A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 21 April 2013

Thailand warned ICJ if it used Annex Map 1 to judge the Preah Vihear case ថៃ​ព្រមាន​ICJ​បើ​ហ៊ាន​តែ​យក​ផែនទី​តាម​កម្ពុជា​

Thailand warned ICJ if it used Annex Map 1, which the ICJ used in its 1962 decision, to judge the present Preah Vihear case.

ថ្ងៃទី 20 មេសា 2013,
Cambodia Express News

ឯកអគ្គ​រដ្ឋ​ថៃ​ប្រចាំ​ក្រុង​ឡាអេ​និង​ជា​ប្រធាន​ក្រុមអ្នកច្បាប់​ថៃ​ដែល​ បាន​តតាំង​ជាមួយ​កម្ពុជា​អំពី​ករណី​ប្រាសាទព្រះវិហារ លោក​​វី​រ៉ា​ឆៃ ផ្លាសាយ បាន​និយាយថា តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​នឹង​បង្ក​ភាព​តានតឹង​ឡើង​ថែមទៀត​រវាង​ថៃ ​និង​កម្ពុជា​ប្រសិនបើ​ខ្លួន​​អនុញ្ញាត​អោយ​ប្រើ​ផែនទី​ឧបសម្ពន្ធ​១(Annex I map)​សំរាប់​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

​វី​រ៉ា​ឆៃ បាន​ថ្លែង​ដូច្នេះ​នៅ​ពេល​បញ្ចប់​សេចក្តីថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​។​
វី​រ៉ា​ឆៃ ផ្លាសាយ ច្រាន​ចោល​ផែនទី​ឧបសម្ពន្ធ​១​របស់​កម្ពុជា
​ លោក​បាន​ចោទ​កម្ពុជា​ថា​មិន​ប្រកាន់ខ្ជាប់​សំណើ​ដែល​ខ្លួន​ស្នើ​ទៅ​កាន់​ តុលាការ​និង​ជំហរ​ពាក់ព័ន្ធ​នឹង​ករណី​ប្រាសាទ​ចាប់តាំងពី​​ខ្លួន​នាំ​ជម្លោះ ​នេះ​មក​កាន់​តុលាការ​ពិភពលោក​នៅ​ឆ្នាំ​១៩៥៩​។​

​លោក​បាន​អះអាង​ថា ដំបូង​កម្ពុជា​បាន​ស្នើ​អោយ​តុលាការ​សំរេច​ថា​តើ​ប្រាសាទ​នេះ​តាំង​នៅក្នុង​ ទឹកដី​កម្ពុជា​ដែរ​ឬ​អត់ និង​ក្រោយ​​មក​បាន​ប្តូរ​កែ​សំណើ​នេះ​និង​បាន​ស្នើ​អោយ​តុលាការ​ចេញ​សាលក្រម ​អំពី​ព្រំដែន​ផងដែរ ដែល​តុលាការ​បាន​បដិសេធ​មិន​ព្រមធ្វើ​​តាម​។​

​ វី​រ៉ា​ឆៃ បាន​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ​១៩៦២​ដល់​១៩៦៣ កម្ពុជា​បាន​សម្តែង​ការពេញចិត្ត​ជាមួយនឹង​ការបកស្រាយ​របស់​ថៃ​នៃ​​តំបន់​ របស់​ប្រាសាទ​តាមរយៈ​ការដាក់​របងលួស​បន្លា​នៅ​ទី​ជាប់​ប្រាសាទ​។​តែ​ទោះជា​ យ៉ាងណា កម្ពុជា​បាន​ប្តូរ​ជំហរ​នៅ​ឆ្នាំ​២០០៧​ដោយ​បាន​អះអាង​ថា​ខ្លួន​មិន​បានដឹង​ អំពី​របង​នេះ​និង​ឥឡូវ​អះអាង​កម្មសិទ្ធិ​លើ​តំបន់​អះអាង​រួមគ្នា​៤,៦​ គីឡូម៉ែត្រ​ការ៉េ​ជាប់​ប្រាសាទ​​ថែម​ទៀត​។​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​សំណើ ​មួយ​ទៀត​ជាមួយនឹង​ព្រំដែន​ផ្សេង​និង​មិន​អាច​បញ្ជាក់ប្រាប់​តុលាការ​ថា​ត់​ ខ្សែបន្ទាត់​មួយណា​ដែល​ខ្លួន​ចង់អោយ​តុលាការ​ពិចារណា​។​

​ប្រធាន​ ក្រុម​របស់​ថៃ​រូបនេះ​និយាយថា ភាព​មិន​ត្រឹមត្រូវ​និង​កំហុស​មុខជា​នឹង​កើតមាន​ប្រសិនបើ​ផែនទី​ឧបសម្ពន្ធ​១ ត្រូវបាន​យកមកប្រើ​ជា​ឋានលេខា​ពិតប្រាកដ គឺថា​"​បើ​អនុញ្ញាត​អោយ​ប្រើ​វា នឹង​មាន​ជម្លោះ​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ ហួស​ពី​​ការដោះស្រាយ​បញ្ហា​មួយ​សព្វថ្ងៃនេះ​"​។​

​វី​រ៉ា​ឆៃ​បាន​ លើកឡើង​ថា ជម្លោះ​ព្រំដែន​គួរ​ត្រូវបាន​ដោះស្រាយ​តាម​គណៈកម្មាធិការ​ព្រំដែន​រួម​ថៃ​-​ កម្ពុជា និង​មិន​ត្រូវ​ប្រើ​ខ្សែ​បន្ទាត់​​រំលោភ​នៅ​លើ​ផែនទី​ឧបសម្ពន្ធ​១​ទេ​។​

​ លោក​បាន​ស្នើ​តុលាការ​អោយ​ទុក​ករណី​នេះ​ជា​មោឃៈ​ពីព្រោះ​វា​មិន​ស្ថិតក្រោ​ យយុត្តាធិការ​របស់​តុលាការ​និង​ត្រូវបាន​ប្រកាស​ជា​​ផ្លូវការ​រួចហើយ​ថា​ សាលក្រម​ឆ្នាំ​១៩៦២​មិន​ភ្ជាប់​នឹង​ព្រំដែន​ថៃ​-​កម្ពុជា​។​វា​ក៏​មិន​កំណត់ ​ព្រំដែន​នៃ​បរិវេណ​របស់​ប្រសាទ​ដែរ​។​

​ថ្លែង​នៅ​ចុងបញ្ចប់​នៃ​ សវនាការ​ផ្ទាល់មាត់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស លោក​ស៊ូ​រ៉ា​ពង់ តូ​វិចា​ក​ឆៃ​គុល បាន​និយាយ​​ថា​ក្រុម​របស់​ថៃ​បាន​ធ្វើ​ការងារ​ល្អ​វិសេសវិសាល​ណាស់​នៅ​ឯ​ តុលាការ​ពិភពលោក​៕

2 comments:

Anonymous said...

Thailand been played flip flop games to fool ICJ judges,,

however, ICJ judges are very smart for this, they will not let Thailand to fool them around,

that's why, ICJ-they was approved to registered Preah Vihear to world heritage.,

Anonymous said...

Thailand must respect the ICJ. The ICJ used the Annex Map 1 in 1962 to reach its verdict and it would be the right thing for the ICJ to use the same maps again, not the maps produced by Thailand unilaterally, but maps agreed by the 2 countries under the 1907 treaty.