A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 May 2013

Cambodian election gets dirty: Hun Sen urges the media to broadcast the recordings of the oppositions attacking each other លោក ហ៊ុន សែន ជំរុញ​ឲ្យ​សារព័ត៌មាន​ផ្សាយ​ឯកសារ​បក្ស​ប្រឆាំង​វាយ​ប្រហារ​គ្នា

 
ដោយ ម៉ម មុនីរតន៍ RFA
2013-05-02
sam_kem_305
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​៧ ខែ​សីហា ឆ្នាំ​២០១២។
RFA Photo
កាល​ពី​ដើម​សប្ដាហ៍​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផ្សព្វផ្សាយ​ជា​ចំហ​សារ​នយោបាយ​និយាយ​ពី​សម្ដី​ វាយ​ប្រហារ​គ្នា​រវាង​ប្រធាន​បក្ស​ប្រឆាំង​ពីរ នៅ​មុន​ការ​ច្របាច់​បញ្ចូល​គ្នា គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។ នៅ​ក្នុង​ពិធី​ជួបជុំ​ប្រជាពលរដ្ឋ​មួយ​នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២ ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​បន្ទរ​ថា សារ​នោះ​ល្អ និង​ផ្សាយ​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា សារ​នយោបាយ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នៅ​ពេល​នេះ គឺ​គ្មាន​តម្លៃ​ទៀត​នោះ​ឡើយ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​នានា​គួរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​សកម្ម​ ជាង​នេះ​បន្ថែម​ទៀត អំពី​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក ហ៊ុន សែន ហៅ​ថា មិន​គួរ​ត្រូវ​បាន​លាក់លៀម​អំពើ​ពុតត្បុត​របស់​បក្ស​ប្រឆាំង​ឡើយ។
ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើង​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​សកល ថ្ងៃ​ទី២៨ កក្កដា ត្រូវ​ចាប់​ផ្ដើម​នោះ លោក ហ៊ុន សែន គិត​ថា សារ​ដែល​ត្រូវ​គេ​ទម្លាយ​ជា​ចំហ​ដែល​មន្ត្រី​ក្នុង​គណបក្ស​ប្រឆាំង​ពីរ ទម្លាក់​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ដឹង​ជា​សាធារណៈ។
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ថា​ជា​គណបក្ស​នយោបាយ​ណា​មួយ​ក៏ដោយ នៅ​គ្រា​លោក​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​នៅ​វត្ត​ក្ដុល ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២ ខែ​ឧសភា តែ​គេ​ដឹង​ថា គឺ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។ លោក ហ៊ុន សែន ចំអក​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​មិន​គួរ​បិទ​បាំង​ពី​ភាព​មិន​ស្មោះ​ត្រង់ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​ត​ទៅ​ទៀត​នោះ​ទេ៖ «ខ្លាច​អី កុំ​ខ្លាច​ខ្លួន​ឯង​ទាស់​គ្នា​ជេរ​គ្នា​យ៉ាង​ម៉េច បង្ហោះ​ឲ្យ​អស់ និយាយ​គ្នា​ឲ្យ​អស់​ទៅ។ ឥឡូវ​មាន​វិទ្យុ​ប៉ុន្មាន​ចាក់​ទៅ លោក​ឯង​យក​ទៅ​ចាក់​យក​ទៅ​ហ្វ្រី (Free) ម៉ា​សេរី។ ឥឡូវ​ឮ​ថា​គេ​កំពុង​ធ្វើ​ជា​ឌីស​ផង ធ្វើ​ជា​អី​ផង​ចាក់​ទៅ ព្រោះ​គេ​ជេរ​គ្នា​ល្អ​ស្ដាប់​ដែរ ខ្ញុំ​សើច​ដែរ យប់​មិញ​ខ្ញុំ​ស្ដាប់​ដែរ ដល់​ខ្ញុំ​ស្ដាប់​ខ្ញុំ​សើច​ដែរ។ គេ​ដាក់​អី​ចំណង​ជើង អាយ៉ៃ​ឆ្លង​ឆ្លើយ​រវាង​ជើង​ខ្លាំង​ពីរ​នាក់»
ឆ្លើយ​តប​បញ្ហា​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​នឹង​មិន​ព្រួយ​បារម្ភ​នឹង​ឧបសគ្គ​ណា​មួយ​ចំពោះ​សារ​នោះ​ឡើយ។ លោក​គិត​ថា នេះ​ជា​វិធី​របស់​លោក ហ៊ុន សែន ដែល​តែង​ប្រើ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ទី​បំផុត តាម​រយៈ​យន្តការ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្លាក់​ការ​គាំទ្រ​ទៅ​វិញ៖ «រឿង​ដដែល​ហើយ​គណបក្ស​ប្រជាជន លោក​នាយក​រដ្ឋមន្ត្រី គាត់​ចេះ​ធ្វើ​នយោបាយ​តែ​របៀប​ដដែល​ហ្នឹង។ នយោបាយ​បំបែក​បំបាក់ នយោបាយ​ដែល​ញុះញង់​គ្នា​ឲ្យ​ឈ្លោះ​គ្នា នយោបាយ​ទិញ​ដូរ​អី​ហ្នឹង គឺ​ដដែលៗ​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​នយោបាយ​របស់​គាត់​ហ្នឹង គឺ​អស់​តម្លៃ​រលីង​ហើយ​សម្រាប់​ស្រុក​ខ្មែរ។ យើង​នេះ ប្រជាពលរដ្ឋ​គេ​ដឹង​ហើយ គេ​ដឹង​អ្នក​ណា​ជា​នរណា​ហើយ។ ហើយ​ប្រជាពលរដ្ឋ​គេ​សរសើរ​ពួក​យើង​ខ្ញុំ​ទៅ​វិញ​ទេ ដែល​ពួក​យើង​ខ្ញុំ​ជា​អ្នក​ប្រជាធិបតេយ្យ ពេល​ដែល​យើង​រិះគន់​គ្នា​យើង​រិះគន់​គ្នា ដោយ​អត់​មាន​ប្រើ​អំពើ​ហិង្សា​អី​ទេ។ យើង​រិះគន់​គ្នា ហើយ​ដល់​ពេល​ណា​យើង​ឃើញ​បញ្ហា​គ្រោះ​ថ្នាក់​របស់​ប្រទេស​ជាតិ យើង​យក​ប្រយោជន៍​ជាតិ​ជាធំ»

លោក ហង្ស ពុទ្ធា នាយក​អង្គការ​និកហ្វិច (NICFEC) ចាត់​ទុក​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​ដែល​តែង​ប្រើប្រាស់​ក្នុង​ន័យ​ផ្ដួល​ ដៃគូ​ដែល​ខ្សោយ​ជាង​ខ្លួន៖ «សម្រាប់​អ្នក​នយោបាយ លោក​តែង​តែ​ស្វែង​រក​ចំណុច​ខ្សោយ​ពី​គណបក្ស​ផ្សេង​ទៀត ដើម្បី​ជំរុញ​ការ​ឃោសនា​របស់​គណបក្ស​ខ្លួន ហើយ​ដើម្បី​ឲ្យ​គណបក្ស​ផ្សេង​ហ្នឹង​មាន​កិត្យានុភាព​ហ្នឹង​ទាប​ជាង​គណបក្ស​ របស់​ខ្លួន។ អ៊ីចឹង ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​នយោបាយ»
សារ​ដែល​មាន​រយៈពេល​ជាង ២៥​នាទី ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចែកចាយ​ជា​សាធារណៈ កាល​ពី​ទី១ ឧសភា ស្ដីពី​អាយ៉ៃ​ឆ្លើយ​ឆ្លង​ជើង​ខ្លាំង​ពីរ គឺ​ជា​សម្ដី​មាន​ការ​ចោទ​ប្រកាន់​គ្នា​រវាង​បក្ស​ប្រឆាំង​ពីរ ថា​ជា​គណបក្ស​បម្រើ​គោល​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​រៀងៗ​ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

it is democracy country, it's freedom of expression.,

why not? on air ,,,

don't be afraid, don't be coward,,

Anonymous said...

in a democratic country ah kwak cannot use the court to bend to his will. AH kwak must be sued for defamation such as Auccsing Mom Sonando of being the ring leader with no evidence and ordered for the arrest of Mom Sonando before the court hearing.

Anonymous said...

he should has lived in paris for a good sake,,

Anonymous said...

It's democratic country , Hun Sen must not close any media which criticize him or
his Political Party . The opposition Party should respond with a recorded voice of
Hun Sen that promised to chop his head off if he cannot stop illigal logging .
He used immoral , worst kind of words to insult Norodom Sihanouk for so many years
before the king became his foster dad .
Hun Sen has lied Khmers that he is the father of 7 Makara ( 7th January , 1979 ) . Actually Mr Pen Sovann bailed him out from Yuon' prison then promoted him as Khmer Foreign Minister . Do Khmer want the liar who has grabbed land & evicted poor citizens out of their shelters doesn't care about Khmer territorial integrity to be their
leader ?

Anonymous said...

Does anyone has conversation between two party that accused of being Cpp's puppet that Hun sen talked about? Please post for us to hear? I want to hear what they were talking about.Thanks

Anonymous said...

pen savanna, was a Khmer vietminh