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩
RFA/Sok Serey
មន្រ្តី​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ស្នើ​សុំ​របស់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ប្រធាន​សភា នៅ​ថ្ងៃ​ទី​៩ ឧសភា ដើម្បី​បង្កក​ប្រាក់​ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង​នោះ ថា​ជា​រឿង​ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។
លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សមាជិក​សភា​គណបក្ស​ប្រឆាំង​មាន​លិខិត​អញ្ជើញ​ពី​ប្រធាន​សភា​ដើម្បី​ទៅ​ចូល​ រួម​ប្រជុំ​សភា។ លោក​បញ្ជាក់​ថា សមាជិក​សភា​គណបក្ស សម រង្ស៊ី គ្មាន​ធ្វើ​ខុស​អ្វី​ទេ ដូច្នេះ​ការ​ស្នើ​សុំ​ទៅ​ប្រធាន​សភា​ដើម្បី​ចង់​បង្កក​ប្រាក់​ខែ និង​ចង់​ដក​អាសនៈ​សភា​នោះ ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ។
ការ​លើក​ឡើង​ដូច្នេះ នៅ​ក្រោយ​ពី​លោក ជាម យៀប ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ដោយ​លោក​បាន​អះអាង​ថា លោក​បាន​ដាក់​លិខិត​ទៅ​ប្រធាន​សភា និង​ដាក់​ទៅ​លោក​នាយករដ្ឋមន្រ្តី ដើម្បី​សុំ​បង្កក​ប្រាក់​ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង។
លោក ជាម យៀប បាន​លើក​ហេតុផល​ថា ការ​ស្នើ​សុំ​នេះ ពី​ព្រោះ​សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ។
លោក​បណ្ឌិត ជាម យៀប មាន​ប្រសាសន៍​ថា ការ​ស្នើ​ឡើង​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក យឹម សុវណ្ណ បាន​ឆ្លើយ​តប​ទៅ​នឹង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លើក​ពី​សារ​នយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង​នោះ ថា​មិន​អាច​អនុវត្ត​បាន​ទេ។ តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក យឹម សុវណ្ណ បដិសេធ ហើយ​អះ​អាង​ថា បើ​សិន​ជា​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ឆ្នោត គឺ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​អនុវត្ត​សារ​ទាំង ៧​ចំណុច​នេះ​បាន។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា ការ​ស្នើ​សុំ​របស់​លោក ជាម យៀប ជា​រឿង​ត្រឹមត្រូវ​តាម​ច្បាប់​បោះ​ឆ្នោត។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​ផ្នែក​នយោបាយ បាន​ពន្យល់​ថា ប្រសិន​បើ​សមាជិក​សភា​គណបក្ស សម រង្ស៊ី នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ពេល​នោះ តួនាទី​របស់​សមាជិក​ទំាង​នោះ​នឹង​ត្រូវ​បាត់បង់​ពី​គណបក្ស សម រង្ស៊ី។
លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ គ.ជ.ប នៅ​ឡើយ​ទេ។
សមាជិក​សភា​ទំាង​អស់​នឹង​ត្រូវ​បើក​ប្រាក់​ខែ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​មុន​ពេល​ការ​រៀបចំ​សមាជិក​ថ្មី ក្រោយ​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​៥។ រដ្ឋ​សភា​បច្ចុប្បន្ន​បាន​ចាប់​ផ្ដើម​ដំបូង​កើត​ចេញ​ពី​សភា​ធម្មនុញ្ញ ដែល​បាន​កើត​មក​ពី​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣។ នៅ​ពេល​នោះ សភា​ធម្មនុញ្ញ​មាន​កិច្ចការ​ជា​ដំបូង​របស់​ខ្លួន គឺ​ព្រាង និង​អនុម័ត​រដ្ឋម្មនុញ្ញ។ បន្ទាប់​ពី​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ នោះ សភា​ធម្មនុញ្ញ​បាន​ប្រែ​ក្លាយ​ទៅ​ជា​រដ្ឋ​សភា។
តំណាងរាស្រ្ត​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​​ជាសកល​ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​បោះ​ឆ្នោត​ជា​សម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: