A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 April 2013

Heng Samrin hands over 16 houses to people in his birth village of Thlok Trach in Kampong Cham province on the border with Vietnam ប្រគល់​ផ្ទះ​ដល់​ភូមិ​ជា​មូលដ្ឋាន​តស៊ូ​បដិវត្តន៍​

(ថ្ងៃទី 8 មេសា 2013) | ដោយ: CEN
ភ្នំពេញ: ​ថ្លុក​ត្រាច​បច្ចុប្បន្ន​មាន​ប្រជាជន​៧៣​គ្រួសារ និង​មាន​មនុស្ស ២៤៧​នាក់​រស់នៅ បាន​ត្រូវ សម្តេច ចក្រី ហេង សំរិន រៀបចំ​ជា​ភូមិ​មួយ ចូលក្នុង​តំបន់​អភិវឌ្ឍន៍​របស់​សម្តេច​។ នា​ឆ្នាំ​១៩៦៤ ភូមិ​នេះ ដែល​ស្ថិត​នៅជាប់​ព្រំដែន​វៀតណាម បាន​រងគ្រោះថ្នាក់​ដោយ​ការ ទម្លាក់​គ្រាប់បែក ពី​សំណាក់​យន្តហោះ​ចំបាំង​អាមេរិក​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ ជាច្រើន និង​ទ្រព្យសម្បត្តិ​ត្រូវ​ខ្ទេចខ្ទី​។

​កាលពី​ថ្ងៃទី​៧​ មេសា​សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ បានប្រគល់​ផ្ទះ​ថ្មី​ចំនួន​១៦​ខ្នង ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង​រួមទាំង​អណ្តូងទឹក​និង​បន្ទប់​អនាម័យ​ជូន​ ប្រជាពលរដ្ឋ ចំនួន​១៦​គ្រួសារ​នៅក្នុង​ភូមិ​ថ្លុក​ត្រាច​នេះ​ដែល​ស្ថិតនៅ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។ ផ្ទះ​ថ្មី​នីមួយៗ​នេះ​មាន​ទំហំ ៧​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ សង់​ខ្ពស់​ពី​ដី​លើ​ផ្ទៃដី​ឡូ​តិ៍​ទំហំ ២០​ម៉ែត្រ គុណ​នឹង​៥០​ម៉ែត្រ រួមទាំង​អណ្តូងទឹក​មួយ និង​បន្ទប់​អនាម័យ​មួយ​។​
​ ក្រៅពី​សម្តេច ហេង សំរិន និង​លោកជំទាវ ពិធី​នោះ​មាន​ការយាង​ចូលរួម​ពី​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស និង​អ្នកមុខអ្នកការ សប្បុរសជន​ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០០​នាក់​។​

​សម្តេច​ ចក្រី​បានប្រគល់​ផ្ទះ​នៅ​តំបន់​នោះ​ជា​លើក​ទី​៣​ហើយ​។ លើក​ទី​១​នា​ឆ្នាំ​២០០៩​ប្រគល់​ផ្ទះថ្ម​ចំនួន​៤៦​ខ្នង​នៅ​ភូមិ​អន្លង់​ជ្រៃ លើក​ទី​២​នា​ឆ្នាំ​២០១១​ប្រគល់​ផ្ទះថ្ម​២៤​ខ្នង ផ្ទះ​ឈើ ១៤​ខ្នង និង​លើក​ទី​៣​គឺ​ការប្រគល់​នា​ថ្ងៃនេះ សរុប​ផ្ទះ​ដែល​បានប្រគល់​ជូន​ពលរដ្ឋ​ទាំង​៣​លើក​មាន​ចំនួន ១០០​ខ្នង​។​


​ សម្តេច ហេង សំរិន មាន​មហិច្ឆតា​អភិវឌ្ឍន៍​តំបន់​ព្រំដែន​នោះ ហេតុនេះ​ក្រៅពី​ផ្ទះ មានការ​កសាង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រឡាយទឹក លូទឹក ទ្វារ​ទឹក ស្ពានបេតុង ហើយ​ផ្ទះ​ក៏​កំពុង​កសាង​បន្ថែមទៀត​សម្រាប់​ចែកជូន​ពលរដ្ឋ​ដែលមាន​គុណបំណាច់​ ចំពោះ​ជាតិ​មាតុភូមិ និង​គ្រួសារ​ទីទ័លក្រ​។ ភូមិ​ថ្លុក​ត្រាច​ជា​តំបន់​លាក់ខ្លួន​តស៊ូ​រំដោះជាតិ​គ្រប់​សម័យកាល ហើយ​សម្តេច​ចក្រី​ក៏​ធ្លាប់​នៅ​ទី​នោះដែរ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/135?token=YmU5YjJkYz#sthash.nio675iq.dpuf

4 comments:

Anonymous said...

Hand over to Yuon or to Khmer?

Anonymous said...

If the recipients are Khmers - what kind of Khmers and who are they?? I bet they are CPP officials. And why 16 grand maisons and not 100's of wooden ones for thousands of destitute Khmers.This is what should be called SOM ACH HENG SAMRIN - ah klok!!

Khmer_muoy_roop

Anonymous said...

10:25 pm, There were reports that Thlock Trach vilage, Heng Samrin's birthplace, had already been ceded to Vietnam, so the recipients of the houses could be Vietnamese like you said.

Anonymous said...

More houses should be handed over to Vietnamese for safekeeping.