អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)
បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១ ខែឧសភា គឺចំពេលដែលកម្មករ
និយោជិត សហជីព និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា សរុបប្រមាណជិត
១ម៉ឺននាក់ បាននាំគ្នាហែក្បួនដើម្បីសិទ្ធិសេរីភាព
និងយុត្តិធម៌សម្រាប់កម្មករ។
អង្គការអន្តរជាតិមួយនេះ បានស្នើអោយអាជ្ញាធរពាក់ព័ន្ធនៅកម្ពុជា រកយុត្តិធម៌ពិតប្រាកដផ្ដល់អោយមេដឹកនាំសហជីពដ៏ល្បីល្បាញ លោក ជា វិជ្ជា និងដោះលែងលោក ប៊ន សំណាង និងសុខ សំអឿន ដែលគេជឿថាជាជនគ្មានកំហុស។
អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ដ្បិតពួកគេទាំងពីរនាក់គ្រាន់ជាឃាតកសិប្បនិម្មិតនៅក្នុងរឿងក្ដី បាញ់សម្លាប់អតីតមេដឹកនាំសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា។
សេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញថា ការបន្តឃុំខ្លួនបុរសដែលពុំមានកំហុសទាំង ២នាក់នេះ គឺជាការបណ្ដែតបណ្ដោយអោយឃាតកពិតប្រាកដក្នុងសំណុំរឿងឃាតកម្មលើ លោក ជា វិជ្ជា បានរួចខ្លួនផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកស៊ើបអង្កេតនៃអង្គការលើកលែងទោសអន្តរជាតិ ប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម លោក រ៉ុបភើត អាប់បូត (Rupert Abbot) បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការកាត់សេចក្តីដើម្បីដាក់ទោសលោក ប៊ន សំណាង និងលោក សុខ សំអឿន គឺពុំមានភស្តុតាងរឹងមាំស្របពេលដែលការស៊ើបអង្កេតធ្វើឡើងពុំ ត្រឹមត្រូវ៖ «អង្គការលើកលែងទោសអន្តរជាតិ ទាមទារអោយរដ្ឋាភិបាលកម្ពុជា ត្រូវស៊ើបអង្កេតអោយមានប្រសិទ្ធភាព ចំពោះឃាតកម្មលើលោក ជា វិជ្ជា និងនាំអ្នកប្រព្រឹត្តមកផ្ដន្ទាទោស។ ចំណែកការដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន នឹងរួមចំណែកលើកមុខមាត់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលជាគោលដៅចម្បងសម្រាប់ការទាមទាររបស់លោក ជា វិជ្ជា ក្នុងពេលលោកនៅមានជីវិត»។
លោក ប៊ន សំណាង ដែលមានអាយុ ៣២ឆ្នាំ និងលោក សុខ សំអឿន ដែលមានអាយុ ៤៥ឆ្នាំ ត្រូវបានឃុំខ្លួនទាក់ទងនឹងករណីឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៅឆ្នាំ២០០៤។ ប៉ុន្តែត្រូវបានដោះលែងវិញដោយតុលាការកំពូល កាលពីខែធ្នូ ឆ្នាំ២០០៨ ហើយតុលាការនេះបង្គាប់ឲ្យធ្វើការស៊ើបអង្កេតបន្ថែម ដោយសារពុំមានភស្តុតាងដាក់បន្ទុក។ យ៉ាងណា នៅខែធ្នូ ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួនអ្នកទាំង២ឡើងវិញ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
ឆ្លើយតបនឹងការទាមទាររបស់អង្គការលើកលែងទោសអន្តរជាតិនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រសិនបើអង្គការអន្តរជាតិមួយនេះចង់ទាមទារយុត្តិធម៌ពិតប្រាកដ គួរតវ៉ារឿងក្ដីនេះតាមរយៈតុលាការ គឺពុំមែនការអំពាវនាវបែបនេះឡើយ។
យ៉ាងនេះក្តី នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គឺមានកាតព្វកិច្ចធានាអោយមានការស៊ើបអង្កេតដ៏ត្រឹមត្រូវក្នុង សំណុំរឿងនេះ និងធានាថា រដ្ឋាភិបាលនេះគោរពបាននូវរាល់អនុសញ្ញាអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានាសិទ្ធិពលរដ្ឋ។
នៅក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា សង្គមស៊ីវិលជាង២០ ក៏បានអំពាវនាវទៅបណ្ដារោងចក្រដែលផលិតសម្លៀកបំពាក់ម៉ាកល្បីៗនៅ ប្រទេសកម្ពុជា អ្នកបញ្ជាទិញ និងប្រទេសទិញសម្លៀកបំពាក់ក្នុងពិភពលោក ឲ្យបដិសេធចំពោះសេចក្ដីសម្រេចរបស់តុលាការកម្ពុជា ករណីឃាតកម្មលើមេដឹកនាំកម្មករលោក ជា វិជ្ជា ដែលគេជឿថាឃាតកកំពុងជាប់ទោសជាឃាតកសិប្បនិម្មិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

3 comments:
Ah kwak the Youn dog sentenced these innocent men as a distraction, meanwhile more land are being signed under ELC and more forest are being destroyed and exported to Youn.
This is business as usual for ah kwak Hun Sen the Youn dog.
In Cambodia does the court system make any consideration of using lie detector test result to convict
or vindicate crime suspects yet ? Probably not eh? Just asking !
I urge NGO to set up one independent institute to seek legal truth for the accused individuals.
If an accused persons manage to pass lie detector test multiple times administered by
an expert in the field,they should be exonerated and may get compensation from the
state for wrong imprisonment.It is scarey for all to live in a society that you can not
trust the court. it is like you live in hell even before death.
Post a Comment