A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 April 2013

Phnom Penh Court issues injunction to stop a Vietnamese company from clearing the forests by confiscating their machinery and bulldozers តុលាការ​ចេញ​ដីកា​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​វៀតណាម

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​រក្សា​ការពារ​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​ សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដាយ ដុង យឿង ខមមើសល យ៉ញស្តុក (Dai Dong Yoeurng Commercial Yornh Stock) ដក​ហូត​រថយន្ត និង​គ្រឿង​សំភារៈ​ក្រុមហ៊ុន​នេះ​ទៀត​ផង។
ដោយ រដ្ឋា វីសាល RFA
2013-04-07
 
មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣ បាន​យក​ដីកា​នេះ​ទៅ​បិទ​នៅ​ការិយាល័យ​ក្រុមហ៊ុន មាន​ទីតាំង​នៅ​ឃុំ​សោមធំ និង​នៅ​ការដ្ឋាន​ក្រុមហ៊ុន​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ ថា ការ​ចេញ​ដីកា​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ សាខា​ក្រុមហ៊ុន ដាយ ដុង យឿង ប្រចាំ​ប្រទេស​កម្ពុជា លោក ដាវ វ៉ាន់ទាន់ ត្រូវ​ចាប់​ខ្លូន​កាល​ពី​ជិត​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០១៣ ពី​បទ​រំលោភ​ទំនុក​ចិត្ត និង​ក្លែង​ឯកសារ​ក្រុមហ៊ុន។
លោក ឆាយ ធី៖ «គេ​ផ្តោត​ទៅ​លើ​មិន​ឲ្យ​ដំណើរ​ការ។ ទី​ពីរ ដក​យក​រថយន្ត​នេះ​នៅ​មាន​មន្ទិល​សង្ស័យ​ដែរ​ថា មូលហេតុ​អ្វី​បាន​ជា​ក្រោយ​ពី​ផ្ទុះ​រឿង​បទល្មើស​ព្រៃ​ឈើ និង​ក្រោយ​ពី​ក្រសួង​កសិកម្ម​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​លប់​សម្បទាន​សេដ្ឋកិច្ច​នេះ​ទើប​មាន​រឿង​ផ្ទៃ​ក្នុង​ផ្ទុះ​ឡើង»
កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ក្រុមហ៊ុន ដាយ ដុង យឿង ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ឡំ ឃុំ​ប៉ក់ញៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​មូល​ខុស​ច្បាប់​រាប់​ពាន់​ដើម​នៅ​តំបន់​ព្រំដែន ​ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ច័ន្ទ សារុន និង​អ្នក​នាំ​ពាក្យ​លោក ធន សារ៉ាត់ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សំដី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា ក្រសួង​កសិកម្ម​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​លុប​កិច្ចសន្យា​ផ្តល់​ សម្បទាន​ជិត ៥​ពាន់​ហិកតារ​ពី​ក្រុមហ៊ុន ដាយ ដុង យឿង ដោយសារ​ក្រុមហ៊ុន​នេះ​កាប់​ឈើ​ខុស​ច្បាប់ ហើយ​ក្រុមហ៊ុន​នេះ​ទទួល​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ជា​បណ្តោះអាសន្ន ​រហូត​ទាល់​តែ​មាន​សេចក្តី​សម្រេច​ស្តីពី​បញ្ហា​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: