A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 April 2013

Prey Lang Forest activists accused Try Pheap company of logging in Preah Vihear [Try Pheap is Bun Rany's godbrother and probably the one who ordered the assassination of environmentalist Chut Wutty when he found out about his illegal logging in the Cardamon Mountain on 26 April 2011] សហគមន៍​ចោទ​ក្រុមហ៊ុន ទ្រី ភាព កាប់​ឈើ​នៅ​ព្រះវិហារ

Did Try Pheap, Hun Sen's god-brother, ordered the assassination of environmentalist Chut Wutty?
 
បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ មាន​គម្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ដើរ​ល្បាត​ការពារ​ព្រៃ​ ឈើ​ជា​ថ្មី​ទៀត ចាប់​ពី​តំបន់​ឃុំ​រៀបរយ នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ រហូត​ទៅ​ដល់​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
 
ដោយ ហង្ស សាវយុត RFA
2013-04-08
 
សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​មួយ​របស់​លោក​ឧកញ៉ា ទ្រី ភាព កំពុងតែ​​កាប់​ឈើ​​​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ដែល​គួរ​ឱ្យ​ ព្រួយ​បារម្ភ​ដល់​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ​ក្នុង​ពេល​ឆាប់ៗ។
តំណាង​សហគមន៍​ព្រៃ​ឈើ ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ គឺ​លោក ស្វាយ ភឿន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ បឹងពែរ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរ​ជា​ទៅ​កាប់​ឈើ​ប្រណីតៗ ពី​ព្រៃ​នៃ​ភូមិ​បឹងកន ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ដែល​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​វិញ។
តំណាង​សហគមន៍​ដដែល​បាន​អះអាង​ថា កាល​ពី​អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព កាប់​និង​ដឹក​ជញ្ជូន​ទៅ​តាម​ចំណុច​ភូមិសាស្ត្រ​កំពង់គ្រំ ហើយ​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ឃុំ​រីករាយ៖ «ក្រុមហ៊ុន ទ្រី ភាព យក​កម្លាំង​អនាធិបតេយ្យ​កាប់​យក​តំបន់​ឈើ​ប្រណីតៗ​ហ្នឹង។ អា​ឡាន​ក្រុមហ៊ុន ទ្រី ភាព វា​ជញ្ជូន​រាល់​ថ្ងៃ ខ្ញុំ​ឃើញ​ជាក់ស្ដែង តែ​ធ្វើ​អ្វី​មិន​កើត។ ព័ត៌មាន​រាយការណ៍​ពី​សហគមន៍ ១​យប់ គោយន្ត​មាន ៣០-​៤០​គ្រឿង​នោះ​ដឹក​មក​ដាក់​ឡាន។ ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កុម្ភៈ ដឹក​ចេញ​ពី​តំបន់​ឃុំ​រីករាយ ដឹក​ចេញ​ពេល​យប់ ឥឡូវ​នេះ​គេ​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​ពី​ស្រុក​សណ្ដាន់ បុក​ទៅ​ខាង​ព្រំ​ប្រទល់​ស្រុក​រវៀង ដើម្បី​ដឹក​ឈើ​ហ្នឹង​មក​ខាង​ស្រុក​សណ្ដាន់ (ខេត្ត​កំពង់ធំ) ម្ដង»

ក្រុម​សហគមន៍​បាន​រិះគន់​ថា បើ​ទោះ​បី​ជា​មាន​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ជា​រូបភាព​ធំ​ក៏​ដោយ ក៏​គេ​មិន​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ណា​ចេញ​មុខ​​​បង្ក្រាប​ទេ។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​ការ​ទាក់ទង​លោក​ឧកញ៉ា ទ្រី ភាព និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​តាំង​ពី​ថ្នាក់​ខណ្ឌ​រហូត​ដល់​នាយក​ផ្នែក​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​បាន​ទេ។
ចំណែក​អនុ​ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក គឺ​លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា តាម​លោក​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​នៅ​​ព្រៃឡង់ និង​តំបន់​ជាប់​គ្នា​ខ្លះ​ទៀត​ឃើញ​ថា វិនាសកម្ម​ព្រៃ​ឈើ​បាន​កើត​ឡើង​យ៉ាង​ធំធេង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ ខ្លាំង។
លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ការ​វិនាស​ហិនហោច​ព្រៃ​ឈើ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទទួល​ដី​ព្រៃ​ទៅ​ជា​ដី​សម្បទាន​ សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍន៍ ហើយ​លោក​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ គឺ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​ជា​ច្រើន​កន្លែង ដូច​ជា​នៅ​ខេត្ត​ព្រះវិហារ នៅ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​រតនគិរី ជាដើម។ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ទាំង​នោះ គឺ​មិន​សក្ដិសម​ទៅ​នឹង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ទេ។
លោក ចាន់ សុវ៉េត៖ «គ្រាន់​តែ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​មុខ​ស្រួច​ របស់​គេ គឺ​ទៅ​រក​តែ​តំបន់​ដែល​មាន​ឈើ​ក្រាស ឈើ​ប្រណីត​តែ​ប៉ុណ្ណឹង​ទេ។ តែ​បើ​និយាយ​ពី​ការ​អភិវឌ្ឍ​នោះ​ខ្ញុំ​មើល​ឃើញ​ដើម​ឈើ ត្រូវ​រលាយ​ហិនហោច​អស់​ស្ទើរ​តែ​ចូល ៧០% ហើយ នៅ​កន្លែង​តំបន់​នីមួយៗ​ ហើយ​ត្រង់​ថា ការ​បាន​មក​វិញ​ដោយ​ដាំ​ដើម​កៅស៊ូ​ដើម​អី​ហ្នឹង ខ្ញុំ​គិត​ថា តម្លៃ​សមត្ថភាព​វា​អត់​ស្មើ​គ្នា​ទេ»
សង្គម​ស៊ីវិល​ធ្លាប់​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ច្រើន​ដង​តាម​រយៈ​ សន្និសីទ​កាសែត និង​តាម​បណ្ដឹង​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ ព្រៃ​ឈើ​នេះ ក៏​ប៉ុន្តែ​កន្លង​មក​គេ​មើល​ឃើញ​​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​បទបញ្ជា​លេខ ០០១ លេខ ០០២ ស្ដីពី​ការ​ទប់ស្កាត់​ឈើ​គ្រញូង​តិច​តួច ហើយ​ការ​អនុវត្ត​វិធានការ​ទាំង​នោះ​មាន​ប្រសិទ្ធភាព​តិចតួច ដោយសារ​តែ​មន្ត្រី​រាជការ​នៅ​មាន​ភាព​ទន់​ខ្សោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: