(ថ្ងៃទី 20 មេសា 2013,) | ដោយ: គ្រីទិច CEN
ភ្នំពេញ:
នៅពេលដែលសវនាការ នៅតុលាការទីក្រុងឡាអេ
បានបញ្ចប់កាលពីយប់មិញ។
ការក្រលេកមើលព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ
នៅក្នុងប្រទេសទាំងពីរនេះ បានទាញការសន្និដ្ឋានថា
ប្រទេសថៃមានការព្រួយបារម្ភ អំពីសវនាការនេះ ជាខ្លាំង
ខណៈដែលរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី យីង ឡាក់
និងប្រព័ន្ធផ្សព្វផ្សាយថៃ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង
ក្នុងការតាមដានយ៉ាងដិតដល់ ពីអ្វីដែលកើតមានឡើង នៅក្នុងសវនាការ។
អ្វីដែលធ្វើឲ្យពួកគេព្រួយបារម្ភខ្លាំងនោះ គឺថា "តុលាការក្រុងឡាអេ
នឹងសំរេចចិត្តធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២
និងប្រើប្រាស់ផែនទីក្នុងឧបសម្ព័ន្ធ ១
ដើម្បីកំណត់តំបន់ជុំវិញប្រាសាទព្រះវិហារ"។
លោក អានូចា ( Anucha ) ឧបការីនិពន្ធរបស់កាសែតបាងកកប៉ុស្ត៍ ជាភាសាអង់គ្លេសបានប្រាប់ CEN ពីបាងកកមកថា "ប្រព័ន្ធផ្សព្វផ្សាយថៃ បានយកចិត្តទុកដាក់យ៉ាង ខ្លាំងទៅលើសវនាការផ្ទាល់មាត់របស់ប្រទេសទាំងពីរ នៅឯតុលាការក្រុងឡាអេ។ ក្រសួងការបរទេសថៃ បានរៀបចំបន្ទប់មួយហៅថា “បន្ទប់សង្គ្រាម” នៅក្រសួងដើម្បីត្រួតពិនិត្យ និងតាមដានពីអ្វីដែលបានកើតឡើងនៅសវនាការ ចំណែកឯអ្នករាយការណ៍ និងអ្នកថតវិដេអូ សំរាប់ទូរទស្សន៍ (Cameramen) ក៏បានធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ផងដែរ ដោយចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីរាយការណ៍អំពីសវនាការ"។
គាត់បានបន្ថែមទៀតថា "ពួកគេពិតជាមានការព្រួយបារម្ភខ្លាំងមែនទែន អំពីសវនាការនេះ"។
លោកនិយាយថា រដ្ឋាភិបាលថៃ ត្រូវបានគេកោតសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការធានា និងឲ្យប្រាកដថា ប្រជាជនថៃយ៉ាងច្រើនបានតាមដាន និងយល់ដឹងយ៉ាងច្បាស់ ពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុងឡាអេ។
មិនត្រឹមតែរាជរដ្ឋាភិបាលថៃទេ តែប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរបស់ខ្លួនក៏មានកិច្ច ខិតខំប្រឹងប្រែង ដើម្បីធ្វើការរាយការណ៍ពីសវនាការនេះផងដែរ។
Anucha បានឱ្យដឹងថា អ្នកយកព័ត៌មានជាច្រើនបានធ្វើដំណើរទៅទីក្រុងឡាអេ ដោយចំណាយថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បី រាយការណ៍ពីសវនាការ។
លោកបានបន្ថែមទៀតថា ទូរទស្សន៍គ្រប់ប៉ុស្តិ៍នៅក្នុងប្រទេសថៃ មានដូចជា ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ លេខ៥ លេខ៧ លេខ៩ លេខ១១ និង PBS TNN ព្រមទាំងស្ថានីយ៍ទូរទស្សន៍ផ្កាយរណបផ្សេងៗទៀត បានបញ្ជូនអ្នកយកព័ត៌មាន និងអ្នកថត ទៅកាន់សវនាការ ដែលមានរយៈពេល ៤ថ្ងៃ។
កិច្ចខិតខំប្រឹងប្រែងបែបនេះ មិនត្រូវបានគេមើលឃើញនៅក្នុងប្រទេសកម្ពុជាទេ ដែល រដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋបានយកចិត្តទុកដាក់តិចតួចពីអ្វី ដែល បានកើតឡើងនៅក្នុងទីក្រុងឡាអេ។
មានកត្តាជាច្រើន ត្រូវបានគេបន្ទោស ចំពោះស្ថានភាពបែននេះ។ ឧបសគ្គនៃភាសា ធនធានហិរញ្ញវត្ថុ និងកង្វះការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការយល់ ដឹងអំពីសវនាការត្រូវបានគេស្តីបន្ទោស សម្រាប់ភាពកម្សោយក្នុងការរាយការណ៍អំពីសវនាការ និងការចូលរួមតិចពីសាធារណៈ។
លោក លាង ដឺលុច អ្នកយកព័ត៌មានរបស់វិទ្យុបារាំងអន្ដរជាតិ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនមានការផ្សាយបន្តផ្ទាល់កម្មវិធីទូរទស្សន៍ណាមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសវនាការ នៅឯតុលាការយុត្តិធម៌អន្តរជាតិទេ។
បើគ្មានការផ្តួចផ្តើមទេ អ្នកដែលមានការចាប់អារម្មណ៍ នឹងក្នុងសវនាការនេះ អាចត្រឹមតែអានអំពីអ្វីដែលកើតឡើង នៅតុលាការក្រុងឡាអេ នៅក្នុងគេហទំព័រ មួយចំនួន ប៉ុណ្ណោះ ដូចជា www.cen.com.kh និង www.thmeythmey.com ជាដើម ឬក៏ចូលទៅកាន់កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់របស់ អង្គការសហប្រជាជាតិ ដែលធ្វើឲ្យជួបការលំបាកច្រើនដោយសារតែល្បឿអីនធឺណេត នៅក្នុងកម្ពុជា នៅមានកំរិតទាប។
ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងធនធានមនុស្ស នៅមានកំរិតមានតែស្ថានីយទូរទស្សន៍ CNC បានបញ្ជូនអ្នករាយការណ៍របស់ខ្លួនទៅកាន់ទីក្រុងឡាអេ ដើម្បីធ្វើសេចក្តីរាយការណ៍ពីសវនាការ។ ចំណែកវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសា និងវិទ្យុអាស៊ីសេរី ក៏បានបញ្ជូនអ្នករាយការណ៍ពិសេសទៅផងដែរ។
នៅក្នុង ប្រទេសកម្ពុជា កាសែតជាភាសាអង់គ្លេស ដូចជា The Cambodia Daily និង Phnom Penh Post ដែលមានអ្នកសរសេរជាជនជាតិ បរទេសអាចធ្វើសេចក្តីរាយការណ៍អំពីសវនាការនេះបាន ប៉ុន្តែពួកគេមិនអាចឈានដល់កម្រិតមួយ ក្នុងការធ្វើសេចក្តីរាយការណ៍ ដូចដែលបានឃើញនៅក្នុងប្រទេសថៃឡើយ។
លោក លាង ដឺលុច បានបន្ថែមទៀតថា យើងអាចមើលឃើញប្រជាជនបង្ហាញចំណាប់អារម្មណ៍របស់ពួកគេអំពីសវនាការបានតែ តាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) ប៉ុណ្ណោះ ដែលវាបានក្លាយជាឧបករណ៍មួយសម្រាប់ប្រជាជនកម្ពុជា ក្នុងចែករំលែកទស្សនៈព័ត៌មាន និងអារម្មណ៍អំពីសវនាការនៅទីក្រុងឡាអេ៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=MzU2ZmY2NT#sthash.rCcEpvYa.dpuf
No comments:
Post a Comment