A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 May 2013

International organisations demand the release of Born Samnang and Sok Sam Oeun អង្គការ​អន្តរជាតិ​ទាមទារ​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន

ដោយ សុ ជីវី RFA
2013-05-02
សុខ សំអឿន និង​ប៊ន សំណាង ៣០៥
ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុខ សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
Photo Supply 
 
 
អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា គឺ​ចំ​ពេល​ដែល​កម្មករ និយោជិត សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា សរុប​ប្រមាណ​ជិត ១​ម៉ឺន​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​ដើម្បី​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សម្រាប់​កម្មករ។
អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ស្នើ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា រក​យុត្តិធម៌​ពិត​ប្រាកដ​ផ្ដល់​អោយ​មេ​ដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា និង​ដោះលែង​លោក ប៊ន សំណាង និង​សុខ សំអឿន ដែល​គេ​ជឿ​ថា​ជា​ជន​គ្មាន​កំហុស។
អង្គការ​លើក​លែង​ទោស​អន្តរជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ដ្បិត​ពួក​គេ​ទាំង​ពីរ​នាក់​គ្រាន់​ជា​ឃាតក​សិប្បនិម្មិត​នៅ​ក្នុង​រឿង​ក្ដី ​បាញ់​សម្លាប់​អតីត​មេ​ដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា។
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​បង្ហាញ​ថា ការ​បន្ត​ឃុំ​ខ្លួន​បុរស​ដែល​ពុំ​មាន​កំហុស​ទាំង ២​នាក់​នេះ គឺ​ជា​ការ​បណ្ដែត​បណ្ដោយ​អោយ​ឃាតក​ពិត​ប្រាកដ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​ លោក ជា វិជ្ជា បាន​រួច​ខ្លួន​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា ឡាវ និង​វៀតណាម លោក រ៉ុបភើត អាប់បូត (Rupert Abbot) បាន​ថ្លែង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ថា ការ​កាត់​សេចក្តី​ដើម្បី​ដាក់​ទោស​លោក ប៊ន សំណាង និង​លោក សុខ សំអឿន គឺ​ពុំ​មាន​ភស្តុតាង​រឹងមាំ​ស្រប​ពេល​ដែល​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ពុំ​ ត្រឹមត្រូវ៖ «អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ស៊ើប​អង្កេត​អោយ​មាន​ប្រសិទ្ធភាព ចំពោះ​ឃាតកម្ម​លើ​លោក ជា វិជ្ជា និង​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស។ ចំណែក​ការ​ដោះ​លែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន នឹង​រួម​ចំណែក​លើក​មុខ​មាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​ជា​គោលដៅ​ចម្បង​សម្រាប់​ការ​ទាមទារ​របស់​លោក ជា វិជ្ជា ក្នុង​ពេល​លោក​នៅ​មាន​ជីវិត»

លោក ប៊ន សំណាង ដែល​មាន​អាយុ ៣២​ឆ្នាំ និង​លោក សុខ សំអឿន ដែល​មាន​អាយុ ៤៥​ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ឆ្នាំ​២០០៤។ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​ដោយ​តុលាការ​កំពូល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨ ហើយ​តុលាការ​នេះ​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម ដោយសារ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក។ យ៉ាង​ណា នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​២​ឡើង​វិញ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ។
ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រសិន​បើ​អង្គការ​អន្តរជាតិ​មួយ​នេះ​ចង់​ទាមទារ​យុត្តិធម៌​ពិត​ប្រាកដ គួរ​តវ៉ា​រឿង​ក្ដី​នេះ​តាម​រយៈ​តុលាការ គឺ​ពុំ​មែន​ការ​អំពាវ​នាវ​បែប​នេះ​ឡើយ។
យ៉ាង​នេះ​ក្តី នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គឺ​មាន​កាតព្វកិច្ច​ធានា​អោយ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹមត្រូវ​ក្នុង​ សំណុំ​រឿង​នេះ និង​ធានា​ថា រដ្ឋាភិបាល​នេះ​គោរព​បាន​នូវ​រាល់​អនុសញ្ញា​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ធានា​សិទ្ធិ​ពលរដ្ឋ។
នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា សង្គម​ស៊ីវិល​ជាង​២០ ក៏​បាន​អំពាវនាវ​ទៅ​បណ្ដា​រោងចក្រ​ដែល​ផលិត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ ប្រទេស​កម្ពុជា អ្នក​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ក្នុង​ពិភពលោក ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​កម្មករ​លោក ជា វិជ្ជា ដែល​គេ​ជឿ​ថា​ឃាតក​កំពុង​ជាប់​ទោស​ជា​ឃាតក​សិប្បនិម្មិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Ah kwak the Youn dog sentenced these innocent men as a distraction, meanwhile more land are being signed under ELC and more forest are being destroyed and exported to Youn.

This is business as usual for ah kwak Hun Sen the Youn dog.

Anonymous said...

In Cambodia does the court system make any consideration of using lie detector test result to convict
or vindicate crime suspects yet ? Probably not eh? Just asking !
I urge NGO to set up one independent institute to seek legal truth for the accused individuals.

Anonymous said...

If an accused persons manage to pass lie detector test multiple times administered by
an expert in the field,they should be exonerated and may get compensation from the
state for wrong imprisonment.It is scarey for all to live in a society that you can not
trust the court. it is like you live in hell even before death.