ហ្គូហ្គល បានបញ្ចូលកម្មវិធីភាសាខ្មែរជាភាសាទី៦៦
ក្នុងប្រព័ន្ធបកប្រែភាសារបស់ខ្លួន ដែលអ្នកប្រើប្រាស់អ៊ីនធឺណិត
(Internet) អាចចូលទៅប្រើប្រាស់បានចាប់ពីពេលនេះ
ដោយប្រើប្រាស់ឧបករណ៍ឈ្មោះថា ហ្គូហ្គល ត្រេនស្លេត (Google Translate)។
ភ្លាមៗនៅក្រោយការប្រកាសរបស់ហ្គូហ្គល អ្នកប្រើប្រាស់អ៊ីនធឺណិត ភាគច្រើន បានចាប់ផ្ដើមសាកល្បងបកប្រែភាសាខ្មែរទៅអង់គ្លេស និងពីភាសាអង់គ្លេស មកខ្មែរវិញ។
អ្នកសម្របសម្រួលផ្នែកព័ត៌មាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក ង៉ែត ម៉ូសេ ដែលចំណាយពេលពេញមួយថ្ងៃសាកល្បងប្រើប្រាស់កម្មវិធីបកប្រែភាសាខ្មែរ របស់ហ្គូហ្គល បានហៅកម្មវិធីថ្មីនេះថា ជាឧបករណ៍ជំនួយដ៏សំខាន់មួយសម្រាប់អ្នកសិក្សា អ្នកស្រាវជ្រាវ ជាពិសេសសម្រាប់អ្នកធ្វើការក្នុងផ្នែកព័ត៌មាន ក្នុងការប្រើប្រាស់ទិន្នន័យជាភាសាបរទេស។ ប៉ុន្តែលោក ម៉ូសេ បានពិនិត្យឃើញថា នៅមានចំណុចខ្វះខាតច្រើនក្នុងការបកប្រែភាសាខ្មែរនេះ។ យ៉ាងណា លោកទទួលស្គាល់ថា ហ្គូហ្គល បកប្រែភាសាដែលជាប្រភេទម៉ាស៊ីនបកប្រែ និងពុំអាចដំណើរការបានល្អភ្លាមៗបានទេ គឺត្រូវការពេលវេលាកែលំអបន្ថែមទៀត។
លោក ង៉ែត ម៉ូសេ៖ «អ្នកលេងហ្វែសប៊ុក (Facebook) មួយចំនួនបានសាកល្បងដាក់ថា អាយអ៊ីតអេផល (I eat apple) វាបកប្រែថា ខ្ញុំបរិភោគផលិតផលរបស់ក្រុមហ៊ុនអេផល (Apple)។ អ្នកខ្លះគាត់ដាក់ឃ្លាវែងៗជាភាសាអង់គ្លេស ហើយបកប្រែជាភាសាខ្មែរ មានពាក្យខ្លះត្រូវទៅ ប្រយោគខ្លះមិនត្រូវ។ អ្នកប្រើប្រាស់ចង់បានតែលឿនអោយដាក់ភ្លាមប្រើបានភ្លាម។ ប៉ុន្តែបើសិនជាអ្នកផលិតវិញ ខ្ញុំគិតថាអ្នកផលិតហ្នឹងគាត់ព្យាយាមអស់ពីកាយពីចិត្តគាត់ហើយ ដើម្បីអោយបានជាពុម្ពអក្សរខ្មែរដាក់អោយយើងបកប្រែបាន»។
សេចក្ដីជូនដំណឹងរបស់ហ្គូហ្គល ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា បានអោយដឹងថា ប្រព័ន្ធបកប្រែភាសារបស់ហ្គូហ្គល បានដាក់អោយប្រើប្រាស់កម្មវិធីបកប្រែភាសាខ្មែរដោយប្រើមូលដ្ឋាន អាល់ហ្វា ដែលមានន័យថា ជាកំណែដំបូងក្នុងសភាពមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ ភាពខ្វះចន្លោះកើតឡើងដោយសារតែខ្វះទិន្នន័យជាភាសាខ្មែរនៅលើ បណ្ដាញអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់ពាក្យខ្មែរ។
អ្នកបច្ចេកទេសម្នាក់ដែលចូលរួមក្នុងការបង្កើតកម្មវិធីបកប្រែ ភាសាខ្មែររបស់ហ្គូហ្គល បានអោយដឹងដោយមិនបញ្ចេញឈ្មោះថា ការបកប្រែភាសាខ្មែរនេះ គឺត្រូវការជំនួយពីខ្មែរគ្រប់គ្នាដែលចេះប្រើហ្គូហ្គល បកប្រែភាសា ដោយការចូលទៅប្រើប្រាស់កម្មវិធីនេះអោយបានញឹកញាប់ និងផ្ដល់យោបល់ណែនាំត្រឡប់ទៅអោយប្រព័ន្ធនេះវិញ។ ស្របគ្នានេះ ស្ថាប័នពាក់ព័ន្ធនឹងភាសាខ្មែរ និងអង្គការក្រៅរដ្ឋាភិបាល អាចចូលរួមផ្សព្វផ្សាយ និងណែនាំពីរបៀបប្រើប្រាស់ និងលទ្ធភាពក្នុងការជួយកែលំអប្រព័ន្ធបកប្រែភាសាខ្មែររបស់ហ្គូហ្គល នេះ អោយទៅជាការបកប្រែដែលអាចយកជាការបាន ពោលគឺត្រឹមត្រូវទាំងពាក្យពេចន៍ និងការប្រើប្រាស់វេយ្យាករណ៍ខ្មែរ។
សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាបណ្ឌិតផ្នែកភាសាវិទ្យា លោក នៅ ស៊ុន មានប្រសាសន៍ថា លោកពុំអាចអធិប្បាយថាយ៉ាងណានៅឡើយ ដ្បិតលោកនៅពុំទាន់ទទួលបានព័ត៌មានពីការបង្កើតប្រព័ន្ធបកប្រែ ភាសាខ្មែររបស់ហ្គូហ្គល នៅឡើយទេ។ យ៉ាងណាលោកបញ្ជាក់ថា ហ្គូហ្គល ពុំធ្លាប់មានកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរទេពី មុនមក៖ «អត់ទាន់បានឃើញទេ ខ្ញុំអត់បានឃើញទេប្រាប់អោយត្រង់។ ខ្ញុំបើកហ្គូហ្គល ខ្ញុំមើលតែអង់គ្លេស ហើយខ្ញុំអត់ទាក់ទងនឹងអាបកប្រែហ្នឹងទេ។ ចាំខ្ញុំពិនិត្យមើល និងសាកល្បងគិតមើលណាស់»។
ក្រុមការងារហ្គូហ្គល បកប្រែភាសាបានចំណាយពេលវេលាប្រមាណ ៥ឆ្នាំ ក្នុងការស្រាវជ្រាវបង្កើតកម្មវិធីបកប្រែភាសាខ្មែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ហ្គូហ្គល បញ្ជាក់ថា នេះជាការដាក់អោយប្រើប្រាស់ជំហានដំបូង ហើយក្រុមការងារនេះនៅតែបន្តធ្វើការងារបន្ថែមទៀត ដើម្បីអោយការបកប្រែបានគ្រប់ជ្រុងជ្រោយ។ សម្រាប់អ្នកប្រើប្រាស់ដែលចង់បន្ថែមទិន្នន័យភាសាខ្មែរ ឬការបកប្រែបន្ថែមចូលទៅក្នុងប្រព័ន្ធបកប្រែភាសារបស់ហ្គូហ្គល អាចប្រើប្រាស់ឧបករណ៍ដែលមាននៅក្នុងហ្គូហ្គល ត្រេនស្លេត ឈ្មោះថា ត្រេនស្លេតធរ ធូលឃីត (Translator Toolkit)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment