A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 21 April 2013

Google Translate Adds Support For Khmer ក្រុមហ៊ុនGoogle សន្យានឹងធ្វើកំណែទម្រង់ ការបកប្រែភាសាខ្មែរ ឲ្យមានប្រសិទ្ឋភាព


វិស្វករប្រចាំក្រុមហ៊ុន Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបន្តការងារ ធ្វើកំណែទម្រង់ការបកប្រែភាសាខ្មែរ ឲ្យកាន់តែល្អប្រសើរថែមទៀត បន្ទាប់ពីក្រុមហ៊ុនបានសាកល្បង ក្នុងការដំណើររយៈពេលប៉ុន្មានថៃ្ងមកនេះ ត្រូវបានប្រជាជនខ្មែរអះអាង នៅមិនទាន់បកប្រែល្អឥតខ្ចោះនោះទេ តាមក្បួនខ្នាតវេយ្យាករណ៍ និងពាក្យពេជចន៍ឃ្លាឃ្លោង របស់ភាសាខ្មែរនោះ។
លោក Arne Mauser ជាវិស្វករប្រចាំក្រុមហ៊ុន Google ប្រចាំនៅរដ្ឋកាលីហ្វ័ញា សហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងថា លោកទទួលស្គាល់ថា មានបញ្ហាមួយចំនួនកើតឡើង ដោយសារការប្រែរបស់ភាសាខ្មែរ នៅមិនទាន់ពេញលេញ។

មូលហេតុពីរយ៉ាងត្រូវបានលោក វិស្វករជំនាញ Soffware រូបនេះពន្យល់ថា មកពីខ្មែរគឺជាភាសាដែលមានបញ្ហា ប្រឈមសម្រាប់ប្រព័ន្ធបកប្រែនោះគឺថា ពាក្យពេចន៍ច្រើនមិនទាន់ត្រូវបាន បញ្ជូលក្នុងប្រព័ន្ឋឲ្យបានពេញលេញ ព្រោះទើបតែធ្វើការសាកល្បងប៉ុណ្ណោះ មួយវិញទៀតភាសានិយាយ ពិបាកក្នុងការបកប្រែ ជាងភាសាសសេរ។
លោកថា "មិនមានច្រើននៃទិន្នន័យជា ភាសាខ្មែរនៅលើបណ្តាញ និងពាក្យ មួយចំនួន មិនទាន់ត្រូវបញ្ជូល ព្រោះនេះជាជំហានដំបូងរបស់យើង ។ យើងត្រូវការពេលវេលាក្នុងការកែលម្អប្រព័ន្ឋ និងធ្វើឲ្យការបកប្រែជាភាសាខ្មែរ របស់យើងល្អប្រសើរជាងមុន “ នេះបើយោងតាម លោក Mauser បន្ថែម ។
តំណាងក្រុមហ៊ុន Google រូបនេះបន្ថែមថា ភាសាខ្មែរជាភាសា មួយក្នុងចំណោម ៦៦ផ្សេងទៀត របស់ខ្លួនដែលអាចបកប្រែបាន នៅក្នុង Google Translate ។
ក្រុមហ៊ុន Google សូមស្វាគមន៍ការចូលខ្លួន របស់ភាសាខ្មែរមកកាន់ Google Translate ដើម្បីឲ្យពិភពលោក បានស្គាល់កាន់ច្រើនពីប្រទេសមួយនេះ និងងាយស្រួលក្នុងការបកប្រែ។ ហើយថា ភាពចន្លោះប្រហោងក្នុងការបកប្រែ មិនមែនតែភាសាខ្មែរនោះទេ ក៏មានភាសាផ្សេងទៀតដែរ ព្រោះនេះជាដំណាក់ការដំបូង ក្នុងការចងក្រងភាសាខ្មែរ ដែលសំបូរទៅដោយពាក្យពេចន៍ ច្រើនក្នុងទិន្នន័យរបស់យើង។ តែក្រុមហ៊ុននឹងធ្វើការសន្យាធ្វើយ៉ាងណា ឲ្យការបកប្រែស្ថិតនៅក្នុងដំណើរ អាព្យាក្រិតទទួលយកបាននាពេលអនាគត៕

No comments: